ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ម៉េច​ទើប​ដឹង​ថា ​ឈឺ​ក​ធម្មតា​ ឬ​ធ្ងន់ធ្ងរ ?​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ឈឺ​.ក ស្តែង​ឡើង​តាម​រយៈ​អាកា​រៈ​រមាស់ ស្ងួត និង​ឈឺ​នៅ​ត្រង់​ក្នុង​បំពង់.ក​។ ជា​រៀង​រាល់​ឆ្នាំ មាន​អ្នកជំងឺ​មិន​តិច​ជាង​១៣​លាន​នាក់​ទេ​ ដែល​ទៅ​ជួប​គ្រូ​ពេទ្យ​​ដោយសារ​បញ្ហា​ឈឺបំពង់.ក​នេះ​។ ​អាកា​រៈ​នៃ​ការ​ឈឺ​.ក​ប្រែប្រួល​ទៅ​តាម​មូលហេតុ…

រាជធានី​ភ្នំពេញ​ ៖ ឈឺ​.ក ស្តែង​ឡើង​តាម​រយៈ​អាកា​រៈ​រមាស់ ស្ងួត និង​ឈឺ​នៅ​ត្រង់​ក្នុង​បំពង់.ក​។ ជា​រៀង​រាល់​ឆ្នាំ មាន​អ្នកជំងឺ​មិន​តិច​ជាង​១៣​លាន​នាក់​ទេ​ ដែល​ទៅ​ជួប​គ្រូ​ពេទ្យ​​ដោយសារ​បញ្ហា​ឈឺបំពង់.ក​នេះ​។ ​អាកា​រៈ​នៃ​ការ​ឈឺ​.ក​ប្រែប្រួល​ទៅ​តាម​មូលហេតុ អ្នក​​ក៏​អាច​នឹង​មាន​អារម្មណ៍​ថា​ រមាស់​នៅ​ត្រង់​បំពង់.ក​ខ្លាំង ក្រហាយ ក្តៅ ស្ងួត តឹង​នៅ​ក្នុង​បំពង់.ក ឬ​ឈឺ​កាន់តែ​ខ្លាំង​នៅ​ពេល​លេបទឹកមាត់​ ឬ​និយាយ​។​

​ភាគច្រើន អាកា​រៈ​ឈឺ​.ក បណ្តាល​មក​ពី​បរិស្ថាន​រស់នៅ​ជុំវិញ​ខ្លួន​ដូច​ជា ​អាកាសធាតុ​ស្ងួត ផ្សែង​បារី ​ឬ​ផ្សែង​ពុល សារធាតុ​គីមី​ពុល​ក្នុង​បរិស្ថាន ឬ​ពេល​ខ្លះ​ការ​ឈឺ​.ក​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ផ្សេង​ៗ​ដូច​ជា ផ្តាសាយ រលាក​បំពង់.ក ​ដោយ​បាក់តេរី​ដែល​ភាគច្រើន​កើត​លើ​កូន​ក្មេង អាលែកហ្ស៊ី ជំងឺ​ច្រាល​ទឹក​ក្រពះ ឬ​អាច​មាន​ដុំ​សាច់​ ឬ​មហារីក​នៅ​បំពង់.ក​ដែល​ករណី​នេះ អាកា​រៈ​ឈឺ.​ក​នឹង​មិន​បាត់​ទៅ​វិញ​ដោយ​ឯង​ៗ​ទេ​។​

​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​អ្នក​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ​ក្នុង​ករណី​មានការ​ឈឺបំពង់.ក​ រួម​មាន​៖ អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ឈឺបំពង់.ក​លើស​ពី​១​ស​ប្តា​ហ៍ ពិបាក​​លេបទឹកមាត់​ ឬ​ទទួលទាន​អាហារ ពិបាក​ដកដង្ហើម​ ឬ​ឈឺ​នៅ​ពេល​ដកដង្ហើម ពិបាក​ហារ​មាត់ ឈឺសន្លាក់ ក្តៅខ្លួន​លើស​ពី​៣៨​អង្សារ​សេ ឈឺ​ ឬ​ចុក​នៅ​.ក ឈឺ​ត្រចៀក មាន​ឈាម​នៅ​ក្នុង​ទឹកមាត់​ ឬ​ស្លេស្ម​ជាដើម​។​

ថ្វី​ត្បិត​ការ​ឈឺ​.ក​បណ្តាល​ឲ្យ​មានការ​រំខាន​ច្រើន តែ​អ្នក​ក៏​អាច​ព្យាបាល​វា​ដោយ​ខ្លួនឯង​បាន​​ដោយ​ប្រើ​ថ្នាំ​បៀម​បំបាត់​ឈឺបំពង់.ក ​ហើយ​ជា​ទូទៅ​វា​នឹង​បាត់​ទៅ​វិញ​នៅ​២​ទៅ​៣​ថ្ងៃ​ក្រោយ​។​ក្នុង​ករណី​ឈឺ​.ក​ដែល​បណ្តាល​មក​ពី​វីរុស វា​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​មួ​យ​សប្តាហ៍​ ប៉ុន្តែ​អ្នក​នឹង​កាន់តែ​ឆាប់​ជា​សះស្បើយ​ពី​ការ​រំខាន​នេះ​ ប្រសិនបើ​អ្នក​ជ្រើសរើស​ឱសថ​ ឬ​ផលិតផល​បំបាត់​ការ​ឈឺ​.កបាន​ត្រឹមត្រូវ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា CALSEPTINE® ជា​ជម្រើស​ឱសថ​ទី​១​ ក្នុង​ការ​បំបាត់​អាកា​រៈ​ឈឺ​បំពង់.ក​យ៉ាង​មាន​ប្រសិទ្ធភាព​ ដោយសារ​សា​ធាតុ​ផ្សំ​សំខាន់​២​យ៉ាង​ក្នុង​គ្រាប់​ថ្នាំ​បៀម​តែ​មួយ អាច​សំលាប់​បាន​ទាំង​បាក់តេរី ​និង​វីរុស​ដែល​បណ្តាល​ឲ​ឈឺបំពង់.ក​។

CALSEPTINE® មាន​រសជាតិ​ផ្អែម​តិច​ៗ និង​មាន​ក្លិនប្រហើរ ជា​គ្រាប់​ថ្នាំ​បៀម​ដាក់​ក្នុង​បន្ទះ​​ងាយស្រួល​ប្រើប្រាស់ ទុកដាក់ ​ឬ​យក​តាម​ខ្លួន​។ CALSEPTINE® ជា​ផលិតផល​របស់​​សហគ្រាស​ផលិត​ឱសថ​ប៉េ​ប៉េ​អឹ​ម មានការ​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​និង​​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​ DKSH​។

​លោក​អ្នក​អាច​រក​ជាវ​បាន​នៅ​តាម​បណ្តា​ឱសថស្ថាន​ស្របច្បាប់​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​​កម្ពុជា​។ សូម​សួរ​ការ​ណែនាំ​ពី​ឱសថការី​មុន​នឹង​ប្រើប្រាស់​ឱសថ​ណាមួយ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​៕ ដោយ​សហ​ការ

​ប្រភព​៖ www.healthline.com

​កែសម្រួល​ដោយ​៖ Flashsanté.info

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ