ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​បាន​កើត​ក្នុង​ថ្ងៃ​តែ​១ តែ​បាន​ចូល​គុក​ក្នុង​ថ្ងៃ​តែ​១ សំខាន់​ញញឹម​ឱ្យ​ពព្រាយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ប្រចាំ​នៅ​ក្រុង​តា​ខ្មៅ​ដែល​តែងតែ​បង្ក​ភាព​អសន្តិសុខ​នៅ​ជាប់​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ហូរ​ត្រូវ​បាន​នគរបាល​នៃ​អធិការ​ក្រុង​តា​ខ្មៅ​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​កណ្តាលស្ទឹង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល និង​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគ​បាល​ខេត្ត​បាន​ចុះ​បង្ក្រាប​បាន​មនុស្ស​៤​នាក់…

ខេត្តកណ្ដាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ប្រចាំ​នៅ​ក្រុង​តា​ខ្មៅ​ដែល​តែងតែ​បង្ក​ភាព​អសន្តិសុខ​នៅ​ជាប់​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ហូរ​ត្រូវ​បាន​នគរបាល​នៃ​អធិការ​ក្រុង​តា​ខ្មៅ​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​កណ្តាលស្ទឹង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល និង​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគ​បាល​ខេត្ត​បាន​ចុះ​បង្ក្រាប​បាន​មនុស្ស​៤​នាក់ រួម​នឹង​ថ្នាំ​ញៀន​ជិត​៣០​កញ្ចប់ មាន​កញ្ចប់​តូច កញ្ចប់​ធំ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។ ក្នុង​ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១០​ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ដួង រ៉ា​វិត ស្ថិត​ក្នុងភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ 

មិនជនសង្ស័យ​ចំនួន​៤​នាក់​នោះ​មាន​ទី​១-​ឈ្មោះ ដួង រ៉ា​វិត ហៅ​ក្រៅ វិត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​ស្រុក​កំណើត នៅ​ភូមិប​ត្តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិប​ត្តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​, ទី​២-​ឈ្មោះ ឡេ​ង រ៉ា​វី ហៅ​ក្រៅ វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​កែវ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ព្រែក​កែវ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល​, ទី​៣-​ឈ្មោះ ខៀវ សុខ​ល័​ក្ខ ហៅ​ក្រៅ ល័​ក្ខ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ព្រែក​កំពឹស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ និង​ទី​៤-​ឈ្មោះ ជេ​ត ភក្តី ហៅ​យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​កែវ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ព្រែក​កែវ ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល ។

នគរបាល​បានអោយ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​សហការ​ណ៏​ជាមួយ​ក​ម្លាំ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាល​ស្ទឹង​ដោយ​មានការ​រាយ​ការ​ណ៏​ពី​មហាជន​ល្អ​ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ឆែក​ឆេរ​នៅផ្ទះ​ជនសង្ស័យ​ឈ្មោះ ដួង រ៉ា​វិត រក​ឃើញ​សារធាតុ​ញៀន​ម៉ា​ទឹកកក​(ICE)​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ដែល​មាន​ចំនួន​២៤​កញ្ចប់ ហើយ​ក៏​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​ស​ង្ស័​ឈ្មោះ ដួង រ៉ា​វិត បាន​ឆ្លើយ​សារភាព​ថា ក្នុង​ចំណោម​ថ្នាំ​ញៀន​ចំនួន​២៤​កញ្ចប់​នោះ មាន​១៩​កញ្ចប់​តូច​ពិតជា​របស់​ខ្លួន​មែន រីឯ​ថ្នាំ​ញៀន​៣​កញ្ចប់​ធំ​ល្មម និង​២​កញ្ចប់​ធំ​ទៀត​មិនមែន​ជា​របស់​ខ្លួន​ទេ គឺ​របស់​ឈ្មោះ ខ្វាន់ ភេទ​ប្រុស ដែល​មាន​ទីលំនៅ នៅ​ចាក់​អង្រែរ​ក្រោម ។

ចំណែក​ជនសង្ស័យ​ចំនួន​បី​នាក់​ទៀត​ដែល​មានឈ្មោះ ឡេ​ង រ៉ា​វី, ខៀវ សុខ​ល័​ក្ខ និង ឈ្មោះ ជេ​ត ភក្តី បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ទៅ​ជក់​នៅផ្ទះ​របស់​ឈ្មោះ ដួង រ៉ា​វិត ពិតប្រាកដ​មែន ។ ចំពោះ​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ