ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​នោះ​ចាប់​…! ចាប់​មិន​ចេះ​អស់​សោះ​គ្រឿងញៀ.ន !

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ដើរ​លក់​ថ្នាំ​ញៀន ពេល​ជិះ​មក​ដល់​លើ​ខ្នង​ប្រឡាយ​១​កន្លែង ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន និង​មធ្យោបាយ​ធ្វើ​ដំណើរ​១​គ្រឿង​។ ករណី​បង្ក្រាប​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ទាំង​កណ្តាល​ថ្ងៃនេះ បាន​កើតឡើង​នៅ​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃ​ទី​១៩…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ដើរ​លក់​ថ្នាំ​ញៀន ពេល​ជិះ​មក​ដល់​លើ​ខ្នង​ប្រឡាយ​១​កន្លែង ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន និង​មធ្យោបាយ​ធ្វើ​ដំណើរ​១​គ្រឿង​។
ករណី​បង្ក្រាប​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ទាំង​កណ្តាល​ថ្ងៃនេះ បាន​កើតឡើង​នៅ​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​លើ​ខ្នង​ប្រឡាយ​ទឹក​ក្នុងភូមិ​បាក់​ចិញ្ចៀន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​។ ជនសង្ស័យ​ឈ្មោះ គុ​ជ ចាន់​ណា​មេ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​លំពែងព្រះរាម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ចុះ​បង្ក្រាប មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ម្នាក់​នេះ សមត្ថកិច្ច​ស្រុក​សំរោង​ទង បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ក្នុងភូមិ​កើតហេតុ​បាន​រាយការណ៍​ថា មាន​ជនសង្ស័យ​មក​លក់​ជា​មុខសញ្ញា​ចាស់ កំពុង​ជិះ​ម៉ូតូ​ដើរ​លក់ និង​ចែកចាយ​ថ្នាំ​ញៀន​ក្នុងភូមិ​។ ក្រោយ​ទទួល​ព័ត៌មាន​នេះ​ច្បាស់​រួច លោក​អធិការ​បាន​ចាត់​កម្លាំង​ជំនាញ ចុះ​បង្ក្រាប​ហើយ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AQ-២៩៥០ មក​ដល់​លើ​ខ្នង​ប្រឡាយ ក៏​ស្ទាក់​ឆែកឆេរ លើ​ខ្លួន​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ ទឹកកក​ចំនួន​១១​កញ្ចប់ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច​យក​មក​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​គ្រឿងញៀន ដើម្បី​ចាត់ការ​តាម​ច្បាប់​។ មហាជន​បាន​លើក​ឡើង​ផង​ដែរ​ថា ជា​ទូទៅ​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​បាន​ច្រើន​នាក់​បញ្ជូន​ទៅ​តុលាការ​ជា​ហូរហែ តែ​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​ចាប់​មិន​ចេះ​អស់​សោះ​ចឹ​ង​។ ទោះ​យ៉ាងណា​ក៏​មហាជន​បាន​សរសើ​ដល់​សមត្ថកិច្ច ដែល​បាន​ចំណាយ​កម្លាំង​ក្នុង​ការ​តាម​ប្រមាញ់​ក្រុម​មនុស្ស​ក្រៅសង្គម​ទាំងនេះ​បានជា​បន្តបន្ទាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ