ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​នគរបាល​ឃាត់ខ្លួន​ជន​ដៃដល់​៣​នាក់ ក្នុង​ការ​ចាប់​យុវតី​ម្នាក់​កោរសក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហ​ការណ៍​ជាមួយ កម្លាំង នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ទៅ​លើ​សកម្មភាព​អ្នកផ្សារ​ព្រៃ​ទា​ដែល​បាន​ចាប់ យុវតី​ម្នាក់ កោរសក់​ក្បាល និង​វាយដំច្រំធាក់​ដោយ​បាន​ចោទប្រកាន់​ថា…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហ​ការណ៍​ជាមួយ កម្លាំង នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ទៅ​លើ​សកម្មភាព​អ្នកផ្សារ​ព្រៃ​ទា​ដែល​បាន​ចាប់ យុវតី​ម្នាក់ កោរសក់​ក្បាល និង​វាយដំច្រំធាក់​ដោយ​បាន​ចោទប្រកាន់​ថា ជា​ចោរ​ចូល​ទៅ​ក្នុងផ្ទះ​មួយ​ប៉ុនប៉ង​លួច​ទូរស័ព្ទ និង​លុយកាក់​ពួក​គាត់​។ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ នគរបាល​ប៉ុស្តិ៍​ខាងលើ បាន​ហៅ​បុរស​៣​នាក់ និង​ស្ត្រី​ម្នាក់​ដែល​វាយដំ និង​ចាប់​យុវតី​សង្ស័យ​កោរសក់​ក្បាល​ទៅ​ធ្វើការ​សាកសួរ នៅ​ប៉ុស្តិ៍​ដើម្បី​បំភ្លឺ​ជុំវិញ​រឿងរ៉ាវ​នោះ​។

ស្រាប់តែ​អ្នកផ្សារ​ជាង​៣០​នាក់​ទៀត​បាន​លើកគ្នា​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ដែរ ដើម្បី​គាំទ្រ​ដល់​មនុស្ស​៣​នាក់​ដែល​ត្រូវ​បាន​កម្លាំង​នគរបាល​ហៅ​ទៅ​ធ្វើការ​សួរនាំ​នោះ​។ រហូត​ដល់​វេលា​ល្ងាច ថ្ងៃ​ដដែល លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​នគរបាល​ឃាត់ខ្លួន​បុរស​២​នាក់ និង​ស្ត្រី​ម្នាក់​ដែល​អ្នក​ទាំង​៣​ត្រូវជា​ប្ដី​ប្រពន្ធ ឪពុក​ម្ដាយ និង​កូន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាត់​ទុក​ថា ជា​ជន​ដៃដល់ ចំណែក​ម្នាក់​ទៀត​បាន​រួចខ្លួន និង​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ត្រូវ​បាន​ឃាត់ខ្លួន ទាំង​៣​នាក់​នោះ​រួម​មាន ១,​ឈ្មោះ សុង ហេង ជា​អ្នក​ដៃដល់​ក្នុង​ការ​វាយ និង​កោរសក់​យុវតី​ម្នាក់​ដែល​ជា​ជន សង្ស័យ​។ ២,​ឈ្មោះ ណាំង ណា​រិ​ទ្ធ ត្រូវជា​ឪពុក ៣,​ឈ្មោះ ហុ​ក គឹ​ម​ហ៊​ន ត្រូវជា​ម្ដាយ និង​អះអាង​ថា ជា​ម្ចាស់​ទូរស័ព្ទ​ដែល​យុវតី​ម្នាក់​លួច​តែ​យក​បាន​មក​វិញ​។ ចំណែក​ទី​៤, ឈ្មោះ ឈួ​រ គឹ​ម​ឡេ​ង គ្រាន់​ជា​សាក្សី បំភ្លឺ​ត្រូវ​បាន​នគរបាល​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​។ នគរបាល​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​ពេល​ចាប់ខ្លួន​យុវតី​នោះ​បាន អ្នក​ទាំង​៣​នាក់​ឪពុក ម្ដាយ និង​កូន​នោះ​មិន​បាន​រាយការណ៍​ប្រាប់​ឲ្យ​ដឹង នោះ​ឡើយ បែរជា​នាំ​គ្នា​ធ្វើ​ទារុណកម្ម​នាង​ដោយ​ការ​វាយដំ និង​ចាប់​កោរសក់​ក្បាល​ជា​ការ​បំពាន​លើ​សិទ្ធិ​បុគ្គល​។

បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នោះ​ភ្លាម កម្លាំង​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​នោះ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​យុវតី​ដែល​ជា​ជនសង្ស័យ​ត្រូវ​បាន​អ្នក​ទាំង​៣​នាក់​នោះ​ដោះ​លែង​ផុត​បាត់​ទៅ​ហើយ​។ លុះ​ពេល​កម្លាំង​សួរនាំ​ត្រូវ​អ្នក​ជិតខាង​ប្រាប់​ថា នាង​សង្ស័យ​ម្នាក់​នោះ​មិន​ទាន់​លួច​បាន​អ្វី​នៅឡើយ ដោយ​គ្រាន់តែ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​មួយ​កន្លែង និង​សង្ស័យ​ថា ប៉ុនប៉ង​លួច​ទូរស័ព្ទ​ប៉ុណ្ណោះ ហើយ​បន្ទាប់​ពី​សួរ​ដឹង​រឿង ទើប​កម្លាំង​ត្រឡប់​មក​ប៉ុស្តិ៍​វិញ​។

លុះ​ក្រោយមក​ស្រាប់តែ​បាន​លេច​ធ្លាយ​រូបភាព​វី​ដេ​អូរ​តាម​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ពី​សកម្មភាព​អ្នក​ទាំង​៣​នាក់​ចាប់​នាង​កោរសក់​ក្បាល និង​វាយដំច្រំធាក់​បង្ក​ការ​រិះគន់​យ៉ាង​ខ្លាំង ទើប​ថ្នាក់លើ​បាន​បញ្ជា​ឲ្យ​បើក​ការ​ស្រាវជ្រាវ ហើយ​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ហៅ​មនុស្ស​៤​នាក់​មក​សួរនាំ បន្ទាប់​មក​៣​នាក់​ត្រូវ​ឃាត់ខ្លួន និង​ម្នាក់​មានសំណាង​បាន​រួចខ្លួន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕


https://youtu.be/oPgEQBhgswY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ