ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ម្តាយ​ស្ទើរតែ​ស្ទះ​ទ្រូង​ហើយ និង​បាន​ត្រឹមតែ​យំសោក​ស្តាយ​អោប​កូន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដោយឡែក​នៅ​ឯ​ស្រុក​ម៉ា​ឡៃ​នោះ​វិញ បើ​តាម​សេចក្តីរាយការណ៍​ពី​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​អូរ​ស្រឡៅ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ករណី​មនុស្ស​ក្មេង​អាយុ​១៤​ឆ្នាំ ស្លាប់​នៅ​ទឹកដី​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ ដោយឡែក​នៅ​ឯ​ស្រុក​ម៉ា​ឡៃ​នោះ​វិញ បើ​តាម​សេចក្តីរាយការណ៍​ពី​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​អូរ​ស្រឡៅ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ករណី​មនុស្ស​ក្មេង​អាយុ​១៤​ឆ្នាំ ស្លាប់​នៅ​ទឹកដី​ថៃ ចំងាយ​ប្រហែល​៦០០​ម៉ែត្រ ពី​អូរ​ព្រំដែន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ករណី​ស្លាប់​ខាងលើ​នេះ បណ្តាល​មក​ពី​ក្មេង​ប្រុស​នោះ​បាន​នាំ​គ្នា​ទៅ​ងូត​លេង​ទឹកអូរ​ថៃ​ចាក់​បេតុង​ការពារ​កុំ​ឲ្យ​បាក់​ដី​ដែល​ជា​កន្លែង​ចាស់​ដែល​ទុក​ចោល​យូរ​ឆ្នាំ ក្នុង​ដី​ថៃ​ជាប់​នឹង​ភូមិ​បឹង​រាំង ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ ។

ពេល​ក្មេង​រង​គ្រោះ​ចុះ​លេង​ទឹក និង​បេតុង​ការពារ​ដី​នោះ​មាន​ស្លែ​កាន់​ផង​ក៏​បាន​រអិល​ដួល​ផ្ងារ​ក្រោយ​បោក​ក្បាល​នឹង​ថ្ម​រយះ​ក្បាល​ផ្នែក​ខាងក្រោយ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​នោះ​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ក្មេង​ៗ​ដែល​ទៅ​ជាមួយ​គ្នា​ខាង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្រឡៅ និង​បងប្អូន​សព​បាន​ចូល​ទៅ​យក​សព​ក្នុង​ដី​ថៃ​មក​ខ្មែរ និង​បាន​ពិនិត្យ​លើ​សព រួច​ហើយ​បាន​ប្រគល់​ជូន​ឱ​ពុក​ម្តាយ​ធ្វើ​បុណ្យសព​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ