ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់បង់​ការ​ចង​ចាំដឹង​ថា ​​បណ្ដាល​មក​ពី​អ្វីទេ

5 ឆ្នាំ មុន

ជា​ធម្មតា​មនុស្ស​ភាគច្រើន​ភ្លេច​ពី​ពេល​មួយ​ទៅ​ពេល​មួយ ប៉ុន្តែ​ចូរ​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ​ប្រសិនបើ​អ្នក​នៅ​តែ​មាន​បញ្ហា​ជាមួយនឹង​ការ​ចង​ចាំ​របស់​អ្នក ។ វា​អាច​បណ្តាល​មក​ពី​អ្វី​ដែល​អាច​ព្យាបាល​បាន ។ ចូរ​ទៅ​ជួប​គ្រូពេទ្យ ប្រសិនបើ​បញ្ហា​នៃ​ការ​ចង​ចាំ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ វា​ប្រហែលជា​មិន​មាន​អ្វី​ធ្ងន់​ទេ ប៉ុន្តែ​វា​ជា​ការ​ល្អ​បំផុត…

ជា​ធម្មតា​មនុស្ស​ភាគច្រើន​ភ្លេច​ពី​ពេល​មួយ​ទៅ​ពេល​មួយ ប៉ុន្តែ​ចូរ​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ​ប្រសិនបើ​អ្នក​នៅ​តែ​មាន​បញ្ហា​ជាមួយនឹង​ការ​ចង​ចាំ​របស់​អ្នក ។ វា​អាច​បណ្តាល​មក​ពី​អ្វី​ដែល​អាច​ព្យាបាល​បាន ។

ចូរ​ទៅ​ជួប​គ្រូពេទ្យ ប្រសិនបើ​បញ្ហា​នៃ​ការ​ចង​ចាំ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ។
វា​ប្រហែលជា​មិន​មាន​អ្វី​ធ្ងន់​ទេ ប៉ុន្តែ​វា​ជា​ការ​ល្អ​បំផុត ដើម្បី​ពិនិត្យ​រក​មើល ពីព្រោះ​ការ​ព្យាបាល​ណាមួយ​ដែល​អ្នក​អាច​ត្រូវការ អាច​ដំណើរការ​ល្អ​ប្រសើរ​ជាង​មុន ប្រសិនបើ​វា​ចាប់ផ្តើម​លឿន ។

ប្រសិនបើ​អ្នក​ព្រួយបារម្ភ​អំពី​សាច់ញាតិ​ចាស់​ដែល​កាន់តែ​ភ្លេច សូម​និយាយ​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​ថា​តើ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​វង្វេង ឬ​យ៉ាងណា ។ តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​ការ​ណាត់ជួប​របស់​អ្នក ?

គ្រូពេទ្យ​នឹង​សួរ​អ្នក​នូវ​សំណួរ​មួយ​ចំនួន ដើម្បី​ព្យាយាម​រក​មូលហេតុ​នៃ​បញ្ហា​នៃ​ការ​ចង​ចាំ​របស់​អ្នក ។ វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការ​នាំ​នរណា​ម្នាក់​ផ្សេង​ទៀត​ទៅ​ជា​មួយ​អ្នក ដែល​អាច​ជួយ​រៀបរាប់​ពី​បញ្ហា​ដែល​អ្នក​កំពុង​ជួប​ប្រទះ ។

គ្រូពេទ្យ​របស់​អ្នក​អាច​បញ្ជូន​អ្នក​ទៅ​អ្នកឯកទេស​ការ​ចង​ចាំ សម្រាប់​ការ​វាយតម្លៃ​ស៊ី​ជម្រៅ ។ ការ​ធ្វើតេស្ត​បន្ថែម​ទៀត​ដូច​ជា​ស្គែ​ន ជួនកាល​ក៏​ត្រូវការ​ផង​ដែរ ។ ការ​ព្យាបាល​ណាមួយ​ដែល​ត្រូវ​បាន​ណែនាំ​នឹង​អាស្រ័យ​លើ​មូលហេតុ​នៃ​បញ្ហា​នៃ​ការ​ចង​ចាំ​របស់​អ្នក។

មូលហេតុ​នៃ​ការ​បាត់បង់​ការ​ចង​ចាំ ៖ ការ​បាត់បង់​ការ​ចង​ចាំ អាច​ជា​ផ្នែក​មួយ​នៃ​ការ ចាស់​ទៅ​ៗ​របស់​មនុស្ស​យើង ។ជួនកាល​វា​អាច​បណ្តាល​មក​ពី​អ្វី​ដែល​ជា​ទូទៅ និង​អាច​ព្យាបាល​បាន​ដូច​ជា ៖ 1. ភាព​តានតឹង 2. ការ​ថប់​បារម្ភ ឬ​ការ​ធ្លាក់​ទឹកចិត្ត 3. បញ្ហា​នៃ​ការ​គេង ។

ជួនកាល​ការ​បាត់បង់​ការ​ចង​ចាំ អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​ធ្ងន់ ដូច​ជា​ជំងឺ​វង្វេង​ជាដើម ។
កុំ​ព្យាយាម​ធ្វើ​រោគវិនិច្ឆ័យ​ខ្លួនឯង​អំពី​មូលហេតុ​នៃ​ការ​បាត់បង់​ការ​ចង​ចាំ​របស់​អ្នក ចូរ​ទៅ​ជួប​គ្រូពេទ្យ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ