ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង​នៅ​កោង​កាង​ត្រូវ​សមត្ថកិច្ច​ដុត​ចោល

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​បញ្ជល់មាន់​ដោយ​ខុសច្បាប់ ដែល​ក្រុម​ញៀន​ល្បែង​នាំ​គ្នា​លេង​ចល័ត​ក្នុង​ចម្ការ កៅស៊ូ​មួយ​កន្លែង​ភូមិ​កោង​កាង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ជា​ច្រើន​ខែ​មក​ហើយ​នោះ ត្រូវ​បាន​លោ ក​ឧត្តមសេនីយ៍ទោ…

ខេត្ត​ត្បូងឃ្មុំ ៖ ទីតាំង​បញ្ជល់មាន់​ដោយ​ខុសច្បាប់ ដែល​ក្រុម​ញៀន​ល្បែង​នាំ​គ្នា​លេង​ចល័ត​ក្នុង​ចម្ការ
កៅស៊ូ​មួយ​កន្លែង​ភូមិ​កោង​កាង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ជា​ច្រើន​ខែ​មក​ហើយ​នោះ ត្រូវ​បាន​លោ
ក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជារ​ដល់​កម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ​ឲ្យ​ចុះ
បង្ក្រាប​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ២០១៨ មិន​មាន​ចាប់​បាន​អ្នកលេង​ល្បែង​ណា
ម្នាក់​នោះ​ទេ​ព្រោះតែ​មិន​ទាន់​ដល់​ម៉ោង​ត្រូវ​លេង​។

លោក​វរសេនីយ៍ឯក លី គឹ​ម​លន់ នាយព្រហ្ម​ទណ្ឌ កម្រិត​ស្រាល​ខេត្ត ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួលបញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត រូប​លោក​បាន ដឹកនាំ​កម្លាំង​ដោយ​បាន​សហការ​ជាមួយនឹង​នគរបាល​ស្រុក​ពញាក្រែក ជា​ច្រើន​នាក់​បាន​ចុះ​ទៅ ពិនិត្យ​មើល​នៅ​ទីតាំង​ខាងលើ​ពិតជា​បានឃើញ​សង្វៀនមាន់​នៅ​ក្នុង​ចម្ការ​កៅស៊ូ​នោះ​មែន​។ តែ​នៅ​ពេល​ព្រឹក​មិន​ទាន់​មាន​អ្នក​ណា​ចូល​មក​លេង​នោះ​ទេ សមត្ថកិច្ច​បាន​ប្រមូល​សម្ភារ​យក​ដុត​បំផ្លាញ ចោល​តែ​ម្តង​។

នាយព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ប្រាប់​បន្ត​ថា តាម​ដំណឹង​សង្វៀន​ខាងលើ​នេះ​មាន ទាំង​មាន់ និង​អាប៉ោង​ដែល​ម្ចាស់​កៅស៊ូ​ជា​របស់​ខ្មែរឥស្លាម​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​ធ្វើ​កិច្ចសន្យា អប់រំ​មិន​អនុញ្ញាត​ឲ្យ​បើក​លេងល្បែង​បញ្ជល់មាន់ ដោយ​ខុសច្បាប់​បន្ត​ទៀត​នោះ​ទេ​។ មុន​នឹង​ចុះ​បង្ក្រាប​ត្រូវ បាន​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​លោកស្នងការ​នគរបាល​ខេត្ត គ្រាន់តែ​ទទួល​បាន​សេចក្តីរាយការណ៍ ភ្លាម​នោះ និង​ដើម្បី​រក្សា​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ចោរកម្ម​នានា​ក្នុងភូមិ ត្រូវ​បាន​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​ចុះ​បង្ក្រាប​ជា​បន្ទាន់ ទោះបីជា​កន្លែង​ខាងលើ​មិន​ទាន់​ដំណើរ ដល់​វេលា​បើក​លេង​យ៉ាងណា​ក៏​ដោយ​។ ហើយ​ការ​ចុះ​បង្ក្រាប​នេះ​ត្រូវ​បាន​ពលរដ្ឋ នៅ​ក្នុងភូមិ​កោង​កាង សម្ដែង​ការ​សាទរ​នឹង​ចំណាត់ការ​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ