ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពងមាន់​១​គ្រាប់ និង​សម្លី​១​បន្ទះ​មាន​ប្រយោជន៍​អស្ចារ្យ​ម៉្លេះ

5 ឆ្នាំ មុន

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការ​ធ្វើ​ឲ្យ​ស្នាម​អុជ​ខ្មៅ​លើ​ច្រមុះ​អ្នក​បាត់​អស់​ដោយ​ប្រើ​ត្រឹម​ពងមាន់​មួយ​គ្រាប់ ។ តើ​មាន​របៀប​អនុវត្ត​បែប​ណា​ទៅ ? ១-គ្រឿងផ្សំ ៖ ពងមាន់​យក​តែ​ផ្នែក​ទឹកថ្លា​ចំនួន​មួយ​គ្រាប់ និង​សម្លី​មួយ​បន្ទះ ។ ២-របៀប​អនុវត្ត…

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការ​ធ្វើ​ឲ្យ​ស្នាម​អុជ​ខ្មៅ​លើ​ច្រមុះ​អ្នក​បាត់​អស់​ដោយ​ប្រើ​ត្រឹម​ពងមាន់​មួយ​គ្រាប់ ។ តើ​មាន​របៀប​អនុវត្ត​បែប​ណា​ទៅ ?

១-គ្រឿងផ្សំ ៖ ពងមាន់​យក​តែ​ផ្នែក​ទឹកថ្លា​ចំនួន​មួយ​គ្រាប់ និង​សម្លី​មួយ​បន្ទះ ។

២-របៀប​អនុវត្ត ៖ ដំបូង​អ្នក​អាច​គោះ​ពងមាន់​ដាក់​ចាន ដោយ​ត្រង​យក​តែ​ពងទឹក​ថ្លា មិន​យក​ពង​ក្រហម​នោះ​ទេ ។ បន្ទាប់​មក​អ្នក​អាច​វ៉ៃ​ពងទឹក​ថ្លា​នោះ​រហូត​ដល់​ឡើង​ពពុះ រួច​ទើប​យក​មក​លាប​លើ​ច្រមុះ​អ្នក ហើយ​យក​សម្លី​មួយ​បន្ទះ​នោះ​យក​មក​បិទ​លើ​ច្រមុះ​ឲ្យ​លឿន​ដើម្បី​ឲ្យ​ជាប់ កុំ​ឲ្យ​ស្ងួត​ទាន់ ។ បន្ទាប់​មក​ទៀត អ្នក​អាច​ទះ តិច​ៗ​លើ​សម្លី​នោះ ដោយ​ឲ្យ​វា​អាច​ជាប់ ។

ក្រោយ​ពេល​ដែល​ពងទឹក​ថ្លា​នោះ​ស្ងួត អ្នក​អាច​បក​សម្លី​នោះ​ចុះ រួច​លាង​ទឹក​ចេញ​ជា​ការ​ស្រេច ។ រូបមន្ត​មួយ​នេះ​អាច​ជួយ​ជម្រះ​ស្នាម​អ៊ុ​ជ​ខ្មៅ​លើ​ច្រមុះ​អ្នក​។ ដូចនេះ​អ្នក​អាច​សាកល្បង​ប្រើ​បាន ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ឆាប់​ប្រតិកម្ម គួរតែ​ប្រយ័ត្ន​ក្នុង​ការ​ប្រើ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ