ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​សង្ឃឹម​ធ្វើ​គម្រោង​កសិកម្ម​រួម​ជាមួយ​កូរ៉េ​ខាងជើង

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក នេះ រដ្ឋមន្ត្រី​កសិកម្ម​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​​បង្ហាញ​ក្តី​សង្ឃឹម​ទៅ​លើ​ការ​សហការ​លើ គម្រោង​ជា​ច្រើន​ជាមួយនឹង​កូរ៉េ​ខាងជើង​ពេល​ដែល​កិច្ចប្រជុំ​អន្តរ​កូរ៉េ​បើកផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លង​ព្រំដែន ។ លោក Lee Gae-ho…

ទីក្រុង​សេ​អ៊ូ​ល ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក នេះ រដ្ឋមន្ត្រី​កសិកម្ម​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​​បង្ហាញ​ក្តី​សង្ឃឹម​ទៅ​លើ​ការ​សហការ​លើ គម្រោង​ជា​ច្រើន​ជាមួយនឹង​កូរ៉េ​ខាងជើង​ពេល​ដែល​កិច្ចប្រជុំ​អន្តរ​កូរ៉េ​បើកផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លង​ព្រំដែន ។

លោក Lee Gae-ho ដែល​គ្រប់គ្រង​ផ្នែក​អាហារ និង​កិច្ចការ​ជនបទ នៃ​ក្រសួងកសិកម្ម របស់​កូរ៉េ​ខាងត្បូង បាន​និយាយ​កាលពី​ខែ​មុន​ថា ការិយាល័យ​របស់​លោក​នឹង​ស្វែងរក​វិធី​ក្នុង​ការ​សហការ​ជាមួយនឹង​កូរ៉េ​ខាងជើង​ពេល​ដែល​អ្នកដឹកនាំ​ប្រទេស​ទាំង​ពីរ​សម្រេច​​បាន​កិច្ចព្រមព្រៀង​សន្តិភាព​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​នៅ​កូរ៉េ​ខាងជើង​នា​ស​ប្តា​ហ៍​ក្រោយ​នេះ ។

កិច្ចប្រជុំ​ខាង​មុខ​នេះ នឹង​ផ្តោត​សំខាន់​លើ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ប៉ុន្តែ​លោក Lee បាន​និយាយ​ថា ប្រទេស​ទាំង​ពីរ​ក៏​អាច​ពិភាក្សា​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​កសិកម្ម​និង​អាហារ​ដែរ ប្រសិនបើ​ពួក​គេ​អាច​ឆ្លង​ដល់​ដំណាក់កាល​មួយទៀត ។

មន្ត្រី​ផ្នែក​រុក្ខា​ប្រមាញ់​បាន​ជួប​គ្នា​នៅ​ភូមិ Panmunjom ជាប់​ព្រំដែន​កាលពី​ខែកក្កដា ដើម្បី​ពិភាក្សា​ពី​ការ​សហការ​ក្នុង​ផ្នែក​រុក្ខា​ប្រមាញ់ ​និង​បរិស្ថាន​ផង​ដែរ ។

លោក Lee បាន​និយាយ​ថា ៖« ខ្ញុំ​លឺ​ថា​កូរ៉េ​ខាងជើង​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ការ​សហការ​ក្នុង​ផ្នែក​កសិកម្ម ។ ពួក​យើង​កំពុង​តែ​ត្រួតពិនិត្យ​ពី​វិធី​ក្នុង​ការ​ធ្វើ​ដូច្នេះ ប៉ុន្តែ​ក្របខ័ណ្ឌ​សម្រាប់​ការ​ផ្លាស់​ប្តូរ​អន្តរ​កូរ៉េ គួរតែ​ស្រប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ (លើ​កូរ៉េ​ខាងជើង​) »​។

គួរ​បញ្ជាក់​ដែរ​ថា កូរ៉េ​ខាងជើង​បាន​ជួប​ប្រទះ​នឹង​កង្វះ​អាហារ​យ៉ាងធ្ងន់ធ្ងរ ហើយ​ស្ថាន​ការណ៍​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត​ព្រោះតែ​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ ។

កូរ៉េ​ខាងត្បូង​នាំ​ចេញ​អង្ករ​ទៅ​កាន់​កូរ៉េ​ខាងជើង​ក្រោម​ការ​គ្រប់គ្រង​របស់​លោក Roh Moo-hyun និង Kim Dae-jing ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ឆ្លង​ព្រំដែន ប៉ុន្តែ​ជំនួយ​អាហារ​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ ២០១០ ក្រោម​រដ្ឋាភិបាល​លោក Lee Myung-bak ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ