អាពាហ៍ពិពាហ៍ គឺជាសហភាពដែលបានទទួលស្គាល់រវាងបុគ្គលពីរនាក់ជាដៃគូជីវិត ។ ជាប្រវត្តិសាស្ត្រ វាគឺជាចំណងរវាងបុរសម្នាក់ និងស្ត្រីម្នាក់ ប៉ុន្តែសព្វថ្ងៃនេះវាអាចមានរវាងបុគ្គលពីរនាក់ដែលមានភេទដូចគ្នា ។
អាពាហ៍ពិពាហ៍ត្រូវឆ្លងកាត់គ្រាលំបាកជាច្រើនដង ហើយអ្នកខ្លះបរាជ័យ ហើយបញ្ចប់ដោយ ការលែងលះគ្នា ។ ខាងក្រោមនេះគឺជាគន្លឹះខ្លីតែមានន័យជ្រៅមួយចំនួន ដែលអាចកែសម្រួលបានជីវិតគូ និងដើម្បីថែរក្សាជំហរអាពាហ៍ពិពាហ៍ឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ៖
1.ចូរនិយាយថា «ខ្ញុំស្រលាញ់អ្នក» ឲ្យបានញឹកញាប់
2.ថែរក្សាការទាក់ទង និងការនិយាយស្តីជាមួយគ្នាឲ្យបានច្រើន ។
3.កំណត់ព្រំដែន និងការគ្រប់គ្រងរបស់អ្នកលើដៃគូរបស់អ្នក ។
4.អភ័យទោសឲ្យគ្នាទៅវិញទៅមក ។
5.ជឿ និងទុកចិត្តលើដៃគូរបស់អ្នក ។
6.ផ្តល់ការគោរព និងលើកទឹកចិត្ត ។
7.បង្កើត និងបង្កើនភាពស្និទ្ធស្នាលជាប្រចាំ ។
8.រឿងផ្លូវភេទ គឺជារឿងសំខាន់បំផុត ចំពោះជីវិតគូ (ប្រភពពី៖ Health.com.kh)៕
ចែករំលែកព័តមាននេះ