ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​មេ​ល្បែង​កត់​កន្ទុយលេខ​វៀតណាម ជ្រក​ក្រោម​ស្លាក​ឆ្នោត​ខ្មែរ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ កញ្ញា ២០១៨ លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​១០ កញ្ញា ២០១៨ លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​មេ​ល្បែង​កត់​កន្ទុយលេខ​វៀតណាម​ជ្រក​ក្រោម​ឆ្នោត​ខ្មែរ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ “​រំលោភ​លើ​ទំនុក​ទុកចិត្ត​” ដែល​ប្រព្រឹត្ត​នៅ​ឃុំ​គគីរ ឃុំ​ដីឥដ្ឋ និង​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល កាលពី​ថ្ងៃ​សៅរ៍​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨ តាម​មាត្រា ៣៩១,៣៩២ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៥ នៃ​ច្បាប់​ស្តី​ពី​ល្បែងស៊ីសង​។

ជន​ត្រូវ​ចោទ​ទី​០១-​ឈ្មោះ ចាន់ សំបូរ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​អំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្ដកណ្ដាល ទី​០២-​ឈ្មោះ ណុ​ប សា​គី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​ទី​០៣-​ឈ្មោះ មុំ មន្នី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្ដៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ដកណ្ដាល​។

លោក​វរសេនីយ៍ ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ ក្រុមហ៊ុន ឌ្រី​ម វី​ន ខ​ប​ភើ​រេ​សិន (​ឆ្នោត​ខ្មែរ​) បាន​មក​ដាក់​ពាក្យបណ្ដឹង​៣​ទីតាំង​ដែល​មានឈ្មោះ ខាងលើ​ពី​ការ​ក្លែងបន្លំ​ខ្លួន​ជា​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២ និង​៣០​នាទី ដឹកនាំ​ដោយ​លោក​ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ដកណ្ដាល ឯក ស៊ុន​រស្មី កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកណ្ដាល បាន​សហការ​ជាមួយ​កម្លាំង​អធិកា​ដ្ឋា​ន នគរបាល​ស្រុក​កៀនស្វាយ។

ចុះ​បង្ក្រាប​ជាក់ស្ដែង​ជនសង្ស័យ​ទាំង​០៣​កំពុង​កត់​ឆ្នោត​ខ្មែរ និង វៀតណាម ហើយ​បាន​នាំ​ខ្លួន​ជនសង្ស័យ​០៣​នាក់ រួម​នឹង​វត្ថុ​តាង​ខាងលើ បញ្ជូន​មក​ការិយាល័យ នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។ ចំពោះ​វត្ថុ​តាង​នគរបាល​ចាប់​យក​បាន​ក្រដាស​កត់​ឆ្នោត​វៀតណាម​ជា​ច្រើន​ដុំ ទូ​រស​ព្ឌ័​ដៃ​លួច​កត់​តាម​ឆាត ជា​ច្រើន​គ្រឿង និង​ប្រាក់​មួយ​ចំនួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ