ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីៗ ក្តៅៗ! ក្រសួង​ព័ត៌មាន​​​បញ្ឈប់​ការ​ផ្សាយ​បទ​ចម្រៀង​ «​សល់​តែ​ចិត្ត​ស្មោះ​»

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ព័ត៌មាន​បាន​សម្រេច​បញ្ឈប់​ការ​ផ្សាយ​បទ​ចម្រៀង​មួយ មាន​ចំណ​ង​​ជើង​ថា ​«​សល់​តែ​ចិត្ត​ស្មោះ​» របស់​ផលិតកម្ម​ខ្មែរ​អាម​តៈ ដែល​ច្រៀង​ដោយ​អ្នក​ស្រី កែវ ច័ន្ទ ស​ម្ជ​ស្ស…

​រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ព័ត៌មាន​បាន​សម្រេច​បញ្ឈប់​ការ​ផ្សាយ​បទ​ចម្រៀង​មួយ មាន​ចំណ​ង​​ជើង​ថា ​«​សល់​តែ​ចិត្ត​ស្មោះ​» របស់​ផលិតកម្ម​ខ្មែរ​អាម​តៈ ដែល​ច្រៀង​ដោយ​អ្នក​ស្រី កែវ ច័ន្ទ ស​ម្ជ​ស្ស ។

​ការ​ប្រកាស​ឈប់​ការ​ផ្សាយ​នេះ​របស់​ក្រសួង​ព័ត៌មាន ​បន្ទាប់​ពី​លោក​ អ៊ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ស្នើ​សុំ​ទៅ​ក្រសួង​ព័ត៌មាន​ដោយ​អះ​អាងថា ​ប៉ះ​ពាល់​ដល់​អ្នកបំរើ​ការងារ​តាម​ផ្ទះ​។

យោង​តាម​លិខិត​របស់​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជា​ជីវៈ បាន​ឲ្យ​ដឹង​ថា ​ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​កម្មករ ពលករ បាន​ស្នើ​មក​កាន់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចាត់វិធានការ​ផ្អាក​ការ​ប្រើ​ប្រាស់ និង​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង «​សល់​តែ​ចិត្ត​ស្មោះ​»​។

លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ បាន ឲ្យ​​ដឹង​ថា អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ អាច​ត្រូវ​តាម​ស្ថានភាព​កម្ពុជា នា​មួយ​ទសវត្សរ៍​កន្លង​ទៅ ។

លិខិតបញ្ជាក់​ថា ​«​ប៉ុន្តែ​បច្ចុប្បន្ន​អត្ថន័យ​នៃ​បទ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់ តម្លៃ​ការងារ​របស់​អ្នកបំរើ​ការងារ​តាម​ផ្ទះ​ដែល​ច្បាប់​ស្តី​ពី​ការងារ ច្បាប់​ស្តី​ពី​សហជីព អនុ​សញ្ញា អន្ត​រ​ជាតិ​ខាង​ការងារ បាន​ធានា​សិទ្ធិ និង​លើកកម្ពស់​ការ​គាំពារ ជា​ពិសេស​អ្វី​ដែល​​ប្រមុខ​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា បាន​និង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំពារ​ដល់​ពួក​គាត់​ដែល​បំរើ​ការងារ​តាម​ផ្ទះ​»​។

ចំណែក​លិខិត​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​១៧ កញ្ញា នេះ បាន​ឲ្យ​ដឹង​ថា ដូច្នេះ ដើម្បី ចៀសវាង​ប៉ះពាល់​ដល់​អារម្មណ៍ និង​តម្លៃ​របស់​បងប្អូន​អ្នកបំរើ​ការងារ​តាម​ផ្ទះ ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល បាន​និង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំពារ​ដល់​ពួក​​គាត់ ព្រមទាំង​ត្រូវ​បាន​គាំពារ​ដោយ​ច្បាប់​រដ្ឋ ក្រសួង​ព័ត៌មាន​សូម​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង «​សល់​តែ​ចិត្ត​ស្មោះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ