ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្តកំពត​ត្រូវ​បាន​ទទួល​តំណែង និង​បំពាក់​ឋានន្តរសក្តិ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ​ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ។…

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ​ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ។


ដោយ​មាន​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែកញ្ញា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត ។ ក្នុង​អង្គពិធី​នេះ​ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​-​លោកស្រី​ស្នងការ​រង អស់លោក អនុប្រធាន​ការិយាល័យ​កណ្តាល លោកនាយ​-​នាយ​រង​ការិយាល័យ លោក​អធិការ​នគរបាល​ស្រុក​-​ក្រុង​ទាំង​៨ លោក​មេបញ្ជាការ​វរ​សេនា​តូច​លេខ​៦០១ និង​លោកនាយ​ប៉ុស្តិ៍​ទាំង​៩៣​ប៉ុស្តិ៍ សរុប​ចំនួន​២៣៥​រូប ស្រី​ចំនួន​០៧ រូប ។

លទ្ធផល​ក្នុង​ពិធី​នេះ​រួម​មាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ចំនួន​៣០​នាក់ ។ បំពាក់​ឋានន្តរសក្តិ​ចំនួន​៦៥​នាក់​មាន​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​២៤​នាក់ ថ្នាក់​អនុសេនីយ៍ទោ​ចំនួន ២១​នាក់ ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន​១៧​នាក់ ថ្នាក់​ព្រិ​ន្ទ​បាល​ឯក​ចំនួន​ម្នាក់ ថ្នាក់​ព្រិ​ន្ទ​បាល​ទោ ចំនួន​ម្នាក់ និង​ថ្នាក់​ពលបាលឯក​ចំនួន​ម្នាក់ ។ លោក​ឧត្តមសេនីយទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​ទើប​និង​ទទួល​មុខ​តំណែង​ថ្មី និង​បំពាក់​ឋានន្តរសក្តិ​នា​ពេល​នេះ សូម​ឲ្យ​អស់លោក​ទាំងអស់​ខិតខំ​យកចិត្តទុកដាក់​បំពេញ​រាល់​ការ​អនុវត្ត​តាម​បទបញ្ជា​ដែល​ថ្នាក់លើ​ប្រគល់​ជូន​គោរព និង​អនុវត្ត​នូវ​រាល់​បទបញ្ជា​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​សម្រេច​រាល់​ជោគជ័យ​រាល់​កិច្ចការ និង​ការងារ​ស្នូល​របស់​ខ្លួន ។

រក្សា​ការ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​គោរព​វិន័យ​បទបញ្ជា​កងកម្លាំង​ឲ្យ​បាន​ល្អ​សមជា​កងកម្លាំង​នគរបាល​បម្រើប្រជាជន​ពិត​ៗ ។ មាន​សុជីវធម៌​ក្នុង​ការ​និយាយ​ស្តី​ជាមួយ​ថ្នាក់ដឹកនាំ មហាជន​ប្រជាជន​ឲ្យ​បាន​សមរម្យ និង​សមជា​កងកម្លាំង​របស់​ប្រជាជន ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​យកចិត្ត​ទុក​ជួយ​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ជួប​នូវ​គ្រោះ​មហន្តរាយ​អ្វីមួយ​ដែល​កើតឡើង​ដោយ​ចៃដន្យ​ដូច​ជា គ្រោះថ្នាក់​ចរាចរណ៍​គ្រោះ​អគ្គិភ័យ ឬ​គ្រោះ​ទឹកជំនន់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ