ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​លោក​នេះ​គ្មាន​អ្នក​ណា​ដែល​ថា​អត់​កម្ម​នោះ​ទេ

5 ឆ្នាំ មុន

តាម​ពិត​ទៅ​កម្មនេះ​ជា​កម្មសិទ្ធិ​តែ​មួយ​គត់​របស់​យើង​គ្រប់​គ្នា កម្មនេះ​មិន​ទៅ​ណា​ឆ្ងាយ​ទេ គឺ​នៅ​តាម​ជាប់​នឹង​ខ្លួន​យើង​ជា​និច្ច ហើយ​ក៏​មិនមែន​ជាប់​១​ថ្ងៃ​ឬ​២​ថ្ងៃ​ទេ គឺ​ជាប់​ពី​មួយ​ជាតិ​ទៅ​មួយ​ជាតិ​គ្មាន​ទីបំផុត​ឡើយ ។ រឿង​កម្មនេះ​លោក​ប្រៀប​ដូច​គ្រាប់ពូជ​ដែល​យើង​បាន​សាបព្រោះ ហើយ​ដុះ​ឡើង​អ៊ីចឹង អ្នក​ណា​ដាំ​ពូជ​ប្រភេទ​ណា នឹង​ទទួល​បាន​ផល​បែប​នោះ​។…

តាម​ពិត​ទៅ​កម្មនេះ​ជា​កម្មសិទ្ធិ​តែ​មួយ​គត់​របស់​យើង​គ្រប់​គ្នា កម្មនេះ​មិន​ទៅ​ណា​ឆ្ងាយ​ទេ គឺ​នៅ​តាម​ជាប់​នឹង​ខ្លួន​យើង​ជា​និច្ច ហើយ​ក៏​មិនមែន​ជាប់​១​ថ្ងៃ​ឬ​២​ថ្ងៃ​ទេ គឺ​ជាប់​ពី​មួយ​ជាតិ​ទៅ​មួយ​ជាតិ​គ្មាន​ទីបំផុត​ឡើយ ។
រឿង​កម្មនេះ​លោក​ប្រៀប​ដូច​គ្រាប់ពូជ​ដែល​យើង​បាន​សាបព្រោះ ហើយ​ដុះ​ឡើង​អ៊ីចឹង អ្នក​ណា​ដាំ​ពូជ​ប្រភេទ​ណា នឹង​ទទួល​បាន​ផល​បែប​នោះ​។ មាន​ន័យ​ថា ដាំ​ពូជ​ពោត បាន​ផល​គឺ​ផ្លែ​ពោត មិន​អាច​ដាំពោត បែរជា​បាន​ផល​ទៅ​ជា​ស្វាយ​នោះ​ឡើយ ។

ដើម្បី​ឱ្យ​អស់កម្ម​អាក្រក់​ដែល​យើង​ធ្វើ​រួច​ហើយ តើ​យើង​អាច​ទៅ​អង្វរករ​សុំ​អ្នក​ណា​ម្នាក់​ឲ្យ​អត់ឱន​ទោស​នោះ​បាន​ទេ ?

បុគ្គល​ដទៃ​ក្តី ព្រះ​បរមគ្រូ​នៃ​យើង​ក្តី មិនមែន​ជា​បុគ្គល​ដែល​យើង​ត្រូវ​គោរព​បួងសួង​សូម​នូវ​ការ​អភ័យទោស ឬ​ស្នើ​សុំ​ឱ្យ​ដក​កម្ម​អាក្រក់​ចេញពី​ខ្លួន​យើង​នោះ​ទេ ។ បុគ្គល​មិន​គប្បី​មាន​ជំនឿ​ទៅ​លើ​អ្នក​ខាងក្រៅ​ណាមួយ ដែល​យើង​គួរតែ​សុំ​នូវ​ការ​អត់ឱន​ទោស ឬ​គោរព​បូជា​ដើម្បី​ឲ្យ​រួច​ចាក​កម្ម​ពៀរ​នោះ​ឡើយ ។

ប្រសិនបើ​ពុទ្ធសាសនិក​ចង់​សុំ​នូវ​ការ​កម្ចាត់​បង់​កម្ម​អាក្រក់​ចេញពី​ខន្ធ​សន្តាន គឺ​មាន​តែ​មនុស្ស​ម្នាក់​គត់ គឺ​ខ្លួន​យើង​ហ្នឹងឯង ដោយ​ការ​វៀរចាក​ការ​ប្រព្រឹត្ត​អាក្រក់​ដោយ​កាយ វាចា ចិត្ត​ឱ្យ​អស់ពី​ខន្ធ​សន្តាន ហើយ​ងាក​មក​ធ្វើអំពើ​ជា​កុសល​វិញ អំពើអាក្រក់​នឹង​បាត់​សូន្យ​ទៅ​ដោយ​ឯង​ៗ ។

នៅ​ក្នុង​គម្ពីរ​ពុទ្ធសាសនា​បាន​បញ្ជាក់​ច្បាស់​ណាស់​ថា ថ្វីបើ​បុណ្យ​និង​បាប​មិន​អាច​ទាញ​យក​មក​ស៊ីសង​គ្នា​បាន​មែន តែ​ទោះជា​យ៉ាងណា​បុណ្យ​មាន​អានុភាព​ជាង​បាប អាច​ទាញ​មនុស្ស​ដែល​ធ្លាក់​នរក ឱ្យទៅ​នៅ​ឋានសួគ៌​បាន ។