ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​៖ អ្វី​ៗ​ត្រូវ​បាន​ដំណើរ​ទៅ​មុខ​អស់ហើយ មិន​អាច​ថយក្រោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​អ្វី​ៗ​ត្រូវ​បាន​ដំណើរ​ទៅ​មុខ​អស់ហើយ មិន​អាច​ថយក្រោយ​ដូច​អ្វី​ដែល​អតីត​ប្រឆាំង​លើក​ឡើង​ថា​អន្តរជាតិ​ដាក់​គំនាប​នោះ​ទេ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បន្ទាប់​ពី​លោក…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​អ្វី​ៗ​ត្រូវ​បាន​ដំណើរ​ទៅ​មុខ​អស់ហើយ មិន​អាច​ថយក្រោយ​ដូច​អ្វី​ដែល​អតីត​ប្រឆាំង​លើក​ឡើង​ថា​អន្តរជាតិ​ដាក់​គំនាប​នោះ​ទេ ។
ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​កំពុង​តែ​នៅ​ក្រៅប្រទេស ហើយ​ចង់​ឲ្យ​មានការ​ចរចា​ផ្នែក​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក​ប្រកាស​ឈប់​ចរចា​វិញ ដោយ​ទុក​បក្ស​ប្រជាជន​ចរចា​ជាមួយ​អន្តរជាតិ ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​ហៅ​ការ​លើក​ឡើង​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ន័យ​នោះ​ទេ ។ លោក​ថា​អតីត​បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជា​ស្ថាពរ​រួច​ហើយ ។ ទន្ទឹម​នឹង​នេះ​មន្ត្រី​អតីត​បក្ស​ប្រឆាំង​នេះ​ក៏​ត្រូវ​ព្យួរ​សកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផង​ដែរ ។ លោក សុខ ឥ​សាន បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ កញ្ញា​ថា «​ដោយ​គ្មាន​សង្ឃឹមថា បាន​រស់​ឡើង​វិញ មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​នាំ​គ្នា​បង្កើត​រស់​ហៅ​ថា ចលនា​សាង​គ្រោះ​ជាតិ​ដែល​មានការ​បែងចែក​រវាង​គ្នា​នឹង​គ្នា មិន​ដាច់ស្រេច ប្រៀប​បាន​ដូច​ទឹក និង​ប្រេង​រហូត​ដល់​សព្វថ្ងៃ ។
ឥឡូវនេះ​រចនាសម្ព័ន្ធ​នៅ​ក្រៅប្រទេស​បាន និង​កំពុង​បន្ត​បែកបាក់​យ៉ាង​ខ្លាំងក្លា​មែនទែន ដែល​មិន​អាច​ផ្សះផ្សារ​បាន​» ។ លោក​បន្ថែម​ថា មុន​នេះ​ទណ្ឌិត សម រ​ង្ស៊ី បាន​អំពាវ​វនា​វរ​ក​ការ​ចរចា​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បាន​បន្តសកម្មភាព​នយោបាយ​បាន ។ ប៉ុន្តែ​ឥឡូវនេះ ទណ្ឌិត សម រ​ង្ស៊ី បាន​ងាក​មក​ចង់​ឲ្យ​មាន​ជម្លោះ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​សហគមន៍​អឺរ៉ុប​ទៅ​វិញ​ដែល​គួរ​ឲ្យ​ចង់​ឲ្យ​អស់សំណើច​ណាស់ ។

ដូច្នេះ​មក​ដល់​សព្វ​ថ្ងៃនេះ​ផ្ទៃក្នុង​របស់​អតីត​បក្ស​ប្រឆាំង​កំពុង​ច្របូកច្របល់​បាត់​ម្ចាស់​ការ​ទាំ​ស្រុង​មិនដឹង​អ្នក​ណា​ស្តាប់​អ្នក​ណា​ទេ ដណ្តើម​គ្នា​ធ្វើ​ធំ​រៀង​ៗ​ខ្លួន និង​បែងចែក​បក្សពួក​រវាង​ក្រុម​បក្ស​ខាង កឹ​ម សុខា និង​ក្រុម​បក្ស​ខាង សម រ​ង្ស៊ី និង​ក្រុម​ខាង កឹ​ម សុខា ប្រៀប​បាន​ដូច​ទឹកនឹង​ប្រេង​យ៉ាង​ដូច្នោះ​ដែរ ។ ផ្អែក​លើ​ស្ថានភាព ជាក់ស្តែង​ខាងលើ​នេះ​អាច​ឲ្យ​សន្និដ្ឋាន​បាន​ថា ក្នុង​អតីត​បក្ស​ប្រឆាំង​គ្មាន​ថ្ងៃ​សុខ​ស្ងប់​នឹង​គ្នា​បាន​សោះ ឡើយ ។

លោក សម រ​ង្ស៊ី បាន​លើក​ឡើង​តាម​រយៈ​វី​ឌី​អូ​ឃ្លី​ប ហើយ​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា យើង​ឈប់​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ យើង​ទុក​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ចរចា​ជាមួយ​អន្តរជាតិ​វិញ ។ ទោះបីជា​យ៉ាងណា​លោក សម រ​ង្ស៊ី បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​ខ្លួន​រក្សា​ភាព​នឹងនរ​ក្នុង​ការ​បែកបាក់​ផ្ទៃក្នុង​ខ្លួន​ឲ្យ​សោះ ។ លោក​បាន​បញ្ជាក់​ថា​«​ឲ្យ​គាត់​ប្រឈម​មុខជា​មួយ​អន្តរជាតិ​ទៅ​យើង​សុំ​តែ​មួយ​ទេ គឺ​រក្សា​ឯកភាព​ផ្ទៃក្នុង​» ។

ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ​ដែរ លោក សុខ ឥ​សាន ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អ ញ្ជើ​ញ​ឲ្យ​ចូលរួម​នៅ​ក្នុង​អង្គប្រជុំ​ធំ​ៗ​នៅ​លើ​ពិភពលោក​ជា​បន្តបន្ទាប់​ដែល​ជា​ការ​លើកកម្ពស់ មុខមាត់ និង​កិត្យានុភាព​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​លើក​ឡើង​ថា ចំណែក​ពួក​ប្រឆាំង​រចនាសម្ព័ន្ធ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​រួច​ហើយ ហើយ​ដែល​ទណ្ឌិត​សម រ​ង្ស៊ី ក៏​បាន​ទទួលស្គាល់​រួច​ហើយ​ដែរ ដោយ​បាន​ងាក​ទៅ​បង្កើត​របស់​ដែល​ហៅ​ថា ចលនា​សង្គ្រោះ​ជាតិ និង​រាល់​រចនាសម្ព័ន្ធ​ប្រឆាំង​នៅ​ក្រៅប្រទេស​ក៏​ត្រូវ​បាន​បែកបាក់​ខ្ចាត់ខ្ចាយ​អស់ហើយ​ដែរ ។

លោក​បញ្ជាក់​ថា​«​អន្តរជាតិ​ដែល​មាន​និន្នាការ​ចង់​ជួយ​ពួក​ប្រឆាំង​ក៏​គ្មាន​ឡេះ​អ្វី អាច​ជួយ​បាន​ឡើយ មាន​តែ​យកពាក្យ​គំរាមកំហែង​មក​សម្លុត​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ប៉ុណ្ណោះ ដែល​អត់​មាន​ប្រសិទ្ធភាព​អ្វី​ទាល់តែ​សោះ​មក​លើ​ឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា ឡើយ » ។ លោក​ក៏​បាន​គូសបញ្ជាក់​ទៀត​ថា ស្ថិត​នៅ​ក្នុង​សភាពការណ៍​ដូច​បាន​លើ​ឡើង​នេះ លទ្ធភាព​នៃ​ការ​ចង់​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ​នោះ គឺ​គ្មាន​ទាល់តែ​សោះឡើយ កុំ​សង្ឃឹម​ឲ្យ​សោះ ។ អង្ករ​បាន​ក្លាយទៅជា​បាយ​រួច​ហើយ មិន​អាច​យក​បាយក្រៀម​ទៅ​ធ្វើ​ជា​អង្ករ​វិញ​បាន​ទេ ។ ហើយ​នាវា​បាន​ចាកចោល​កំពង់​ផែ​ហើយ​មិន​ត្រឡប់​ក្រោយ​វិញ​ទេ ។ ព្រៀម​ដូច​ជា ឆ្កែ​ចេះ​តែ​ព្រុះ​មនុស្ស​ចេះ​តែ​ដើរ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ