ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ទេ​ថា​មែន​ៗ… ​គឺ​លោក​ចៅអធិការ ពិតជា​មាន​ស្រី​មានកូន​មែន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជា​ការ​ពិតដូច​អ្វីដែល​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចោទ​ប្រកាន់​មែនថា លោក​ចៅអធិការ​វ​ត្ត្ក​«​កំពង់​ក្ដុល​»កំពុង​តែលួចលាក់​មាន​ស្រី​ស្នេហ៍​រហូត​​បង្កើតបាន​​កូនស្រី​ម្នាក់ ជាពិសេស គឺ​ថែ​ទាំង​សេព​គ្រឿងញៀន​ទៀតផង ខណៈពួកគាត់​​បាន​តាមដាន​ទាន់ ​ពេល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ស្រី​ស្នេហ៍​ចេញពីផ្ទះ​ត្រឡប់​ទៅ​វត្ត​វិញកាលពី​ទៀប​ភ្លឺ ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជា​ការ​ពិតដូច​អ្វីដែល​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ចោទ​ប្រកាន់​មែនថា លោក​ចៅអធិការ​វ​ត្ត្ក​«​កំពង់​ក្ដុល​»កំពុង​តែលួចលាក់​មាន​ស្រី​ស្នេហ៍​រហូត​​បង្កើតបាន​​កូនស្រី​ម្នាក់ ជាពិសេស គឺ​ថែ​ទាំង​សេព​គ្រឿងញៀន​ទៀតផង ខណៈពួកគាត់​​បាន​តាមដាន​ទាន់ ​ពេល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​ស្រី​ស្នេហ៍​ចេញពីផ្ទះ​ត្រឡប់​ទៅ​វត្ត​វិញកាលពី​ទៀប​ភ្លឺ ។ បន្ទាប់​ពី​ចាប់​បាន​​ស្តែង​ហើយ ក៏​ឃាត់ខ្លួន​លោក​ប្រគល់​ជូន​អាជ្ញាធរ​សង្កាត់​ និង​ព្រះ​អនុគណ​ខណ្ឌដង្កោ ដើម្បី​ចាប់​ផ្សឹក​​ទើប​ប្រគល់​ជូន​នគរបាល​ខណ្ឌដង្កោ ចាត់ការ​តាម​ផ្លូវច្បាប់​ ។

នគរបាល​ខណ្ឌដង្កោ ក៏​​បាន​បញ្ជាក់​ដែរ​ថា ចៅអធិការ​អង្គ​នោះ ពិតជា​បាន​ស្លៀក​ជា​គ្រហស្ថ​ចេញពី​វត្ត​ពិតមែន​ប៉ុន្តែ​មិន​បាន​ជិះ​ម៉ូតូ​ជាមួយ​ស្រី​ទេ គឺ​លោក​ដើរ​ព្រោះ​ផ្ទះ​របស់​ស្រី​ស្នេហ៍​នោះ នៅ​ចម្ងាយ​ពី​វត្ត​ប្រមាណ​១​ពាន់​ម៉ែត្រ​ប៉ុណ្ណោះ លុះ​ពេល​ដើរ​ត្រឡប់​មក​វិញ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​តែ​ម្ដង​។

ដោយឡែក ប្រជាពលរដ្ឋ​បាន​ធ្វើការ​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៣​យប់​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៨​កញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ចៅអធិការ​មាន​នាម មា​ជ សុវណ្ណ អាយុ​ជាង​៣០​ឆ្នាំ លួចលាក់​មាន​ស្នេហា​ជាមួយ​ស្រី​ម្នាក់ រហូត​មានកូន​ស្រី​អាយុ​២​ឆ្នាំ ហើយ​ត្រូវ​បាន​ផ្សឹក​នឹង​បណ្តេញ​ចេញពី​វត្ត កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​វត្ដ​ស្លែង ដែល​ជា​វត្ត​ព្រះ​អនុគណ​ខណ្ឌ​ដង្កោ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ