ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា​បង្ហាញ​សក្ដានុពលវិនិយោគ​ដល់​ធុរជន​ចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ពី​សក្តានុពល​វិនិយោគ​នានា​របស់​ខ្លួន​ជូន​ដល់​ធុរជន​ចិន​មក​ពី​គ្រប់​ស្ថាប័ន​នៅ​ក្នុង​កិច្ច​សន្ទនា​តុមូល​មួយ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ចិន​ចំនួន​៦ ។ កិច្ច​សន្ទនា​នេះ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ពី​សក្តានុពល​វិនិយោគ​នានា​របស់​ខ្លួន​ជូន​ដល់​ធុរជន​ចិន​មក​ពី​គ្រប់​ស្ថាប័ន​នៅ​ក្នុង​កិច្ច​សន្ទនា​តុមូល​មួយ​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ចិន​ចំនួន​៦ ។

កិច្ច​សន្ទនា​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ Grand Metro Park នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា​ឆ្នាំ ២០១៨ ក្នុង​ទីក្រុង​ណា​ង​នី​ង ខេត្ត​ក្វា​ង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​សក្តានុពល ឱកាស​វិនិយោគ និង​គោលនយោបាយ​លើកទឹកចិត្ត​ផ្សេង​ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​ដល់​វិនិយោគិន និង​ធុរជន​នៅ​ក្នុង​ប្រទេស​ចិន និង​វិនិយោគិន​ដែល​បាន​កំពុង​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច នៅ​ក្នុង​ប្រទេស​កម្ពុជា ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ជម្រាប​ជូន​ធុរជន និង​វិនិយោគិន អំពី​វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​របស់​កម្ពុជា ដែល​សម្រេច​បាន​ក្នុង​រង្វង់​៧%​រយៈពេល​ជាង​២​ទសវត្សរ៍ និង​បាន​សន្យា​បន្ត​ធានា​ផ្តល់​ជូន​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ជាមួយ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​ល្អ​ប្រសើរ​ដល់​វិនិយោគិន​បរទេស ជា​ពិសេស​វិនិយោគិន​ពី​ប្រទេស​ចិន ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញា​ចិត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កែទម្រង់ ការ​រៀបចំ​និង​ដាក់​ចេញ​នូវ​ផែនការ​គោលនយោបាយ​សេដ្ឋកិច្ច​ជាក់លាក់ និង​គោលនយោបាយ​វិនិយោគ ជាមួយ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​និង​ទន់ ដើម្បី​ឆ្លើយ​តប​តម្រូវការ​ជាក់ស្តែង​របស់​វិស័យ​ឯកជន ជា​ពិសេស​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។ លើស​ពី​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​សំណូមពរ​ដល់​នាយក​ប្រតិបត្តិ​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​ដែល​មាននៅ​កម្ពុជា ដល់​វិនិយោគិន​ដទៃ​ទៀត ដើម្បី​ចូល​មក​បណ្តាក់ទុន​កាន់តែ​ច្រើន​នៅ​កម្ពុជា សំដៅ​ធ្វើ​ពិពិធ​កម្មវិស័យ​ការងារ និង​កំណើន​សេដ្ឋកិច្ចជាតិ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​បកស្រាយ​នូវ​សំណួរ​ផ្សេង​ៗ​របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ចិន​ទាំង​៦ និង​បាន​ចែករំលែក​នូវ​ទស្សនទាន​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​គ្រប់គ្រង​ប្រទេស​របស់​រាជរដ្ឋាភិបាល ដូច​ជា កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ក្រោម​រូបភាព «​សាងសង់​-​អាជីវកម្ម​-​ផ្ទេរ (BOT)», ការ​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍ វិស័យ​អគ្គិសនី​កម្ពុជា​ឆ្នាំ​២០១៧-២០៣០, គោលនយោបាយ​សម្រាប់​ការ​វិនិយោគ​បរទេស​ក្នុង​វិស័យ​ថាមពល​, គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​, គោលនយោបាយ​លើកទឹកចិត្ត​ចំពោះ​ការ​វិនិយោគ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។

គួរ​កត់​សម្គាល់ថា ទឹកប្រាក់​វិនិយោគ​ពី​ប្រទេស​ចិន​មក​កម្ពុជា បាន​កើនឡើង​ពី​៩០០​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៦ ដល់​១,៦​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៧ ហើយ​នៅ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨​នេះ បាន​កើនឡើង​ដល់​២,៨​លាន​ដុល្លារ​អា​មេ​រិ​ក​។ ទន្ទឹម​គ្នា​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន បាន​ឡើង​ដល់​៥,៨​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៧ គឺ​កើនឡើង​២២% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ