ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​៨​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​១០​លើក​(​យប់​៤​លើក​)​ស្លាប់​ប្រុស​៤​នាក់​របួសធ្ងន់​ប្រុស​៨​នាក់​របួសស្រាល​គ្មាន នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ :…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​១០​លើក​(​យប់​៤​លើក​)​ស្លាប់​ប្រុស​៤​នាក់​របួសធ្ងន់​ប្រុស​៨​នាក់​របួសស្រាល​គ្មាន នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៣​លើក ស្លាប់​៣​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក ។ សរុប​ស្លាប់​៤​នាក់ : ម៉ូតូ​៣​នាក់ (​មិន​ពាក់មួក​២​នាក់​) រថយន្ត​តូច​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​រថយន្ត តូច​៦​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​នឹង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​នឹង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២០​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៨​គ្រឿង ,​រថយន្ត​តូច​៩​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​២​លើក​, រថយន្ត​តូច​៧​លើក​, រថយន្ត​ធំ​១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៨​លើក​,​ផ្លូវ​ខេត្ត​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ចាម​២​លើក​ស្លាប់​២​នាក់ ,​កំពង់ស្ពឺ​២​លើក​ស្លាប់​១​នាក់​របួស​២​នាក់​និង​ខេត្តកំពង់ធំ​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៣០៩៤​គ្រឿង​(​ម៉ូតូ​៥៨%), មធ្យោបាយ​ល្មើស​៥១៥​គ្រឿង​(​ម៉ូតូ​៧៣%), អប់រំ​១២០​គ្រឿង​(​ម៉ូតូ​២៣%), មធ្យោបាយ​ពិន័យ​៣៩៥​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៣​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១៥២៧​គ្រឿង​, អប់រំ​៩០​គ្រឿង​, ពិន័យ​ចំនួន​សរុប​៣២៤​គ្រឿង (​មួក​២០៩​គ្រឿង​, កញ្ចក់​១០៣​គ្រឿង​, ស្រវឹង​គ្មាន​,​ផ្សេង​ៗ១២​គ្រឿង​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ