ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ឈប់​ការ​សាងសង់​សំណង់​លើ​សមុទ្រ​នេះ​ភ្លាម​…!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​សំណាក់​មហាជន​ពាក់ព័ន្ធ​ទីតាំង​សំណង់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ដែល​បាន​លប​លួច​សាងសង់​នោះ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ត្រូវ​បាន​ក្រុមការងារ​ថ្នាក់​ក្រុង​-​ខេត្ត ដឹកនាំ​ដោយ​លោក…

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​សំណាក់​មហាជន​ពាក់ព័ន្ធ​ទីតាំង​សំណង់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ដែល​បាន​លប​លួច​សាងសង់​នោះ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ត្រូវ​បាន​ក្រុមការងារ​ថ្នាក់​ក្រុង​-​ខេត្ត ដឹកនាំ​ដោយ​លោក លី ចិត្ត​និយម មន្ត្រី​សាលាខេត្ត​ចុះ​ធ្វើ​កំណត់ហេតុ​បញ្ឈប់​ការ​សាងសង់​ដោយ​ទុក​ឲ្យ​រុះរើ​ដោយ​ខ្លួនឯង ។

ឆ្លើយ​តប​ក្នុង​ឱកាស​ចុះ​ធ្វើការ​ហាមឃាត់​លោក លី ចិត្ត​និយម បាន​គូសបញ្ជាក់​ថា ទីតាំង​សំណង់​មួយ​នេះ​ពុំ​ទាន់​មានច្បាប់​នោះ​ទេ ដោយ​ម្ចាស់​សំណង់​បាន​លប​លួច​សាងសង់ ដោយ​ខុសច្បាប់ ។ ហេតុនេះ​ដោយសារ​មាន​បទបញ្ជា​ពី​ឯកឧត្តម​អភិបាលខេត្ត​ក៏​ដូច លោក អ៊ី សុខ​ឡេ​ង អភិបាលក្រុង​បាន​បញ្ជា​ឲ្យ​ក្រុមការងារ​របស់​លោក​ចុះ​មក​ផ្ទាល់​ដល់ទី​តាំង សំណង់​ជា​បន្ទាន់ ដោយ​ពុំ​អនុញ្ញាត​សាងសង់​ជា​ដាច់ខាត​ដោយ​ទុក​រយៈពេល​១៥​ថ្ងៃ បើ ពុំ​ដូច​នោះ​ទេ​រដ្ឋបាល​ខេត្ត​នឹង​ចាត់វិធានការ​ណ៍​ទៅ​តាម​ផ្លូវច្បាប់​ដោយ​មិន​ទទួលខុស ត្រូវ​ចំពោះ​ការ​ខូចខាត​ឡើយ ។

លោក​បាន​បន្ត​ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​មេត្តា​បញ្ឈប់​សកម្មភាព​រំលោភ​ឆ្នេរ​ផ្លូវ​ចំណី​សមុទ្រ​ចំណី​ព្រែក​ជាដើម​ត្រូវ​រួម​គ្នា គោរព​ច្បាប់​ទាំងអស់​គ្នា ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ លោក ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​បាន​មាន​ប្រសាសន៍​ថា គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​ដែល​មាន​ឧបនាយករដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា ជា​ប្រធាន កំពុង​តែ​ពិនិត្យ និង​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចាក់​ដី​លុប​ឆ្នេរ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​កំពុង​អភិវឌ្ឍ​នៅ​តំបន់ឆ្នេរ​ជា​ច្រើន​កន្លែង​កំពុង​តែ​បំពាន​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ឆ្នេរ​ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​ដោយ​អនុញ្ញាត​ឲ្យ​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់ឆ្នេរ​ត្រូវ​មាន​ចម្ងាយ​យ៉ាង​ហោច​ណាស់​១០០​ម៉ែត្រ ឬ​ឆ្ងាយ​ជាង​នេះ ។ លោក​បាន​បន្ត​ថា តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ស្ថិត​ក្នុង​គម្រោង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB កំពុង​តែ​រៀបចំ​ធ្វើ​ផ្លូវ នៅ​តាម​តំបន់ឆ្នេរ​បន្ថែម​ទៀត ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ផង​ដែរ ។ ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​ក្លាយជា​កន្លែង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​មាន​សក្តានុពល​នា​ពេល​បច្ចុប្បន្ន ។

ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ ២.៣៨៥.៧៥៣​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​២.០៥២.៣១៧​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​៣៣៣.៤៣៦​នាក់ កើន​១៦,៣៧% ។ តាម​ការ​ព្យាករណ៍ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទាំងមូល​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​២​លាន​នាក់ និង​ភ្ញៀវ​ទេសចរ​ជាតិប្រមាណ​៦​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​នៅ​ឆ្នាំ​២០៣០ អាច​ទទួល​បាន​ទេសចរ អន្តរជាតិ​ប្រមាណ​៣​លាន​នាក់ និង​ភ្ញៀវ​ទេសចរ​ជាតិប្រមាណ​៨​លាន​នាក់ ។

ដោយ​មើលឃើញ​ពី​សក្តានុពល​នេះ​លោក ថោ​ង ខុន បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះ​សី​ហនុមាន​ចំណាត់ការ​ឲ្យ​បាន​តឹងរ៉ឹង ក្នុង​ការ​ថែរក្សា​ឆ្នេរសមុទ្រ​នេះ កុំ​ឲ្យ​មានការ​សាងសង់​រំលោភ និង​ទន្ទ្រាន​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ