ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ពេលយប់ បើធ្លាក់ពេលថ្ងៃវិញ​មិន​ដឹង​គ្រោះថ្នាក់​មនុស្ស​ប៉ុន្មាន​នាក់​ទេ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ពេល​បើកបរ​បាន​របូត​គន្លឹះ​​បណ្តាល​ឱ្យ​ធ្លាក់​ទូ​កុងតឺន័រ​តាម​ផ្លូវ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣​ ខែកញ្ញា ​ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ ចំការឪឡឹក សង្កាត់កា​កាប​២…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ពេល​បើកបរ​បាន​របូត​គន្លឹះ​​បណ្តាល​ឱ្យ​ធ្លាក់​ទូ​កុងតឺន័រ​តាម​ផ្លូវ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣​ ខែកញ្ញា ​ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ ចំការឪឡឹក សង្កាត់កា​កាប​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​កុងតឺន័រខាងលើ​​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ឆ្នូត​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៩៥៣៩​បើកបរ​ដោយ​យុវជន​ម្នាក់​ចេញពី​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ ខា​យ ខា​យ​វើ​ល​ដ៍ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ខាងលើ​បើកបរ​​ចេញពី​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់ ខា​យ ខា​យវើ​ល​ដ៍ បាន​ជាង​១០​ម៉ែត្រ ស្រាប់​តែ​រថយន្ត​កុង​តឺ​ន័​រ​ខាងលើ​បាន​ធ្លាក់​ទូ​កុងតឺន័រ​លើ​ផ្លូវ​បេតុង តែ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​នោះ​ឡើយ ព្រោះ​នៅ​វេលា​ម៉ោង​ខាងលើ​ស្ងាត់​មិន​មាន អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​២​បាន​មក​ដល់​កន្លែង​កើតហេតុ​និង​ធ្វើការ​ពិនិត្យ​មើល​រថយន្ត​កុងតឺន័រ​ខាងលើ​ផង​ដែរ ដើម្បី​​ចង់​ដឹង​មូលហេតុ​ថា ទូ​កុងតឺន័​ខាងលើ​ធ្លាក់​ដោយសារ​អ្វី ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ សំណាងល្អ​ធ្លាក់​ទូ​កុងតឺន័រ​នៅ​ពេល​យប់​ ​បើ​ធ្លាក់​នៅ​ពេល​ថ្ងៃ​វិញ​មិនដឹង​ជា​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ប៉ុន្មាន​នាក់​នោះ​ឡើយ ព្រោះ​ផ្លូវ​ខាងលើ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ច្រើន​ណាស់​ហើយ​ពួក​គាត់​សូម​សំណូមពរ​ដល់​អ្នកបើកបរ​រថយន្ត​ផ្សេង​ៗ មុន​នឹង​បើកបរ​ត្រូវ​ពិនិត្យ​មើល​ឱ្យ​បាន​ត្រឹមត្រូវ មុន​ពេល​បើកបរ​ កុំអោយ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​។

ក្រោយ​ពេល​កើតហេតុ ប្រមាណ​ជាង​មួយ​ម៉ោង ទើប​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ខាងលើ​បាន​ហៅ​រថយន្ត​ស្ទូច​របស់​ក្រុមហ៊ុន​របស់​ខ្លួនមក​​ស្ទូចទូកុងតឺន័រ​​ចេញពី​កន្លែង​កើតហេតុ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ