ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​យ៉ាង​រន្ធត់ របួសធ្ងន់​ស្រាល​ច្រើន​នាក់លើ​ផ្លូវ​ជាតិលេខ​​​៤​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មានដឹកត្រីសមុទ្រ​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ហើយ​បន្ត​ទៅ​បុក​​​ជាមួយ​គ្រឿង​ទៀតមាន​ដឹក​កម្មករ​សំណង់​ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​ចំនួន​៧​នាក់ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៤ ឃុំ​បិត​ត្រាង កាលពី​ល្ងាច​ថ្ងៃ​ទី​១៥…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មានដឹកត្រីសមុទ្រ​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ហើយ​បន្ត​ទៅ​បុក​​​ជាមួយ​គ្រឿង​ទៀតមាន​ដឹក​កម្មករ​សំណង់​ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​ចំនួន​៧​នាក់ ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៤ ឃុំ​បិត​ត្រាង កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែកញ្ញា​២០១៨ ។

ជន​រង​គ្រោះ​ទាំង​៨​នាក់​ខាងលើ​រួម​មាន អ្នកបើកបរ​ម៉ូតូ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ភេទប្រុស បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ត្រី​ឈ្មោះ តួន ស៊ី​សា​វ៉ែន ភេទ​ប្រុស បាន​រង​របួសធ្ងន់ ។

​អ្នក​រួម​ដំណើរ​ដែល​ជិះ​លើ​រថយន្ត​ដឹកត្រីសមុទ្រ​ចំនួន​៥​នាក់​រួម​មាន ៖ ១-​ឈ្មោះ ឆេ​ង ស្រី​អែម ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រង​របួសធ្ងន់ ២-​ឈ្មោះ ចាម សុ​ជាតិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រង​របួស មធ្យម ៣-​ឈ្មោះ មឿ​ន មា​ក់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រង​របួសធ្ងន់ ៤-​ឈ្មោះ ឈឹ​ម នឿ​ន ភេទ ស្រី អាយុ​៦៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ បាន​រង​របួសធ្ងន់ ៥-​ឈ្មោះ ស៊ុម មា​និ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រង​របួស​មធ្យម  និង​​​៦-ជា​អ្នក​​​រួម​ដំណើរ​ជិះ​លើរថយន្ត​ដឹក​កម្មករ​សំណង់​ឈ្មោះ ផាត់ ញ៉ូ ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជា​សិស្ស បាន​រង​របួសស្រាល ។

របាយការណ៍​នគរបាល​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ដោយ​រថយន្ត​ដឹក​ត្រី​សមុទ្រ​១​គ្រឿង​ម៉ាក ហ៊ីយ៉ាន់​ដាយ​ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ ព្រះ​សីហ​នុ​ ៣A-៣៩៨២ បើកបរ​ដោយ​ឈ្មោះ តួន ស៊ី​សា​វ៉ែន ភេទ ប្រុស អាយុ ៣៧​ឆ្នាំ ទីលំនៅ​ក្នុង​ខេត្តកំពត បើកបរ​ក្នុង​ទិស​ដៅ​ចេញពី​ខេត្ត​ព្រះ​សីហ​នុ បាន​បុក​ពី​ខាងក្រោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ស គ្មាន​ស្លាក​លេខ ដែល​​​​​អ្នកបើកបរ​ដោយ​បុរស​ម្នាក់ (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ) ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​បន្ត​ទៅ​មុខ​បុក​រថយន្ត​កូរ៉េ​មាន​ដឹក​កម្មករ​សំណង់​១​គ្រឿង​ទៀត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពត ២A-១១៣០ បើកបរ​ដោយ​ឈ្មោះ ផុត ផេ​ន ភេទ ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ត្រី​សមុទ្រ​និង​អ្នក​រួម​ដំណើរ​ដឹកត្រីសមុទ្រ និង​អ្នក​រួម​ដំណើរ​លើ​រថយន្ត​ដឹក​កម្មករ​​រង​របួសធ្ងន់​ស្រាល​ចំនួន​៧​នាក់ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

រីឯ​វត្ថុ​តាង រថយន្ត​ចំនួន​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង​បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ដោះស្រាយ​ជា​បន្ត​ទៀត​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ