ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តូប​ព្រះ​ឆាយា​លក្ខណ៍​ព្រះបាទ​នរោត្តម សីហ​នុ អនុស្សាវរីយ៍​​ជាប់​ព្រំដែន​ឡាវ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅ​ទិស​និរតី​ជា​ព្រំប្រទល់​នៃ​ប្រទេស​កម្ពុជា​ជាប់​នឹង​ប្រទេស​ឡាវ ។ គេ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ភូមិ​អូរ​ស្វាយ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ផ្លូវជាតិ​លេខ​៧ ឆ្លងកាត់​ស្ពាន​សេ​កុង​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹង​ត្រែង ដើម្បី​ទៅ​ទីនោះ…

ខេត្តស្ទឹងត្រែង ៖ ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅ​ទិស​និរតី​ជា​ព្រំប្រទល់​នៃ​ប្រទេស​កម្ពុជា​ជាប់​នឹង​ប្រទេស​ឡាវ ។ គេ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ភូមិ​អូរ​ស្វាយ ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ផ្លូវជាតិ​លេខ​៧ ឆ្លងកាត់​ស្ពាន​សេ​កុង​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹង​ត្រែង ដើម្បី​ទៅ​ទីនោះ ។

ភូមិ​អូរ​ស្វាយ​មាន​ព្រំប្រទល់​ជាប់​នឹង​ភូមិ​ឧ​ប​សម្ព័ន្ធ​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​តិ ទល់​នឹង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង និង​ទល់​ភូមិ​វើ​ុ​នខា​ម​ព្រំប្រទល់ ប្រទេស​ឡាវ ។ ការ​ធ្វើ​ដំណើរ​គេ​ត្រូវ​ចំណាយពេល​ចន្លោះ​ពី​ប្រមាណ​ជា​៤៥​គីឡូ​ទៅ​៥០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តស្ទឹងត្រែង​ទៅ​ដល់​ឃុំ​អូរ​ស្វាយ ។

ឃុំ​អូរ​ស្វាយ​ជា​តំបន់​យុទ្ធសាស្ត្រ​មួយ​ដែល​សម្តេច​ព្រះបាទ​នរោត្តម សីហ​នុ បាន​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​ទៅ​រស់នៅ​ការពារ​បូរណភាព​ទឹកដី​ជាប់​ព្រំ​ដែល​ប្រទេស​ឡាវ​ចាប់​តាំងពី​សម័យ​ឆ្នាំ​១៩៦២​មក​ម្លេ​៉ះ ហើយ​បាន​សាងសង់​ស្កូ​ប​អនុស្សាវរីយ៍​មួយ​ដែល​មាន​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​អង្គ​នៅ​ក្នុងភូមិ​នោះ ។

ការ​ប្រឹក្សា​យោបល់​មួយ​បាន​ធ្វើ​ឡើង កាលពីដើម​ខែកញ្ញា ២០១៨​បាន​វែកញែក​លើក​ឡើង​ពី​ផល​វិជ្ជមាន​មួយ​ចំនួន​ដែល​នឹង​ដាក់​បញ្ចូល​ការ​ស្នើរ​ទៅ​រដ្ឋាភិបាល​បង្កើត​ជា​ស្រុក​មួយទៀត​(​ដែល​មានឈ្មោះ​ថា​ស្រុក​បុរី​អូរ​ស្វាយ​)​បន្ថែម​លើ​ស្រុក​ក្រុង​ចំនួន​៥​ដែល​មាន​រួច​ជា​ស្រេច ។

លោក​សាយ កុសល អភិបាលក្រុង​ស្ទឹង​ត្រែង​បាន​ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អាជ្ញាធរ​ខេត្ត ក្រុង សង្កាត់​កំពុង​ឱ្យ​ភូមិបាល​ស្រុក​សិក្សា​លើ​ព្រំប្រទល់​ដែល​មាន​ស្រាប់​ថា​នឹង​ត្រូវ​ចុច​យក​ចំណុច​គោលដៅ​ណា​ទៅ​គោលដៅ​ណា​ដើម្បី​ខាន់​ចែក​ជា​ព្រំប្រទល់ ។ ការ​សិក្សា​រៀបចំ​គម្រោង​បង្កើត​ស្រុក​ទី​៦​ថ្មី​នោះ គឺជា​ភូមិសាស្ត្រ​ដែល​នៅ​ជាប់​នឹង​ព្រំប្រទល់​នៃ​ទឹកដី​ប្រទេស​ឡាវ ។

លោក​ដួង ពៅ អភិបាលរង​ខេត្ត​បាន​លើក​ឡើង​ថា​ស្រុក​បង្កើត​ថ្មី​នេះ​ត្រូវកា​ត់យ​កភូមិ​ឃុំ​មួយ​ចំនួន ក្នុងស្រុក​សៀម​ប៉ា​ង ស្រុក​សេ​សាន ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជិត​៥​ពាន់​គ្រូ​សារ ។

លោក​អភិបាលរង​ថ្លែង​ថា​« គោលបំណង​នេះ​ដោយសារ​មើលឃើញ​ចំនួន​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ច្រើន ហើយ​ភូមិ ឃុំ​ទាំងនោះ​នៅ​ឆ្ងាយ​ពី​ទីរួមស្រុក ទើប​ខេត្ត​រៀបចំ​ផែនទី​ពង្រាង ដើម្បី​ស្នើ​សុំ​ទៅ​ក្រសួងមហាផ្ទៃ និង ប្រមុខ​រាជរដ្ឋាភិបាល បង្កើត​តំបន់​រដ្ឋបាល​ថ្មី ដើម្បី​ជា​ប្រយោជន៍​ងាយស្រួល​ដល់​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជា​ពល​រដ្ឋ​ឱ្យ​បាន​ប្រសើរ​ឡើង​ជាង​មុន »​។

លោក​ជា ម៉ា​លី ចៅសង្កាត់​សាមគ្គី​ក្រុង​ស្ទឹង​ត្រែង​បាន​គាំទ្រ​ដល់​ការ​បង្កើត​តំបន់​រដ្ឋបាល​ថ្មី​ព្រោះ​សង្កាត់​សាមគ្គី ក៏​មាន​ភូមិ​មួយ​ចំនួន​នៅ​ចម្ងាយ​ឆ្ងាយ​ពី​សាលាសង្កាត់​រហូត​ដល់​ជាង​៥០​គីឡូម៉ែត្រ ហើយ​មាន​ភាព​លំបាក​ក្នុង​ការ​ទៅ​មក ការ​ទាក់ទង​ការងារ ផ្សេង​ៗ​ជាមួយ​ប្រជាពលរដ្ឋ ។

លោក​សេក ម៉ៅ មេឃុំ​អូរ​ស្វាយ​បញ្ជាក់​ថា «​ប្រជាពលរដ្ឋ​នៅ​ឃុំ​នេះ​ក៏​មាន​បំណង​ដូច​គ្នា​ដែរ​ព្រោះ​បច្ចុប្បន្ន​ឃុំ​មិន​ទាន់​មាន​សេវា​សម្រាប់​បំពេញតម្រូវការ​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ ដូច​ជា​សេវា​សុខាភិបាល ផ្នែក​ទឹក​ស្អាត និង​ទីផ្សារ​លក់ដូរ​កសិផល​ជាដើម ។

នៅ​ពេល​មាន​ទីរួមស្រុក​ជិត​ព្រំដែន ខេត្តស្ទឹងត្រែង​កាន់តែ​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​រដ្ឋបាល ការ​ថែរក្សា​សន្តិសុខ​សាធារណៈ និង​ការ​​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​មូលដ្ឋាន​បាន​កាន់តែ​លឿន​ឆាប់រហ័ស​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ