ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​អត់​ច្បាប់​… ចាំ​សង់​រួច​ទើប​ទៅ​គំរាម​មែន​ទេ? (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដី​សាធារណៈ​ត្រង់​ចំណុច​ជួរ​មាត់​ទន្លេតូច​ន្លោះ​គល់​ស្ពាន​កំពង់​ពពិល​ត្រើយ​​ខាងលិច ស្ថិត​ក្នុងភូមិ​កំពង់ចម្លង ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល កំពុង​តែ​រីក​ដុះដាល​នូវ​ការ​សាងសង់​សំណង់​រឹង​ផ្ទះ​វីឡា​, ផ្ទះល្វែង​អត់​ច្បាប់​យ៉ាង​ណែន​តាន់តាប់​សង្ស័យ​មានការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ ទើប​គ្មាន​ការ​ទប់ស្កាត់​បែប​នេះ​។…

ខេត្តកណ្តាល ៖ ដី​សាធារណៈ​ត្រង់​ចំណុច​ជួរ​មាត់​ទន្លេតូច​ន្លោះ​គល់​ស្ពាន​កំពង់​ពពិល​ត្រើយ​​ខាងលិច ស្ថិត​ក្នុងភូមិ​កំពង់ចម្លង ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល កំពុង​តែ​រីក​ដុះដាល​នូវ​ការ​សាងសង់​សំណង់​រឹង​ផ្ទះ​វីឡា​, ផ្ទះល្វែង​អត់​ច្បាប់​យ៉ាង​ណែន​តាន់តាប់​សង្ស័យ​មានការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ ទើប​គ្មាន​ការ​ទប់ស្កាត់​បែប​នេះ​។

ប្រភព​ព័ត៌មាន​បាន​និយាយ​ថា កាលពីមុន​ដី​សាធារណៈ​មាត់ទន្លេ​តូច​នេះ មាន​ពលរដ្ឋ​សង់ផ្ទះ​ឈើ​នៅ​បណ្តោះអាសន្ន​តែ​5.6.​គ្រួសារ​ប៉ុណ្ណោះ ស្រាប់តែ​ឥឡូវ​ត្រូវ​បាន​គេ​បុក​គ្រឹះ​សាងសង់​ផ្ទះថ្ម​វីឡា​ព្រោងព្រាត​ពេញ​ដី​សាធារណៈ​មាត់​ទន្លេតូច​យ៉ាង​អានា​ធិ​ប​តេយ្យ​ទៅ​ហើយ​។

ជាក់ស្តែង​ដូច​ជា​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​របស់​លោក​ឧកញ៉ា​ម្នាក់​បាន​និង​កំពុង​សាងសង់​ឡូយ​​ចូល​ដី​ចំណី​ទន្លេ​ក្បែរ​គល់​ស្ពាន​កំពង់​ពពិល​ត្រើយ​ខាងលិច​ជិត​ថ្នល់ជាតិ​លេខ​8 ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មានការ​សង្ស័យ​ទៅ​លើ​អាជ្ញាធរ​ថា ជា​អ្នក​ឃុបឃិត​បើកភ្លើង​ខៀវ ទើប​ការ​សាងសង់​សំណង់​បាន​ដោយ​រលូន គឺជា​សំណង់​អត់​ច្បាប់​ដែល​អាជ្ញាធរ​ស្រុក​ហាមឃាត់​ខ្លះ​ៗ​ដែរ​។

ទំនង​ដឹង​ថា​ខុស​ដែរ ប៉ុន្តែ​ចាំ​សង់​រួច​ទើប​លើកគ្នា​ទៅ​គំរាម​វ៉ៃ​ចោល​ឬ​យ៉ាងណា​ទៀត​មិន​ទាន់​ដឹង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ