ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​មុខ​នេះ នឹង​ធ្វើ​ឱ្យ​រាងស៊្វែល និង​ស្បែក​ស្អាតទៀតផង

5 ឆ្នាំ មុន

របៀប​ពិសា​អាហារ​ទាំង​៤​នេះ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្អាត​ទាំង​រាង និង​ស្បែក ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​នៅ​ក្នុង​ឈាម​ជ្រូក​មាន​ផ្ទុក​សារធាតុ​ដែក វីតាមីន​K និង​សារធាតុ​ជា​ច្រើន​ទៀត​ដែល​អាច​ ជួយ​រាង​កាយ​អ្នក​អាច​បញ្ចេញ​ជាតិពុល​បាន…

របៀប​ពិសា​អាហារ​ទាំង​៤​នេះ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្អាត​ទាំង​រាង និង​ស្បែក ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​នៅ​ក្នុង​ឈាម​ជ្រូក​មាន​ផ្ទុក​សារធាតុ​ដែក វីតាមីន​K និង​សារធាតុ​ជា​ច្រើន​ទៀត​ដែល​អាច​ ជួយ​រាង​កាយ​អ្នក​អាច​បញ្ចេញ​ជាតិពុល​បាន ។ ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​រួច ស្បែក​អ្នក​នឹង​ស្អាត ព្រោះ​គ្មាន​ជាតិពុល​អ្វី​បន្សល់​ក្នុង​រាង​កាយ​អ្នក​ឡើយ ។ ជា​ពិសេស​អ្នក​ក៏​អាច​ចៀស​ពី​ជំងឺមហារីក​ផង​ដែរ​ដោយសារ​តែ​ឈាម​ជ្រូក​នេះ ។

2.​សារធាតុ​ដែល​មាន​ក្នុង​ទឹកឃ្មុំ អាច​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នកមាន​សុខភាព​ល្អ និង​ការពារ​សម្រស់​អ្នកផង​ដែរ ។ ដូចនេះ​អ្នក​អាច​យក​ទឹកឃ្មុំ​មួយ​ស្លាបព្រា​ឆុង​ទឹក​ញ៉ាំ​បាន នោះ​ក្រពះ និង​ពោះវៀន​អ្នក​មិនសូវ​មាន​ជំងឺ​ឡើយ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​តឹង​ទៀត​ផង ។

3.​ចំណែក​ម្រះ​វិញ មាន​ផ្ទុក​វីតាមីន​សេ​ខ្ពស់ និង​សារធាតុ​ដទៃ​ទៀត ដែល​អាច​ជួយ​បំបាត់​អាការ​ក្តៅ​ក្នុង បំបាត់​ភាព​នឿយហត់ និង​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​ជាដើម ។ ជា​ពិសេស​ផ្លែ​ម្រះ​នេះ​អាច​ជួយ​បណ្តេញ​ជំងឺមហារីក​មិន​ឲ្យ​មក​ជិត​ខ្លួន​អ្នក​ឡើយ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សារធាតុពុល​អាច​ចេញពី​រាង​កាយ​អ្នក​បាន​លឿន ។

4.​ទឹកដោះគោ​ជូរ ក៏​អ្នក​គួរតែ​ញ៉ាំ​ដែរ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​នោះ អាច​ជួយ​ការពារ​មិន​ឲ្យ​មេរោគ​អាច​ចូល​ក្នុង​រាង​កាយ​អ្នក​បាន​ឡើយ​។ ជា​ពិសេស​ក៏​អាច​ជួយ​ក្រពះ​ឲ្យ​រំលាយ​អាហារ​បាន​លឿន​ផង​ដែរ ។ ដូចនេះ​អ្នក​នឹង​មាន​រាង​ស្អាត​ជា​មិន​ខាន​ឡើយ (ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ