ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឭ​សំឡេង «​ក្រេ​ក​ក្រុ​ក​ៗ» ចុះ​មក​មើលឃើញ​សកម្ម​ភាព​ស្តែង​ៗ​នឹង​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ​លេង​ផ្ទះ​បងប្អូន ដោយ​ចាក់​ទុក​យ៉ាង​ត្រឹមត្រូវ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​២​នាក់​លួច ហើយ​ត្រូវ​ប្អូន​ឭ​សំឡេង​ស្រែក​ដេញចាប់​ម្នាក់​ភ្លាម​ៗ ហេតុការណ៍​នេះ​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ​លេង​ផ្ទះ​បងប្អូន ដោយ​ចាក់​ទុក​យ៉ាង​ត្រឹមត្រូវ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​២​នាក់​លួច ហើយ​ត្រូវ​ប្អូន​ឭ​សំឡេង​ស្រែក​ដេញចាប់​ម្នាក់​ភ្លាម​ៗ ហេតុការណ៍​នេះ​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​លេខ ៤២Eo ផ្លូវ​លេខ​៣៣៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​ឈ្មោះ ហុង ឧត្តម អាយុ​១៦​ឆ្នាំ ជា​កម្មករ​លី​សែង​នៅ​ផ្សារ​នាគ​មាស មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ ចំណែក​ឯ​ជន​រង​គ្រោះ​ឈ្មោះ វួ​ន ម៉េ​ង​លី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​លូ​ប្រាំ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។

នគរបាល​ប៉ុស្តិ៍​បន្ត​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ ១H-៩៧០៦ មួយ​គ្រឿង​ដោយ​ឌុ​ប​ប្រពន្ធ​មក​លេង​ផ្ទះ​ជួល​របស់​ប្អូនប្រុស​ម្នាក់​នៅ​ចំណុច​កើតហេតុ​ដោយ​ចាក់សោ​.​ក និង​សោរ​ជ​ន្ទ​ល់​ទុក​ខាង​ក្រោម ។

ក្រោយមក​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នាំ​គ្នា​ដេក​លក់​អស់ នៅ​សល់​តែ​ប្អូនប្រុស​អង្គុយ​លេង​ហ្គេ​ម​ទូរស័ព្ទ​ក៏​ឭ​សំឡេង «​ក្រេ​ក​ក្រុ​ក​» ខាងក្រោម​ក៏​ចុះ​មក​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ ម្នាក់​កំពុង​លួច​យក​ម៉ូតូ ម្នាក់​ទៀត​កំពុង​តែ​ឈរ​មើលផ្លូវ​ក្បែរ​ម៉ូតូ​របស់​គេ​មួយ​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ពាក់​ភ្នំពេញ ១G-៧៩២៤ មួយ​គ្រឿង​នៅ​ខាងក្រៅ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​រូបគេ​ក៏​ស្រែ​កថា «​ចោរ​ៗ» រត់​ចុះ​ក្រោម​ដេញ​តាម​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង និង​ចាប់​ក្របួច​ជាប់​ជនសង្ស័យ​ម្នាក់ ជា​ចាំ​មើលផ្លូវ រួម​នឹង​ម៉ូតូ​មួយ​គ្រឿង​នោះ ចំណែកឯ​ជនសង្ស័យ​ជា​អ្នក​លួច​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​បាត់​ទៅ​។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ ម្ចាស់​ដើម​វិញ ចំណែកឯ ជនសង្ស័យ រួម​ទាំង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ក៏​នាំ​មក​កាន់​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ ដើម្បី​សាកសួរ និង​នាំ​ខ្លួន​បន្ត​ទៅ​កាន់​អធិការ​នគរបាល​ខណ្ឌចំការមន​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ