ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អ្នកក្លាហាន​មែនខឹង​មិន​ស៊ី​ញ៉េ​ឱ្យ​បុរស​ម្នាក់​នេះ​លេង​មួយ​ក្បាច់​ផ្អើល​ប៉ុស្តិ៍ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ចាប់​វាយ​ខ្នោះដៃ​ទាំង​ពីរ​ជាប់​ទៅ​ខាងក្រោយ ក្រោយ​ពី​រូបគេ​មាន​អាការ​បែក​ថ្នាំ ហើយ​បាន​យក​ដុំ​ថ្ម​ទៅ​វាយ​បំផ្លិចបំផ្លាញ​កញ្ចក់​ប៉ុស្តិ៍​យាម​មួយ​កន្លែង​បណ្តាល​អោយ​បែក​ខ្ទេចខ្ទី​អស់​ ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី ១២ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​ញៀន​ថ្នាំ​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ចាប់​វាយ​ខ្នោះដៃ​ទាំង​ពីរ​ជាប់​ទៅ​ខាងក្រោយ ក្រោយ​ពី​រូបគេ​មាន​អាការ​បែក​ថ្នាំ ហើយ​បាន​យក​ដុំ​ថ្ម​ទៅ​វាយ​បំផ្លិចបំផ្លាញ​កញ្ចក់​ប៉ុស្តិ៍​យាម​មួយ​កន្លែង​បណ្តាល​អោយ​បែក​ខ្ទេចខ្ទី​អស់​ ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី ១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ប៉ុស្តិ៍​យាម​មួយ​កន្លែង ស្ថិត​នៅ​ផ្លូវ​លេខ ព្រះ​នរោត្តម​កែង​នឹង​ផ្លូវ​លេខ​៤៦២ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រស​ញៀន​ថ្នាំ​ដែល​បាន​ចាប់​ឃាត់ខ្លួន​មានឈ្មោះ ស្រី សានី​រ៉ា អាយុ​២៥​ឆ្នាំ មុខរបរ​ជា​កម្មករ មាន​ប្រពន្ធ និង​កូន​ម្នាក់ ស្នាក់​នៅផ្ទះ​លេខ​២១៥ ផ្លូវ​ព្រះ​នរោត្តម ក្រុម​១២៤ ភូមិ​១៦ ក្នុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

មុន​ពេល​កើតហេតុ​បុរស​ជា​ជន​ញៀន​ថ្នាំ​ម្នាក់​ខាងលើ​ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា រូបគេ​បាន​ដើរមក​ពី​ទីណា​ឡើយ ហើយ​ក៏​បាន​មក​អង្គុយ​នៅ​ក្បែរ​ប៉ុស្តិ៍​យាម​មួយ​កន្លែង​ខាងលើ​ដែល​កាលពីមុន​ជា​គោលដៅ​យាម​របស់​កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​អង្គរក្ស​តែ​មិន​មាន​អ្នក​ណា​ម្នាក់​នៅ​យាម​ឡើយ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​រូបគេ​បាន​មក​អង្គុយ​មួយសន្ទុះ​ទំនងជា​ថ្នាំ​ញៀន​ធ្វើទុក្ខ​ខ្លាំង​ក្នុង​ខ្លួន និង​ធ្វើ​ឱ្យ​មាន​អាការ​បែក​ថ្នាំ​នោះ​ក៏​បាន​រើស​យក​ដុំ​ថ្ម​ទៅ​ទៅ​គប់ និង វាយ​បំបែក​កញ្ចក់​ប៉ុស្តិ៍​យាម​មួយ​កន្លែង​ខាងលើ​ធ្វើ​អោយ​បែក​កញ្ចក់​អស់​គ្នាន​សល់ ទើបបាន កម្លាំង​នគរបាល​របស់​នាយកដ្ឋាន​អង្គរក្ស​ដែល​នៅ​ក្បែរ​នោះ​បានឃើញ និង​រាយ​ការ​មក​ប្រាប់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ឱ្យ​ចុះ​មក​ធ្វើ​អន្តរា​គម៍ និង​ចាប់​វាយ​ខ្នោះ​តែ​ម្តង ។

ក្រោយ​ពី​កម្លាំង​មាន​សម្ថ​កិច្ច​ចាប់​យក​ជន​ដៃដល់​មក​ដល់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​រួច​ហើយ បុរស​រូប​នោះ​បាន​និយាយ​ប្រាប់​ថា «​មក​ពី​រូបគេ​បាន​យក​ឯកសារ​ទៅ​បញ្ជាក់​ដើម្បី​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​តែ​លោក​ចៅសង្កាត់​ទន្លេបាសាក់​មិន​ស៊ី​ញ៉េ​អោយ​ទើប​ឱ្យ​រូបគេ​ខឹង និង​ធ្វើ​បែប​នេះ​» នោះ ។

ហើយ​រូបគេ​ក៏​ជា​កូន​របស់​មន្ត្រី​នគរបាល​នៃ​ន​យក​ដ្ឋា​ន​អង្គរក្ស​ដែល​យាម​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​ម្នាក់​ផង​ដែរ ។ ថ្វីបើ​បុរស​ម្នាក់​នោះ​និយាយ​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​បែប​នោះ​មែន​តែ​ទោះជា​យ៉ាងណា​វា​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ដោយសារ​តែ​រូបគេ​ជា​មនុស្ស​ដែល​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​ជាង​៥​ឆ្នាំ​មក​ហើយ តែងតែ​បង្ក​ការ​អុកឡុក​ក្នុង​គ្រួសារ​ជា​ញឹកញាប់ និង​ពេល​នេះ​រូបគេ​មាន​អាការ​បែក​ថ្នាំខ្លាំង និង​ទើប​ឈាន​ទៅ​ដល់​ការ​វាយ​បំផ្លាញ​ប៉ុស្តិ៍​យាម​មួយ​កន្លែង​ខាងលើ​បណ្តាល​អោយ​បែក​ខ្ទេចខ្ទី​បែប​នេះនោះ ។

ក្រោយ​ពេល​កើតហេតុ​បុរស​ជា​ឳ​ពុក​បាន​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ​ដោយ​សុខចិត្ត​ធ្វើការ​ជួសជុល​ប៉ុស្តិ៍​យាម​ដែល​រង​ការ​ខូចខាត​នោះ​វិញ​ហើយ​ក៏​បាន​សុំ​អោយ​ត្រឹមតែ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ធ្វើការ​ចាប់​បញ្ជូន​កូនប្រុស​របស់​គាត់​យក​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ និង​ដោយសារ​តែ​គ្មាន​អ្នក​ណា​ប្តឹង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ