ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​អស់​ចំនួន​មួយ​ផ្ទាំង រីឯ​រថយន្ត​បាន​រង​ការ​ខូចខាត​បែក​កង់​ដាច់​កាឡេ​បើក​ទៅ​មុខ​មិន​រួច​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​ភ្លាម​ៗ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣​ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​អស់​ចំនួន​មួយ​ផ្ទាំង រីឯ​រថយន្ត​បាន​រង​ការ​ខូចខាត​បែក​កង់​ដាច់​កាឡេ​បើក​ទៅ​មុខ​មិន​រួច​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​ភ្លាម​ៗ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣​ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ខាងលើ​ម៉ាក​ប៉ា​ជើ​រ៉ូ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A-០២៥៧ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ប៉ា​ជើ​រ៉ូ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​ខាងលើ​បាន​រ៉េ​ចង្កូត​ទៅ​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​អស់​ចំនួន​មួយ​ផ្ទាំង បន្ទាប់​មក​រថយន្ត​បង្ក​ខាងលើ​បាន​បើក​ទាំង​បែក​កង់​និង​ដាច់​កាឡេ​បើក​បាន​ចម្ងាយ​ជាង​៥០​ម៉ែត្រ​រថយន្ត​បើក​ទៅ​មុខ​មិន​រួច ត្រូវ​បាន​កំ​ម្លាំ​ង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​២​ឃាត់​បាន​បាន​ភ្លាម​។

ក្រោយ​ពេល​កើតហេតុ កំលាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​២​បាន​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស្ទូច​យក​រថយន្ត​ខាង​ង​លើ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ