ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ពពោះ​៨​ខែ​ហើយ​ឱ្យ​នាង​រំពឹង​អ្វី បើ​លោក​ប្តី​បាត់​ឈឹង​គ្មាន​ដំណឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​បាន​ជ្រុលជ្រួស​ប្រគល់​ខ្លួនប្រាណ​ឲ្យ​បុរស​កម្មករ​សំណង់​រហូត​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ ហើយ​ដើរ​រក​ប្តី​មិនឃើញ ថែម​ទាំង​អត់​លុយ​ទៅ​ស្រុក​កំណើត​វិញទៀត ក៏​ជិះ​ម៉ូតូ​ទៅ​ប៉ុស្តិ៍​ចោម​ចៅ​ជួយ​សោហ៊ុយ​ទៅ​ស្រុក​កំណើត ហេតុការណ៍​នេះ​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​បាន​ជ្រុលជ្រួស​ប្រគល់​ខ្លួនប្រាណ​ឲ្យ​បុរស​កម្មករ​សំណង់​រហូត​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ ហើយ​ដើរ​រក​ប្តី​មិនឃើញ ថែម​ទាំង​អត់​លុយ​ទៅ​ស្រុក​កំណើត​វិញទៀត ក៏​ជិះ​ម៉ូតូ​ទៅ​ប៉ុស្តិ៍​ចោម​ចៅ​ជួយ​សោហ៊ុយ​ទៅ​ស្រុក​កំណើត ហេតុការណ៍​នេះ​កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ប៉ុស្តិ៍​វ​នគរបាល​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ដ្រី​ពោះធំ​ខាងលើ​អាយុ​២៥​ឆ្នាំ មុខរបរ​អតីត​កម្មករ​រោងចក្រ រស់នៅ​ខេត្តស្វាយរៀង ចំណែក​បុរស​ជា​ប្តី​ឈ្មោះ ថន ពៅ អាយុ​៣៤​ឆ្នាំ សំណង់​នៅ​កំពង់សោម នៅ​ខេត្តកំពត ។

តាម​សំដី​ស្ត្រី​ពោះធំ​ខាងលើ​និយាយ​ថា រូប​គាត់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រុស​ស្នេហ៍​​ខាងលើ​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ ដោយ​បុរស​ជា​ប្តី​របស់​គាត់​ជា​កម្មករ​សំណង់​​នៅ​កំពង់សោម ចំណែក​គាត់​ធ្វើការ​នៅ​រោងចក្រ ។ ហើយ​គាត់​បាន​រួមរស់​ជាមួយ​គ្នា​តែ​ពុំ​មាន​រៀបចំ​សែនព្រេន​អ្វី​នោះ​ឡើយ លុះ​នៅ​ពេល​គាត់​មាន​ផ្ទៃពោះ​៣​ខែ គាត់​ចាញ់កូន​តែងតែ​ឈឺ​ជា​ញឹកញាប់ ក៏​សុំ​ប្តី​ទៅ​ស្រុក​វិញ ។

ស្ត្រី​ខាងលើ​បន្ត​ថា ក្រោយ​ពេល​ចេញពី​ប្តី​ទៅ​ប្រមាណ​៣​ទៅ​៤​ខែ ប្តី​នាង​មិន​បាន​ផ្ញើ​លុយ​កាស​ឱ្យ​នាង​ទាល់តែ​សោះ ខណៈ​មាន​ផ្ទៃពោះ​៨​ខែ​ហើយ​ក៏​ដាច់​ចិត្ត​ចេញពី​ស្រុក​កំណើត​​ទៅ​រក​ប្តី​នៅ​កំពង់សោម ។ ពេល​ទៅ​ដល់​កន្លែងធ្វើការ​នាង​សួរ​រក​ប្តី​គេ​ប្រាប់​ថា ប្តី​នាង​ឈប់​ធ្វើការ​នៅ​ទីនោះ​ហើយ ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ភ្នំពេញ ។ បន្ទាប់​មក​នាង​ក៏​ទៅ​រក​ប្តី​នៅ​ភ្នំពេញ​បន្ត​ទៀត តែ​រក​ពុំ​ឃើញ​ប្តី ដោយ​អស់​លុយ​ពី​ខ្លួន​រលីង​មិនដឹង​ទៅ​ឯណា​បាន​ក៏​សម្រេចចិត្ត​ជិះ​ម៉ូតូ​ទៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ឲ្យ​ជួយ​សោ​ហុយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​វិញ ។

ក្រោយ​ពេល​កើតហេតុ​នាង​បាន​មក​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ដោយ​លោក​ថេ​ង កុសល ជា​មេ​ប៉ុស្តិ៍​ចោម​ចៅ​៣ មាន​ទឹកចិត្ត​អាណិតអាសូរ បាន​ជួយ​សោហ៊ុយ​ចំនួន​១០​ម៉ឺន​រៀល និង​ឱ្យ​ថ្លៃ​ម៉ូតូឌុប​ជូន​ទៅ​ដាក់​នៅ​ចំណតរថយន្ត ដើម្បី​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ