ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្មករ​បិទផ្លូវ​មិនមែន​សម្លា.ប់​ថៅកែ​ទេ តែ​«….» ពូ​ស្នើ​សុំ​បញ្ឈប់​ទៅ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ការ​ធ្វើ​បាតុកម្ម​របស់​បងប្អូន​កម្មករ​ដែល​តវ៉ា​ឲ្យ​ថៅកែ​សង​ប្រាក់​នោះ មិនមែន​សម្លាប់​ថៅកែ​នោះ​ទេ គឺ​ក្លាយជា​បាបកម្ម​ទៅ​វិញ​ទេ ។ សម្តេច​មាន​ប្រសាសន៍​បែប​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ការ​ធ្វើ​បាតុកម្ម​របស់​បងប្អូន​កម្មករ​ដែល​តវ៉ា​ឲ្យ​ថៅកែ​សង​ប្រាក់​នោះ មិនមែន​សម្លាប់​ថៅកែ​នោះ​ទេ គឺ​ក្លាយជា​បាបកម្ម​ទៅ​វិញ​ទេ ។

សម្តេច​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជា​ច្រើន​ពាក់​នាក់​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ យ៉ាង​ដូច្នេះ ថា​«​ក្មួយ​តាម​រោងចក្រ​នានា​ហើយ​ពូ​ស្នើ​ចេញ ពូ​មិន​ឲ្យ​ក្មួយ​ៗ​អត់​លុយ​ទេ ពូ​ចេញ​អស់​២២​លាន​ដុល្លារ​រួច គ្រាន់តែ​ថៅកែ រត់​ចោល​នោះ ។ ឥលូវ​បើ​ថៅកែ​រត់​ចោល ហើយ​បិទផ្លូវ​មិនមែន​សម្លាប់​ថៅកែ​ទេ គឺ​សម្លាប់​អ្នក ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។ អី​ញ្ចឹ​ង​លុយ​គង់តែ​ដោះស្រាយ​ទេ » ។

សម្តេច​បន្ថែម​ទៀត​ថា និយាយ​រឿង​បិទផ្លូវ​នោះ យើង​គិត​អី​ញ្ចេះ តើ​យើង​សាង​បាបកម្ម​ទេ ? យើង​និយាយ​ជាមួយ​គ្នា​ត្រង់​ៗ យើង​បិទផ្លូវ​ភ្លាម​ៗ​ខុសច្បាប់ គឺ​ខុស​មួយ​ហើយ តែបើ​និយាយ​ផ្នែក​សីលធម៌​វិញ យើង​គិត​ថា​ពេល​បិទផ្លូវ ស្រាប់តែ​មាន​មនុស្ស​កំពុង​ធ្វើ​ចរាចរណ៍​មាន​គ្រោះថ្នាក់​ត្រូវការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ ត្រូវ​ជាប់​គាំ​ដោយសារ​កម្មករ បណ្តាល​ឲ្យ​ស្លាប់​វា​យ៉ាងម៉េច​វិញ ? ។ អ្នក​ឆ្លងទន្លេ​ត្រូវ​ស្លាប់​នៅ​លើក​រថយន្ត​ដោយ​ជាប់​ផ្លូវ ដោយ​កម្មករ​តវ៉ា​បិទផ្លូវ តើ​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ ? ។

សម្តេច​គូសបញ្ជាក់​ទៀត​ថា «​យ៉ាង​ហោច​ណាស់​យើង​គិត​ផ្លូវ​សីលធម៌ យើង​បាន​សម្លាប់ មនុស្ស​ដោយ​ប្រយោល ចំពោះ​អ្នក​ដែល​បាន​ស្លាប់​នៅ​លើ​រថយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​សង្គ្រោះ ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា នៅ​ក្នុង​សង្គម​ស៊ី​វិ​ល័យ​មិន​មានការ​បិទផ្លូវ​តវ៉ា​រឿង​ថៅកែ​បិទ​រោងចក្រ​រត់​ចោល​កម្មករ​នោះ​ទេ ។ ករណី​នេះ​មិន​បាន​ប៉ះពាល់​ដល់​ថៅកែ​រោង ចក្រ​នោះ​ទេ គឺ​ប៉ះពាល់​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ទៅ​វិញ​ដែល​ក្នុង​នោះ​មាន​បងប្អូន​សាច់ញាតិ បង​ប្អូ ន​កម្មករ​ធ្វើ​កម្មករ​ផង​ដែរ ។ សម្តេច​ក៏​បាន អំពាវនាវ​ឲ្យ​កម្មករ​ទាំងអស់ បញ្ឈប់​ការ​បិទផ្លូវ​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ជៀង​វាង​ការ​កកស្ទះ​ចរាចរណ៍​ដែល​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ