ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនលំៗទេណា… ឆេះក្លិបជាង​៣​ម៉ោង​ សំណាង​​អត់​​​មាន​​​​មនុស្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជាង​៣​ម៉ោង ក្លិប​រាត្រី​មួយ​កន្លែង​បាន​ក្លាយជា​ផេះ​ផង់​​ទាំង​ព្រលឹម​អុរ និង​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​រាប់​សិប​នាក់​ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជាង​៣​ម៉ោង ក្លិប​រាត្រី​មួយ​កន្លែង​បាន​ក្លាយជា​ផេះ​ផង់​​ទាំង​ព្រលឹម​អុរ និង​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​រាប់​សិប​នាក់​ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​ លោក នេ​ត វ​ន្ថា ប្រធាននាយកដ្ឋាន​បង្ការ ​និង​ពន្លត់​អគ្គិភ័យ​ក្រសួង មហា​ផ្ទៃ លោកព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ​ជា​ច្រើន​នាក់ រួម​ទាំង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ​រហូត​ទៅ​ដល់​ចំនួន​៤២​គ្រឿង និង​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង ​ចុះ​មក​បុក​ទម្លុះ​ជញ្ជាំង និង​បាញ់​ទឹក​ពន្លត់ ​ទើប​អាច​បង្ក្រាប​អណ្តាតភ្លើង​ឱ្យ​រលត់​បាន ។

ករណី​អគ្គិភ័យ​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា នៅ​ក្លិប​ឌី​ស្កូ​តែ​ក​យីហោ​២​អិន​ឌី (2ND) ដែល​មាន​ទីតាំង​លេខ​១៧៥ ផ្លូវ​លេខ​៥១ (​ផ្លូវ​ប៉ាស្ទ័រ​) កែង​និង​ផ្លូវ​លេខ​២៥៤ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

លោក ឈឹ​ម វ៉ា​ន់​ដេ​ត អាយុ​៣២​ឆ្នាំ ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្លិប​រាត្រី​នេះ ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ លោក​បាន​ស្ថិត​នៅ​ក្នុង​ក្លិប រហូត​ដល់​ម៉ោង​៣​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១១ កញ្ញា បុគ្គ​លិក​ដែល​បម្រើ​ការងារ​ក្នុង​ក្លិប​ បាន​នាំ​គ្នា​ចេញ​ទៅ​ផ្ទះ​រៀងខ្លួន​អស់ ។ លុះដល់​ម៉ោង​៣ ​និង​៣០​នាទី​ ទើប​លោក​ចេញ​តាម​ក្រោយ និង​បាន​ចាក់សោរ​ទ្វារ​ជុំវិញ​យ៉ាង​ត្រឹមត្រូវ ដោយ​មាន​បុគ្គលិក​ប្រុស​ម្នាក់​​ឈ្មោះ រ៉ា ណូ ឱ្យ​យាម​នៅ​ខាងក្រៅជាមួយសន្តិសុខ​ម្នាក់​ទៀត ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះដល់​ម៉ោង​៦​ និង​៤០​នាទី​ព្រឹក ស្រាប់តែ​រូប​លោក​បាន​ទទួល​ទូរស័ព្ទ​ពី​បុគ្គលិក​ឈ្មោះ រ៉ា ណូ បាន​ទូរស័ព្ទ​មក​ប្រាប់​ថា «​មានការ​ទុ​ស្សេ​ចរន្ត​នៅ​ក្នុង​បន្ទប់​ភ្លើង​» ។ ភ្លាម​ៗ​នោះ​ រូប​លោក ​ក៏​បាន​វិល​ត្រឡប់​មក​វិញ ក៏​បានឃើញ​មាន​ភ្លើង​កំពុង​តែ​ឆេះ ​នៅ​ខាងក្នុង​ក្លិប​ពេញបន្ទុក​ទៅ​ហើយ និង​គ្មាន​បុគ្គលិក​ណា​ម្នាក់​នៅ​ខាងក្នុង​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​មាន​ផ្សែង​ខ្មៅ ហុយ​ឃ្មួ​ល​ខ្មាញ់​ចេញពី​កន្លែង​ចុងភៅ​ចម្អិន​ម្ហូបអាហារ ដែល​នៅ​ខាងក្រោយ បាន​ហុយ​ចេញ​មក​ខាង​ក្រៅ ​ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ​កើតឡើង​ទៅ​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​ដែល​នៅ​ក្បែរ​ខាង និង​អ្នក​ដំណើរ​តាម​ផ្លូវ​ដែល​ឆ្លងកាត់​ទីនោះ​មានការ​ភ្ញាក់ផ្អើល ខណៈ​ភ្លើង​កំពុង​តែ​ឆេះ​នៅ​ខាងក្នុង​ក្លិប​សន្ធោសន្ធៅ​ទើប​ភ្ញាក់​ផ្អើល ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ច្រើន​នាក់​ចុះ​មក​ដល់ទី​តាំង​កើតហេតុ ។

រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​របស់ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ហៅ​មក​ធ្វើ​អន្តរា​គមន៍​បាញ់​ទឹក​ពន្លត់ ។ តាម​ប្រភព​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយសារ​តែ​អណ្តាតភ្លើង​ឆេះ ​កាន់តែ​ខ្លាំង​ឡើង​ៗ នៅ​ខាងក្នុង​ក្លិប ធ្វើ​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ មានការ​លំបាក​ដោយសារ​ការ​បាញ់​ទឹក​ពន្លត់​ចូល​មិន​ដល់​ខាង​ក្នុង​គឺ​បាន​តែ​ខាងក្រៅ ។

ម្យ៉ាងទៀត​ ក្លិប​ត្រូវ​បាន​គេ​ចាក់សោ​ជាប់​ពី​ខាងក្នុង មិន​អាច​បាញ់​ទឹក​ចូល​ទៅ​ខាងក្នុង​បាន ទើប​សមត្ថកិច្ច​បាន​សម្រេច​ ប្រើ​ញញួរ​វាយ​បំបែក​កញ្ចក់​ទ្វារ បង្អួច និង​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​មក​វាយ​ទម្លុះ​ជញ្ជាំង​បាញ់​ទឹក​ចូល​ទៅ​ខាងក្នុង​ក្លិប ដើម្បី​ពន្លត់ភ្លើង តែ​មិន​អាច​ពន្លត់​បាន​ភ្លាម​ៗ​នោះ​ឡើយ ។ រហូត​ទៅ​ដល់​រយៈពេល​ជាង​៣​ម៉ោង (​ម៉ោង​៩​និង​៣៥​នាទី​) ព្រឹក​ថ្ងៃ​ដដែល ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​និង​ធ្វើ​ឱ្យ​ភ្លើង​រលត់ មិន​អាច​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង ។ ប៉ុន្តែ​សម្រាប់​ក្លិប​រាត្រី​នេះ​ ក៏​បាន​ក្លាយ​ជា​ផេះ​ផង់​ផង​ដែរ ដោយ​ការ​​ឆេះ​គ្រឿងក្នុង​ក្នុង​អស់​គ្មាន​សល់ និង​អគារ​ក្លិប​រង​ការ​ខូចខាត​អស់ទាំង​ស្រុង​តែ​ម្តង តែ​មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អគ្គិភ័យ​ឆេះ​ក្លិប​រាត្រី​ខាងលើ​នេះ​ដែរ កម្លាំង​មាន​សមត្ថកិច្ច​មិន​ទាន់​បានដឹង​ច្បាស់​ថា កើតឡើង​ដោយសារ​តែ​ការ​ឆ្លង​ចរន្តអគ្គិសនី ឬ​ក៏​យ៉ាងណា​ឡើយ ដោយ​រង់ចាំ​បង្កើត​គណៈកម្មការ​ចុះ​ទៅ​ធ្វើការ ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ជា​ក្រោយ ។ ក្នុង​ការ​ពន្លត់​ព្រះ​អគ្គី​នេះ​ កម្លាំង​មាន​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​មក​ពី​បណ្តារ​អង្គភាព​ផ្សេង​ៗ​ជា​ច្រើន​គ្រឿង​មាន​ដូច​ជា រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២៣​គ្រឿង របស់​ក្រសួងមហាផ្ទៃ​ចំនួន​៧​គ្រឿង កងរាជ​អាវុធ​ហត្ថ​ចំនួន​៥​គ្រឿង មក​ពី​ជ្រោយចង្វា​ចំនួន​៥​គ្រឿង និង​ទីក្រុង​កោះ​ពេជ្រ​ចំនួន​២​គ្រឿង ។ សរុប​រហូត​ទៅ​ដល់​ចំនួន​៤២​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១២០​រថយន្ត ទើប​បង្ក្រាប​ភ្លើង​ឱ្យ​រលត់​ទាំងស្រុង ៕​

អត្ថបទសរសេរ ដោយ