ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ថា​បុណ្យ​ទន្លេ​​​ឆ្នាំ​នេះ​ធ្វើ​នៅ​ទីណាទេ… ក្រសួង​កំពុង​ត្រៀម​រៀបចំ​​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុណ្យ​ទន្លេ​លើក​ទី​៥ ឆ្នាំ​ក្រោយ​នេះ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​អំឡុង​ខែមីនា ក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​ជា​ខេត្ត​វ័យ​ចំណាស់​មួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ដោយ​ឆ្លងកាត់​បទ​ពិសោធន៍​នៃ​ការ​រៀបចំ​បុណ្យ​ទន្លេ​ទទួល​បាន​ជោគជ័យ​អស់​៤​លើក​រួច​មក​ហើយ​នោះ ពេល​នេះ​ក្រសួងទេសចរណ៍​កំពុង​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៥​នេះ​ឲ្យ​កាន់តែ​អ​ធិ​អធម​ថែម​ទៀត ពិសេស​ដើម្បី​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ បុណ្យ​ទន្លេ​លើក​ទី​៥ ឆ្នាំ​ក្រោយ​នេះ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​អំឡុង​ខែមីនា ក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​ជា​ខេត្ត​វ័យ​ចំណាស់​មួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ដោយ​ឆ្លងកាត់​បទ​ពិសោធន៍​នៃ​ការ​រៀបចំ​បុណ្យ​ទន្លេ​ទទួល​បាន​ជោគជ័យ​អស់​៤​លើក​រួច​មក​ហើយ​នោះ ពេល​នេះ​ក្រសួងទេសចរណ៍​កំពុង​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៥​នេះ​ឲ្យ​កាន់តែ​អ​ធិ​អធម​ថែម​ទៀត ពិសេស​ដើម្បី​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍ នៅ​ខេត្ត​កំពង់​ឆ្នាំង និង​តាម​ដង​ទន្លេ​នៃ​ប្រទេស​កម្ពុជា ។

ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍ លោក ជុក ជំនោរ បាន​ប្រាប់​អ្នក​សា​ព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ថា មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍​បាន​ចុះ​ទៅ​សិក្សា និង​បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​សាលាខេត្ត​កំពង់ឆ្នាំង​ជា​បន្តបន្ទាប់ ដើម្បី​រៀប​ចំ​កម្មវិធី​មួយ​ចំនួន​ក្នុង​ការ​រៀបចំ​បុណ្យ​ទន្លេ​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ថែម​ទៀត ហើយ​ឆាប់​ៗ​ខាង​មុខ​នេះ លោក​រដ្ឋមន្ត្រី​ថោ​ង ខុន នឹង​ដឹកនាំ​ក្រុមការងារ​ក្រសួង​ចុះ​ទៅ​បើ​កិច្ចប្រជុំ​សម្រេច​ផែនការ​ចុង​ក្រោយ​នៃ​ការ​រៀបចំ​ដំណើរការ​បុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ ។

លោក ជុក ជំនោរ បាន​បញ្ជាក់​ថា ៖« ក្រសួងទេសចរណ៍​ទទួល​បាន​បទ​ពិសោធន៍​ជោគ​ជ័យ​ពី​ការ​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៤​នៅ​ខេត្តកណ្តាល​កន្លង​មក ដូច​ជា​ការ​ពង្រឹង​សន្តិ​សុខ​ល្អ​, ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​លើ​ទឹក​, ការ​តាំងពិព័រណ៍​ផលិតផល​ខ្មែរ និង​ការ​ថែរក្សា​បរិស្ថាន​ជាដើម ។ ដូច្នេះ​យើង​សង្ឃឹមថា បុណ្យ​ទន្លេ​លើ​ទី​៥​នេះ នឹង​ទទួល​បាន​ជោគជ័យ​ត្រចះ​ត្រង់​ថែម​ទៀត »​។

លោក​បញ្ជាក់​បន្ថែម​ថា ៖« បុណ្យ​ទន្លេ​មិន​ត្រឹមតែ​ជួយ​ទាក់ទាញ​ទេសចរ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​ផ្សព្វផ្សាយ​ផលិតផល កសិផល និង​វប្បធម៌​ខ្មែរ​ផង​ដែរ »​។

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ឆ្នាំង មាន​ប្រសាសន៍​ថា ក្រុម​ការ​ងារ​ជំនាញ​បាន​រៀបចំ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ក្នុង​ខេត្ត​ដូច​ជា ផ្លូវថ្នល់ ច្រាំង​ទន្លេ សួនច្បារ សម្រេច​បាន​៦០%​ហើយ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​២០១៨​នេះ ដើម្បី​ត្រៀម​ស្វាគមន៍​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ ។

លោក​បញ្ជាក់​ថា ៖« អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​មិន​ត្រឹមតែ​រៀបចំ​សោភ័ណ​ភាព​ទីក្រុង​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រិតសម្រាំង​កម្មវិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន ដូច​ជា​ការ​រៀប​តាំង​ផលិតផល​ធ្វើ​អំពី​បំពង់​ឫស្សី ស្លឹក​ត្នោត ការ​ប្រគំ​តន្ត្រី ការ​សម្តែង​ទស្សនីយភាព សិល្បៈ​បុរាណសម័យ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​លេង​កម្មវិធី​បុណ្យ​នេះ​ឲ្យ​បាន​១​លាន​នាក់ »​។

កំពង់ឆ្នាំង ជា​ខេត្ត​ដែល​គេ​ស្គាល់​ច្បាស់​តាម​រយៈ​ការ​ធ្វើ​ឆ្នាំងដី​ដ៏​ល្បីល្បាញ​ជា​យូរ​មក​ហើយ និង​ប្រវត្តិ​នៃ​ភ្នំ​នាង​ក​ង្រី ។ ប្រជាជន​ក្នុង​ខេត្ត​នេះ​ចូល​ចិត្ត​ធ្វើ​ឆ្នាំង ថូ និង​ប្រភេទ​របស់របរ​ធ្វើ​ពី​សេ​រ៉ា​មិ​ក​ផ្សេង​ទៀត បន្ទាប់​ពី​ច្រូតកាត់​រួច ។

ខេត្ត​មាន​កន្លែង​ទស្សនា​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន ដូច​ជា ភូមិ​បណ្ដែត​ទឹក​ចំនួន​ពីរ និង​ភូមិតូច​ៗ​ដែល​ល្បីល្បាញ​ខាង​ធ្វើ​ឆ្នាំង​ជាដើម ។

ក្រៅពី​សិប្បកម្ម​ផលិត​ឆ្នាំង ខេត្ត​នេះ​នៅ​មាន​សក្ដានុពល​ទេសចរណ៍​ជា​ច្រើន​ទៀត ដូច​ជា​ការ​ជិះទូក​ទៅ​ទស្សនា​ភូមិ​បណ្ដែត​ទឹក​, រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​តំបន់​ទេសចរណ៍ធម្មជាតិ​ជា​ច្រើន​ទៀត ។

យោង​តាម​របាយការណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ កំណើន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ក្នុង​ទឹកដី​ខេត្តកំពង់ឆ្នាំង ទាំង​ជាតិ​និង​អន្តរជាតិ មានការ​ថយ​ចុះ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ថយ​ចុះ​ប្រមាណ​៥០% និង​អន្តរជាតិ​ថយ​ចុះ​ប្រមាណ​១០% ។
ការ​ថយ​ចុះ​នេះ ដោយសារ​តែ​ពេល​នេះ​ជា​រដូវវស្សា មាន​ភ្លៀង និង​ខ្យល់​ធ្លាក់​ខ្លាំង​។

ម្យ៉ាងទៀត ភ្ញៀវ​បរទេស​មួយ​ចំនួន ដល់​ពេល​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​វិញ​។
ទោះ​យ៉ាងនេះ​ក្ដី ភ្ញៀវ​នឹង​ត្រឡប់​មក​វិញ ចាប់ពី​ដើមខែ​សីហា រហូត​ដល់​ខែមេសា ឆ្នាំ​២០១៩ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ។
សូម​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​បុណ្យ​ទន្លេ​៤​លើក​រួច​មក​ហើយ ដោយ​លើក​ទី​៤​បាន​រៀបចំ​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដែល​ទទួល​បាន​អ្នក​ចូល​ទស្សនា​ជាង​១​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ