ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករលាក់មុខ​ឆក់យកជីវិត​បុរសចំណាស់ម្នាក់កណ្តាល​ផ្លូវ​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរ​នេះ​បង្ក​ដែល​ឡើង​ដោយ​ម៉ូតូ​បុក​គូទ​រថយន្ត​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឲ្យ​ស្លាប់​បុរស​ចំណាស់​ម្នាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៣​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០១-១០២…

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរ​នេះ​បង្ក​ដែល​ឡើង​ដោយ​ម៉ូតូ​បុក​គូទ​រថយន្ត​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឲ្យ​ស្លាប់​បុរស​ចំណាស់​ម្នាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣៣​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០១-១០២ ស្ថិត​ក្នុងភូមិ​វាល​តូច ឃុំ​អណ្តូង​ពោធិ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BL-១៨០១ បើកបរ​ដោយ​ឈ្មោះ នឹម នាង ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ស្លាក់​នៅផ្ទះ​លេខ​១៥ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ចំណែក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2២AY-៣៤៨៩ អ្នកបើកបរ​ឈ្មោះ
ផ​ន សុខ​ចម្រើន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​បា​ធា​យ ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា មុនពេលកើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូមួយគ្រឿង​​ទៅ​បុក​គូទ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​មាន​ដឹក​អង្គប់កណ្តុរ​សម្រាប់​ដើរ​ទិញ​កណ្តុរ​ដែល​ឈប់​ចត​នៅ​លើ​ជាយ​ផ្លូវ​ខាងស្តាំ​ដៃ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បានសមត្ថកិច្ច​​ឃាត់ខ្លួន​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ។

នគរបាល​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ មូលហេតុ​បឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ