ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​យក​ព័ត៌មាន​ម្នាក់​បាន​ស្លា.ប់​ក៏​ដោយសារ​តែ​រឿង​ហ្នឹង

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ្នកយកព័ត៌មានម្នាក់បានស្លាប់ នា​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ អ្នកយកព័ត៌មានម្នាក់បានស្លាប់ នា​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​តាម​ផ្លូវ​មក​ពី​ស្រុក​អង្គរធំ ខេត្តសៀមរាប ខណៈ​ជិះឡាន​ចេញ​មក​ពី​ផ្ទះ​មិត្ត​ស្រី នៅ​ភូមិ​គោក​ក្រើ​ល ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប មក​លេង​សៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ អ៊ួ​ង ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ៣៨​ឆ្នាំ មុខរបរ​អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ​៣ មាន​ទីលំនៅ​ភូមិ​គោក​ធ្លក ឃុំ​គ​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ និង​ស្ត្រី​ម្នាក់​ទៀត​ដែល​ជិះឡាន​ជាមួយ​ឈ្មោះ សឹង គី​ម ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​គោក​ក្រើ​ល ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ។

ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​បាន​ហៅ​ស្ត្រី​រួម​ដំណើរ មក​បំភ្លឺ ហើយ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ អ៊ួ​ង ប៊ុ​ន​ធឿ​ន ជា​អ្នក​យក​ព័ត៌មាន បាន​មក​លេង​ផ្ទះ​ខ្ញុំ ហើយ​គាត់​បបួល​ខ្ញុំ​ទៅ​លេង​សៀមរាប​ជិះឡាន​ជាមួយ​គាត់​តែ​២​នាក់​ប៉ុណ្ណោះ ហើយ​តាម​បណ្តោយ​ផ្លូវ​កូរ៉េ ចេញ​មក​ពី​ផ្ទះ​នាង​ខ្ញុំ ក្នុងភូមិ​គោក​ក្រើ​ល ឃុំ​លាងដៃ ស្រុក​អង្គរធំ ទិស​ដៅ​ពី​ជើង​មក​ត្បូង បើក​កាត់​ភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប ។ មក​ដល់​ចំណុច​កើតហេតុ​ក្រុម​ទី​១៣ ភូមិ​នគរ​ក្រៅ សង្កាត់​នគរ​ក្រៅ ក្រុង​សៀមរាប ស្រាប់តែ​ជន​រង​គ្រោះ​បាន​ឈប់​ឡាន​អែប​ខាងស្តាំ ហើយ​នាង​ខ្ញុំ​ឃើញ​គាត់​អត់ ស្រួល​ក៏​ចុះ​បើកទ្វារ​ឡាន​ដែល​អង្គុយ​នៅ​ពី​ខាង​មុខជា​មួយ​គាត់ ទៅ​គ្រា​ជន​រង​គ្រោះ​រួច​ក៏​ស្រែកហៅ​អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរផ្លូវ​ឲ្យ​មក​ជួយ ខណៈ​ពេល​នោះ​អ្នក​ភូមិ​ក៏​នាំ​គ្នា​គ្រា​យក​ទៅ​ដាក់​លើ​គ្រែ​របស់​អ្នក​លក់ដូរ​នៅ​ទីនោះ​ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ​ពី​ឡាន​ជន​រង​គ្រោះ ។

ស្ត្រី​រូប​នោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​បន្ត​ថា ដោយ​គាត់​ឃើញ​សភាព​ជន​រង​គ្រោះ​ស្លេកស្លាំង​មិន​ស្រួល​ខ្លាំង​ក៏​យក​ប្រេងកូឡា​មក​កោសខ្យល់​ឲ្យ​គាត់ ហើយ​ធ្វើ​ចលនា​នៅ​លើ​ដើមទ្រូង​ឲ្យ​គាត់ ប៉ុន្តែ មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​គាត់​បាត់​មាត់​បាត់​.​ក ចលនា​បេះដូង​លែង​ដើរ​ទៀត​បាន​ន័យ​ថា ជន​រង​គ្រោះ​ពិតជា​ដាច់ខ្យល់​ស្លាប់​ហើយ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​និ​ច្ច័​យ​ទៅ​លើ​ដងខ្លួន ជន​រង​គ្រោះ​រួច​មក​ក៏​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ពិតប្រាកដ មិនមែន​ករណី​ឃាតកម្ម​អ្វី​នោះ​ទេ ។ បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​សព យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ