ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ស្លា.ប់​២​នាក់​ទៀត​ហើយ និង​របួស​ជា​ច្រើន​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​៤​លើក (​យប់​១​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​ប្រុស​៣​នាក់ របួសស្រាល​ប្រុស​៥​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ កើតឡើង​៤​លើក (​យប់​១​លើក​) ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​ប្រុស​៣​នាក់ របួសស្រាល​ប្រុស​៥​នាក់ ។

នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់​ល្បឿន​១​លើក ស្លាប់​ម្នាក់ ,​ស្រវឹង​១​លើក , កត្តា​យានយន្ត​១​លើក ,​ប្រជែង​១​លើក ស្លាប់​១​នាក់ ។ សរុប​ស្លាប់​២​នាក់ ម៉ូតូ​២​នាក់ (​មិន​ពាក់មួក​២​នាក់​) ។  គ្រោះថ្នាក់​ប៉ះទង្គិច​មាន ម៉ូតូ និង​ម៉ូតូ​១​លើក ស្លាប់​ម្នាក់ , ម៉ូតូ និង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​៨​គ្រឿង ក្នុង​នោះ​មាន ម៉ូតូ​៥​គ្រឿង , រថយន្ត​តូច​៣​គ្រឿង ។ យានយន្ត​បង្កហេតុ​មាន ម៉ូតូ​៣​លើក , រថយន្ត​តូច​១​លើក ។

គ្រោះ​ថ្នាក់លើ​ផ្លូវ មាន​ផ្លូវជាតិ ៣​លើក , ផ្លូវ​ខេត្ត​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន មាន​ខេត្តព្រះវិហារ​១​លើក ស្លាប់​ម្នាក់​របួស​២​នាក់ និង​ខេត្តពោធិ៍សាត់​១​លើក ស្លាប់​ម្នាក់ ។

ដោយ​លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨​មាន មធ្យោបាយ​ចូល​គោលដៅ​៣៥៨៤​គ្រឿង (​ម៉ូតូ​៥៤%) មធ្យោបាយ​ល្មើស​៨៣០​គ្រឿង (​ម៉ូតូ​៧៥%) អប់រំ​២៩០​គ្រឿង (​ម៉ូតូ​៣៥%) មធ្យោបាយ​ពិន័យ​៥៤០​គ្រឿង (​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ​បាន​ចុះ​អនុវត្ត​ចំនួន​២៣​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១៣៧៤​គ្រឿង , អប់រំ​៦៣​គ្រឿង , ពិន័យ​ចំនួន​សរុប​២៩៣​គ្រឿង (​មួក​២០៧ គ្រឿង ,​កញ្ចក់​៧៨​គ្រឿង ,​ស្រវឹង​០​គ្រឿង​, ផ្សេង​ៗ៨​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ