រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំនៃប្រទេសកម្ពុជាវៀតណាមបានប្តេជ្ញាសន្យារក្សាការការពារស ន្តិភាព ស្ថេរភាព សន្តិសុខ នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរសម្តៅឲ្យក្លាយជាព្រំដែនអភិវឌ្ឍន៍ការប្តេជ្ញាសន្យានេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅថ្ងៃទី១៣ កញ្ញា នៅប្រទេសវៀតណាម ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោបានឲ្យដឹងថា ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខដឹកនាំនៃប្រទេសទាំងពីរកម្ពុជា វៀតណាម បានធ្វើការពិភាក្សា គ្នាយ៉ាងយកចិត្តទុកដាក់ លើការខិតខំបន្តថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ពិសេសការការពារសន្តិភាព ស្ថេរភាព សន្តិសុខ នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរសម្តៅប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍការសម្រួលពាណិជ្ជកម្មឆ្លងដែនទេសចរណ៍អប់រំ កីឡា សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ។
ក្នុងជំនួបពិភាក្សាគ្នានោះមេដឹកនាំនៃប្រទេសទាំងពីរក៏បានរិះរកគ្រប់មធ្យោបាយក្នុងការជំរុញកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យបានសម្រេចតាមគោលដៅដែលមេដឹកនាំទាំងពីរចង់បាន ។ ទន្ទឹមនឹងនេះមេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើទំនាក់ទំនងទ្វេភាគីពហុភាគីតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ។ សម្តេចក៏បានអបអរសាទរចំពោះទិវាជ័យជំនះ០២ កញ្ញារបស់ប្រទេសវៀតណាម ។ ក្នុងជំនួប ពិភាក្សាគ្នានោះភាគីទាំងពីរក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃប្រទេសទាំងពីរដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុនជាមួយគ្នានេះភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការឈានទៅបោះបង្គោលព្រំដែននៅពេលខាងមុខ ។
ចំណែកលោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីពីការ យាងព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែស្តេចយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៩ខាងមុខផងដែរ ។ សម្តេចតេជោក៏បានទទួលយកនូវការអញ្ជើញបំ ពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមក្នុងពេលខាងមុខ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជាវៀតណាមផងដែរ ៕
ចែករំលែកព័តមាននេះ