ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបមន្ត​ពិសេស​ជួយ​ឱ្យ​ស្បែក​ស​លឿន ចាំកាល!!!

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​ចង់​ស អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងនេះ​បាន ។ តើ​មាន​អ្វី​ខ្លះទៅ ? នៅ​​ពេល​ដែល​អ្នក​ក្រោក​ពី​គេង​ភ្លាម អ្នក​គួរតែ​ញ៉ាំ​ទឹក​ចំនួន​២​កែវ​ ដើម្បី​ជួយ​ដាស់​ស្បែក​អ្នក​ឲ្យ​ក្រោក​​ឡើង ។ ជា​ពិសេស​វា​នឹង​ជួយ​បញ្ចេញ​ជាតិពុល…

ប្រសិនជា​អ្នក​ចង់​ស អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងនេះ​បាន ។ តើ​មាន​អ្វី​ខ្លះទៅ ? នៅ​​ពេល​ដែល​អ្នក​ក្រោក​ពី​គេង​ភ្លាម អ្នក​គួរតែ​ញ៉ាំ​ទឹក​ចំនួន​២​កែវ​ ដើម្បី​ជួយ​ដាស់​ស្បែក​អ្នក​ឲ្យ​ក្រោក​​ឡើង ។ ជា​ពិសេស​វា​នឹង​ជួយ​បញ្ចេញ​ជាតិពុល ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​ភាព​ស្រស់ស្រាយ​ខ្លាំង ។

អ្នក​អាច​ប្រើ​ទឹកដោះគោ​ដើម្បី​លុបមុខ​នៅ​ពេល​ព្រឹក​បាន វា​នឹង​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស និង​ភ្លឺ​រលោង ប៉ុន្តែ​មុន​ពេល​ដែល​អ្នក​ប្រើ​ទឹកដោះគោ​ដើម្បី​លាង អ្នក​គួរតែ​ប្រើ​ហ្វ​ម​លាង​មុខ​ឲ្យ​អស់​ធូលី​ជា​មុន​សិន ទើប​អាច​ប្រើ​ទឹកដោះគោ​ដើម្បី​លុបមុខ​បាន ។

អ្នក​អាច​យក​ចេក​មក​ធ្វើ​ជា​ម៉ាស់​បិទមុខ​បាន ដោយ​អ្នក​អាច​យក​ចេក​កិន​ឲ្យ​ម៉ដ្ឋ រួច​យក​មក​លាប​លើ​មុខ ហើយ​ទុក​ចំនួន​១៥​នាទី ទើប​លុ​ខ​មុខ​ចេញ ។ នៅ​ពេល​ដែល​អ្នក​ព្យា​យាម​អនុវត្ត​តាម​វិធី​មួយ​នេះ នោះ​ស្បែក​អ្នក​នឹង​ប្រែជា​ម៉ដ្ឋ​ស និង​មិន​ងាយ​ប្រតិកម្ម​ឡើយ ។

អ្នក​អាច​បរិភោគ​ផ្លែ​គី​វី​ឲ្យ​បាន​ច្រើន ព្រោះ​នៅ​ក្នុង​នោះ​មាន​ផ្ទុក​វីតាមីន​សេ​ច្រើន ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស និង​ជម្រះ​ស្បែក​ខ្មៅ​ចេញ​ឲ្យ​អស់​បាន ។ ដូចនេះ​នៅ​ពេល​ធម្មតា អ្នក​អាច​ពិសា​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​បាន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ