ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ប្រាសាទព្រះវិហារ​… ជាង​១០០​គ្រាប់​ពិតជា​គ្រោះថ្នាក់​ណាស់

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា គ្រាប់​មិន​ទាន់​ផ្ទុះ​ជាង​១០០​គ្រាប់​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ឆ្មាំ​ប្រាសាទ​ចម្ងាយ​ប្រមាណ​៧​ម៉ែត្រ ក្បែរ​គោ​បុ​រៈ​ទី​៤ ប្រាសាទព្រះវិហារ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ហូរ​ច្រោះ​ដី កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ…

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹង​ថា គ្រាប់​មិន​ទាន់​ផ្ទុះ​ជាង​១០០​គ្រាប់​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ឆ្មាំ​ប្រាសាទ​ចម្ងាយ​ប្រមាណ​៧​ម៉ែត្រ ក្បែរ​គោ​បុ​រៈ​ទី​៤ ប្រាសាទព្រះវិហារ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ហូរ​ច្រោះ​ដី កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា គ្រាប់​ទាំងនោះ​​​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម។

តាម​ការ​បញ្ជាក់​ពីលោក​​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន​ស្នងការដ្ឋាន​នគរ​បាល​ខេត្តព្រះវិហារ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ​ថា គ្រាប់​ទាំង​អស់នេះ​មាន​ចំនួន​១២៧​គ្រាប់ ជា​ប្រភេទ​គ្រាប់ អា​៦០ ត្រូវ​បាន​រក​ឃើញ​ក្បែរ​គោ​បុ​រៈ​ទី​៤ ប្រាសាទ​ព្រះវិហារ​ប្រមាណ​៧​ម៉ែត្រ និង​ចម្ងាយ​ពី​ស្រះ​ទឹកធំ​ប្រហែល​៣០​ម៉ែត្រ ។

លោក​​ឧត្តមសេនីយ៍ត្រីបន្ត​ទៀតថា គ្រាប់​មិន​ផ្ទុះ​ទាំង​អស់នេះ ត្រូវ​ប្រទះ​ឃើញ​ដោយ​ឆ្មាំ​ប្រាសាទ​​នៅ​លើ​ប្រាសាទព្រះវិហារ ខណៈ​ដែល​ភ្លៀង​​បង្អុរ​ធ្លាក់​ជាប់​ៗ​គ្នា​ធ្វើ​ឱ្យ​ទឹក​ហូរ​ច្រោះ​ដី​បន្តិច​ម្តង​ៗ ទើប​លេច​ចេញ​នូវ​រូបរាង​គ្រាប់​នេះ​មក​តែ​ម្តង ហើយ​ពេល​នោះ​អាជ្ញា​ធរ​ក៏​​រាយការណ៍​ទៅ​កាន់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន (CMAC) ដើម្បី​ឱ្យមក​ពិនិត្យ និង​ធ្វើការ​ប្រមូល​ទុក ។

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំង​១២៧​គ្រាប់នោះ​​ត្រូវ​បាន​ក្រុម​កា​រ​ងារ​ស៊ី​ម៉ាក់ ប្រមូល​យក​ទៅ​រក្សា​ទុក​រួចរាល់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ