ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ដល់​​ភ្លាម​ចុះ​ភ្លាត អស់​មិន​ស្ទើរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​២​នាក់​ផ្នែក​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​អាស៊ាន​លើក​ទី​១៥ ត្រូវ​បាន​ចោរឆក់​កាបូប​យក​លុយ​អស់​ជាង​៣​ពាន់​ដុល្លារ និង​លិខិតឆ្លងដែន​ចំនួន​២ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​២​នាក់​ផ្នែក​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​អាស៊ាន​លើក​ទី​១៥ ត្រូវ​បាន​ចោរឆក់​កាបូប​យក​លុយ​អស់​ជាង​៣​ពាន់​ដុល្លារ និង​លិខិតឆ្លងដែន​ចំនួន​២ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាល​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង និង​ផ្លូវ​រថភ្លើង ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនជាតិ​ចិន​ទាំង​២​នាក់​ជា​ផ្នែក​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​អាស៊ាន​លើក​ទី​១៥ សម្ភារ​ដែល​ជនសង្ស័យ​ឆក់​កាបូបយួរ​មួយ ដោយនៅ​ក្នុង​នោះ​មាន​លុយ​ដុល្លារ​ចំនួន​ជាង​៣​ពាន់​ដុល្លារ និង​លិខិតឆ្លងដែន​ចំនួន​២ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជនជាតិ​ចិន​ខាងលើ តាម​រយៈ​អ្នកបកប្រែ​ជា​ភាសា​ខ្មែរ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​ទាំង​២​នាក់​បាន​ចេញពី​អូ​ឡាំ​ពិ​ក ដោយ​ជិះ​តាម​រ៉ឺ​ម៉ក​កង់​បី​មក​មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​មក​សម្រាក​នៅផ្ទះ​សំណាក់​ពោធិ​ចិន​តុង លុះ​មក​ដល់​មុន​ផ្ទះសំណាក់​ខាងលើ គាត់​បាន​ចុះ​ពីលើ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ភ្លាម​ៗ​ដោយ​ពួក​គាត់​ដៃ​កាន់​កាបូប បន្ទាប់​មក​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​បាន​ជិះ​ឆក់​កាបូប​ពី​គាត់​តែ​ម្ដង ហើយ​ជិះ​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទាក់ទង​អ្នកបកប្រែ​ភាសា​ចិន ដើម្បី​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស៊ើបអង្កេត​រកមុខ​សញ្ញា​ខាងលើ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ