ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ថា «​​សម្រេច​ម្តង ហើយ​គាត់ព្យាយាម​ចាប់​ជា​ញឹកញាប់​ទៀត តែ​…»

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនៈគីរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឪពុកចុង​ម្នាក់​ចាប់រំលោភ​កូន​ស្រី​​អាយុ​១៦​ឆ្នាំ​បាន​ម្ដង​ញ៉ាម ចង់​ម្ដងទៀត​ក៏​ជាប់​ខ្នោះ​ប៉ូលិស ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​រោង​ចំការ​ដាច់​ស្រ​យ៉ា​ល…

ខេត្ត​រតនៈគីរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឪពុកចុង​ម្នាក់​ចាប់រំលោភ​កូន​ស្រី​​អាយុ​១៦​ឆ្នាំ​បាន​ម្ដង​ញ៉ាម ចង់​ម្ដងទៀត​ក៏​ជាប់​ខ្នោះ​ប៉ូលិស ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​រោង​ចំការ​ដាច់​ស្រ​យ៉ា​ល ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ​។

ទាក់ទិន​នឹង​រឿង​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បានឱ្យដឹង​​ថា ជនសង្ស័យ​​ជា​ឪពុក​ចុង​ខាង​លើឈ្មោះ ស៊ន សាញ់ អាយុ​៣៨​ឆ្នាំ​ មុខ​របរជា​កសិករ ស្នាក់​នៅ​ភូមិ​-ឃុំ​កើតហេតុខាងលើ ដោយឡែក​ជន​រង​​គ្រោះ​មាន​អាយុ​១៦​ឆ្នាំ ជា​របរ​កសិករ​ដូច​គ្នា។

សមត្ថកិច្ច​ដដែល​បន្ត​ទៀត​ថា យោង​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​ម៉ោង​៨ព្រឹក​ឪពុកចុង និង​នាង រួម​ទាំង​អ្នក​ភូមិ​២​ទៅ​៣​នាក់​ទៀត​នាំ​គ្នា​ចេញពីផ្ទះ​ទៅ​​ចំការ​ចម្ងាយ​៥​ទៅ​៦គីឡូម៉ែត្រ ។ ពេល​ទៅ​ដល់​ចំការ​ឪ​ចុង និង​ជន​រង​គ្រោះនាំ​គ្នា​ធ្វើការ​ដាំដំឡូង​មី និង​សណ្ដែក​ធម្មតា​រហូត​ដល់​ម៉ោង​១១​ថ្ងៃត្រង់​សំរាក​ហូប​បាយ​នៅ​រោង​ចំការ ចំណែក​អ្នក​ភូមិ​២​ទៅ​៣​នាក់​នោះ​ក៏​ចូលរួម​ហូប​បាយ​ផង​ដែរ ។

ជន​រង​គ្រោះ​បន្ត​ថា ដល់​ពេល​ហូប​បាយ​ហើយ​អ្នក​ភូមិ​ក៏​ដើរ​ចេញ​ទៅ​រោង​ចំការ​របស់​ពួក​គេ​អស់ នៅ​សល់​តែ​២​នាក់​ឪពុកចុង​និង​កូនចុង​ប៉ុណ្ណោះ ហើយ​រោង​ចំការ​មាន​សភាព​ស្ងាត់ជ្រងំ ​ថែម​ទាំង​មាន​ដើម​ដំឡូង​មី​ដុះ​ជុំវិញ​រោង​ផង​នោះ ស្រាប់តែ​ឪពុកចុង​ចាប់​នាង​រំលោភ​តែ​មិន​សម្រេច​ទេ ដោយ​នាង​ជា​កូនចុង​សំពះ​អង្វរ​ខ្លាំង​ពេក​។

ជន​រង​គ្រោះ​បន្ត​ប្រាប់​សមត្ថកិច្ច​ទៀត​ថា កាលពី​ឆ្នាំ​២០១៧ នៅ​រដូវ​ធ្វើ​ចំការ​នោះ ឪពុក​ចុង​​​រូប​នេះ​បាន​ចាប់រំលោភ​នាង​នៅ​ក្បែរ​មាត់​អូរ​ជិត​រោង​ចំការ​ខាងលើ​សម្រេច​ម្ដង​រួច​មក​ហើយ តែ​នាង​មិន​ហ៊ាន​ប្រាប់​ម្ដាយ​នាង​ទេ ដោយ​ឪពុកចុង​គំរាម​ហាម​មិន​ឱ្យ​និយាយ​ប្រាប់​​​ម្ដាយ​នាង​នោះ​ទេ​។ ហើយ​ឪពុកចុង​រូប​នេះ​តាំងពី​ចាប់​នាង​រំលោភ​បាន​ម្ដង​រួច​មក​នោះ គឺ​ឪពុកចុងនេះ​ខំព្យាយាម​ចាប់រំលោភ​ជា​ញឹកញាប់​ណាស់ តែ​មិន​សម្រេច​។

បច្ចុប្បន្ន​នេះ​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​កូន​មុំ និង​កសាង​សំណុំរឿង​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ