ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​១២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​១០​លើក​(​យប់​៤​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​៨​នាក់ (​ស្រី​១​នាក់​) របួសស្រាល​ប្រុស​៤​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈឲ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​១០​លើក​(​យប់​៤​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​៨​នាក់ (​ស្រី​១​នាក់​) របួសស្រាល​ប្រុស​៤​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក ស្លាប់​២​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​១​នាក់​, ប្រជែង​១​លើក ។ សរុប​ស្លាប់​៣​នាក់ : ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​២​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៤​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៤​លើក​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​គោ​យន្ត​១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៩​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៤​គ្រឿង​,​ រថយន្ត​តូច​៤​គ្រឿង​,​ រថយន្ត​ធំ​១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៧​លើក​,​ រថយន្ត​តូច​១​លើក​,​រថយន្ត​ធំ​១​លើក​,​ គោ​យន្ត​១​លើក ។

គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​២​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ​រាជធានី​ភ្នំ​ពេញ​៣​លើក​ស្លាប់​១​នាក់​របួស​៣​នាក់​, ខេត្ត​​ស្ទឹង​ត្រែង​២​លើក ​ស្លាប់​១​នាក់​ របួស​១​នាក់​ និង​ខេត្ត​ត្បូងឃ្មុំ​១​លើក ​ស្លាប់​១​នាក់​របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៣០៩៣​គ្រឿង​(​ម៉ូតូ​៥៣%), មធ្យោបាយ​ល្មើស​៦៩៤​គ្រឿង​(​ម៉ូតូ​៧៥%), អប់រំ​២៥៣​គ្រឿង​(​ម៉ូតូ​៣៤%),​មធ្យោបាយ​ពិន័យ​៤៤១​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៤៧​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២០៩១​គ្រឿង​,​អប់រំ​១៨៩​គ្រឿង​, ពិន័យ​ចំនួន​សរុប​៣៧៧​គ្រឿង​(​មួក​២៤៥​គ្រឿង​, កញ្ចក់​១១៨​គ្រឿង​, ស្រវឹង​២​គ្រឿង​, ផ្សេង​ៗ១២​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ