ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់​គ្រឿង​សមុទ្រ​ និង​ផ្លែ​ឈើ​ផ្លាស់​ប្តូរ​កន្លែង​លក់​ថ្មី តែ​មិនសូវ​ដាច់ព្រោះតែ…

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មានការ​សំណូមពរ​ពី​សំណាក់​រដ្ឋបាល​ស្រុក​ព្រៃ​នប់ និង​មានការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ អាជីវករ​លក់​គ្រឿង​សមុទ្រ​ដែល​អាជ្ញាធរ​ថា ធ្លាប់​លក់ដូរ​ប្រើប្រាស់​ក្រោម​ដំបូល​ឆត្រ​ប្រក់​តង់ ហើយ​លើ​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម​នោះ​បាន​នាំ​គ្នា​មក​ចូល​លក់ដូរ​ក្នុង​ទីតាំង​ថ្មី​ក្នុង​ចំណតរថយន្ត​តាក់ស៊ី​ដែល​ត្រូវ​បាន​ក្រុម​កា​ងារ​រៀបចំ​ជូន​ដោយ​មាន​ប្រក់​ដំបូល​រោង ចាក់សាប​ត្រឹមត្រូវ បូក​រួម​ទាំង​មិន​បះ​ពាល់​ដល់​ចំណី​ផ្លូវ ហើយ​មាន​កន្លែង​ចាក់ទឹក​បង្ហូរ​កាក​សំណល់​ទឹក​ស្អុយ​ចេញពី​គ្រឿង​សមុទ្រ​ដោយ​មិន​អោយ​បះ​ពាល់​ដល់​បរិស្ថាន…

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មានការ​សំណូមពរ​ពី​សំណាក់​រដ្ឋបាល​ស្រុក​ព្រៃ​នប់ និង​មានការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ អាជីវករ​លក់​គ្រឿង​សមុទ្រ​ដែល​អាជ្ញាធរ​ថា ធ្លាប់​លក់ដូរ​ប្រើប្រាស់​ក្រោម​ដំបូល​ឆត្រ​ប្រក់​តង់ ហើយ​លើ​ចំណី​ផ្លូវ​ធ្វើ​អាជីវកម្ម​នោះ​បាន​នាំ​គ្នា​មក​ចូល​លក់ដូរ​ក្នុង​ទីតាំង​ថ្មី​ក្នុង​ចំណតរថយន្ត​តាក់ស៊ី​ដែល​ត្រូវ​បាន​ក្រុម​កា​ងារ​រៀបចំ​ជូន​ដោយ​មាន​ប្រក់​ដំបូល​រោង ចាក់សាប​ត្រឹមត្រូវ បូក​រួម​ទាំង​មិន​បះ​ពាល់​ដល់​ចំណី​ផ្លូវ ហើយ​មាន​កន្លែង​ចាក់ទឹក​បង្ហូរ​កាក​សំណល់​ទឹក​ស្អុយ​ចេញពី​គ្រឿង​សមុទ្រ​ដោយ​មិន​អោយ​បះ​ពាល់​ដល់​បរិស្ថាន ។

លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់​ដែល​បាន​បង្ហោះ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ទីតាំង​លក់​គ្រឿង​សមុទ្រ និង​ផ្លែ​ឈើ​នៅ​ទីប្រជុំជន​វាល​រេញ ស្រុក​ព្រៃ​នប់ ! ទីតាំង​ថ្មី ! កន្លង​មក​បងប្អូន​អាជីវករ​លក់​គ្រឿង​សមុទ្រ និង​ផ្លែ​ឈើ នៅ​ទីប្រជុំ​ជន​វាល​រេញ​បាន​យក​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​ធ្វើ​ជាទី​តាំង​លក់ដូរ​របស់​ខ្លួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនា​ម័យ បរិស្ថាន​ទី​សា​ធា​ណៈ​(​សំរាម​, ភាព​កខ្វក់​, ការ​ជន់​លិច​) សណ្តាប់ធ្នាប់ ការ​កកស្ទះ​ចរាចរ អនាធិបតេយ្យ​តាម​ដងផ្លូវ និង​ធ្វើ​ឲ្យ​បាត់បង់​សោភណភាព​ទីប្រជុំជន ។​ល​។

ដើម្បី​កាត់​បន្ថយ​នូវ​ភាព​អសកម្ម​ទាំងនេះ​ឲ្យ​បានជា​អតិបរមា រដ្ឋបាល​ស្រុក​បាន​រៀបចំ​ទីតាំង​ថ្មី​សមរម្យ​ជូន​បងប្អូន​អា​ជីករ​លក់​គ្រឿង​សមុទ្រ និង​ផ្លែ​ឈើ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ចំណតរថយន្ត​តាក់ស៊ី ក្បែរ​រង្វង់​មូល​វាល​រេញ ជាប់​របង​សាលាស្រុក​ព្រៃ​នប់​(​ទី​ប្រសព្វ​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤) ។

ក្នុង​ស្មារតី​ប្រកបដោយ​វិចារណញ្ញាណ បងប្អូន​អា​ជីករ​មួយ​ចំនួន​បាន​ស្ម័គ្រចិត្ត​ទៅ​លក់ដូរ​នៅ​ទីតាំង​ថ្មី​ដែល​រដ្ឋបាល​ស្រុក​បាន​រៀបចំ ទោះបីជា​ការ​ចាប់ផ្តើម​លក់​មិនសូវ​ដាច់ ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​ពុំ​ទាន់​បាន​ស្គាល់​ទីតាំង​ថ្មី​ក៏​ដោយ ។

ដើម្បី​ជា​ការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​បងប្អូន​អា​ជីករ​ដែល​បាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ស្រុក សូម​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ជិត​ឆ្ងាយ ដែល​មាន​បំណង​ជាវ​គ្រឿង​សមុទ្រ​-​ផ្លែ​ឈើ អញ្ជើញ​ទៅ​រក​ជាវ​នៅ​ទីតាំង​ដូច​បាន​ជម្រាប​ខាងលើ​ជូន​កុំបី​ខាន ។

ហើយ​ជាមួយ​គ្នា​នេះ តាម​ប្រភព​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួនរ​ស់លោក សរ កក្កដា អិ​បាល​ស្រុក​ព្រៃ​នប់​ក៏​បាន​អំពាវនាវ​ដល់​មហាជន​ទាំងអស់​ដែល​ចង់​ជាវ​គ្រឿង​សមុទ្រ​ក្រៅ​តែ​ពី​ខាងក្នុង​ផ្សារ សូម​ចូល​ជាវ​ក្នុង​ចំណតរថយន្ត ជាប់​រង្វង់​មូល​សួនច្បារ​វាល​រេញ ដែល​ងាយស្រួល​ចត​រថយន្ត​មូ​តូ​មិន​បះ​ពាល​ដល់​សណ្តាប់ធ្នាប់ និង​ចរាចរណ៍ ព្រោះ​អាជីវករ​លក់​គ្រឿង​សមុទ្រ​ដែល​លក់​តម្រៀប​ជា​ជួរ​តាម​ចិញ្ចើម​ផ្លូវជាតិ​នោះ​បាន​អញ្ជើញ​ចូល​លក់​ក្នុង​ចំណតរថយន្ត​ដែល​ជាទី​តាំង​ថ្មី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ