ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​កាំភ្លើង​ទាំង​៤​ដើម​គឺជា​…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាំភ្លើង​កែ​ច្នៃ​៤​ដើម ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែន​ជម្រក​ភ្នំ​ណា​ម​លៀរ​ចាប់​បង្ក្រាប ខណៈ​ក្រុម​ព្រានព្រៃ​នាំ​យក​ទៅ​បរបាញ់​សត្វព្រៃ ករណី​នេះ​កើតឡើង នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាំភ្លើង​កែ​ច្នៃ​៤​ដើម ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែន​ជម្រក​ភ្នំ​ណា​ម​លៀរ​ចាប់​បង្ក្រាប ខណៈ​ក្រុម​ព្រានព្រៃ​នាំ​យក​ទៅ​បរបាញ់​សត្វព្រៃ ករណី​នេះ​កើតឡើង នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា ២០១៨ ចំណុច​អូរ​ប៉ា​លែ​ត ភូមិ​ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បន្ត លោក វុ​ធ សា​រុំ នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​ណា​ម​លៀរ​ឲ្យ​ដឹង​ថា មន្ត្រី​របស់​លោក​ប្រចាំ​នៅ​ស្នាក់​ការ​កង់​ឡង់​ទួល​ស្វាយ​បាន​ដេញចាប់​ជនសង្ស័យ​ចំនួន​០៨​នាក់ ដែល​ជិះ​ម៉ូតូ​០៤​គ្រឿង ហើយ​មាន​កាំភ្លើង​០៤​ដើម ជា​ប្រភេទ​កាំភ្លើង​កែ​ច្នៃ​ប្រើ​ខ្យល់ ។ ពេល​នោះ​ជនសង្ស័យ​មានការ​ភ័យ​ខ្លាំង​ក៏​បាន​បោះ​កាំភ្លើង​ចោល​ទាំងអស់ នៅ​ចំណុច​អូរ​ប៉ា​លែ​ត ហើយរ​ត់ទៅ​ចូល​ព្រៃ​បាត់​ស្រមោល ។

លោកនាយក​ដែន​ជម្រក​បន្ត​ថា ក្រុមការងារ​បាន​វត្ថុ​តាង​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​កង់​ឡង់ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ