ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បាន​ទាំង​សម្បុកបន្តបន្ទាប់គ្នា

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​តាម​ផ្លូវ និង​តាម​ចម្លើយ​សារភាព សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ទៀត​ដល់​ក្នុងផ្ទះ​។ ហេតុការណ៍​ឆក់​ទូរស័ព្ទ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​តាម​ផ្លូវ និង​តាម​ចម្លើយ​សារភាព សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ទៀត​ដល់​ក្នុងផ្ទះ​។ ហេតុការណ៍​ឆក់​ទូរស័ព្ទ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ តាម​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤២ និង​៤៣ ក្នុងភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​បង្ក្រាប​មុខសញ្ញា​ចោរឆក់​មួយ​ក្រុម​នេះ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ថា មាន​ករណី​ឆក់​ទូរស័ព្ទ​។ ក្រោយ​ពី​ស្គាល់​ភិនភាគ​ជនសង្ស័យ​ទាំងនោះ សមត្ថកិច្ច​បាន​ចេញ​ស្ទាក់ ហើយ​ជនសង្ស័យ​ដឹងខ្លួន ក៏​ផ្តួល​ម៉ូតូ​រត់​ចូល​អនុ​វិទ្យាល័យ​ចំបក់ តែ​សមត្ថកិច្ច តាម​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ម៉ឹ​ល រ៉ូ​យ៉ា​ល់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ដង្គុំ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ។ រួច​ជនសង្ស័យ​ម្នាក់​បាន​ឆ្លើយ​សារភាព​ប្រាប់​ទីកន្លែង​ដែល​បក្ខពួក​កំពុង​លាក់ខ្លួន​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ម៉ោង​២​រសៀល សមត្ថកិច្ច​បាន​សហការ​ជាមួយ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ចុះ​ឆែកឆេរ​ផ្ទះ​១​កន្លែង ឃាត់ខ្លួន​បាន​ជនសង្ស័យ​៦​នាក់​ទៀត​ក្នុង​នោះ​រួម​មាន ១-​ឈ្មោ ឌឺ វណ្ណ​នុ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​រំលោង​ប្រ​ឃ្លៈ សង្កាត់​សុ​ព​រ័​ទេព ក្រុង​ច្បារមន ឃាត់ខ្លួន​នៅ​ភូមិ​បែ​ល​ហែល​សង្កាត់​សុ​ព​រ័​ទេព ក្រុង​ច្បារមន ជា​ជន​ល្មើ​ល ២-​ឈ្មោះ​ឃុន លី​ដា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ភូមិ​បែ​ល​ហែល សង្កាត់​សុ​ព​រ័​ទេព ជា​បក្ខពួក និង​ជា​អ្នក​ផ្ដល់​ផ្ទះ​ឱ្យ​ស្នាក់​នៅ ៣- ឈ្មោះ​ស៊ី​ម សៅ​និ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​តាំងក្រសាំង ឃុំ​ព្នាយ ស្រុក​សំរោង​ទង ៤-​ឈ្មោះ អ៊ុ​ន ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ភូមិ​សំពៅ​ង ឃុំ​ព្នាយ ៥-​ឈ្មោះ​ភុំ សុខ​ជា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​តាំងក្រសាំង ឃុំ​ព្នាយនិង​៦-​ឈ្មោះ​គង់ វិ​ចិ្ឆ​ការ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​អង្គ​សេរី សង្កាត់​សុ​ព​រ័​ទេព ក្រុង​ច្បារមន​។

ក្រោយ​ឃាត់ខ្លួន ក្រុម​ជនសង្ស័យ​បាន​សារភាព​ថា ឈ្មោះ​រ៉ូ​យ៉ា​ល់ បាន​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៤​លើក ក្នុង​នោះ​លើក​ទី​១-​ធ្វើ​សកម្មភាព​ឆក់​នៅ​សួន​កំពង់ស្ពឺ លើក​ទី​២-​ធ្វើ​សកម្មភាព​នៅ​ផ្លូវ​៤១​ខាងជើង​ផ្សារ​អង្គ​មេត្រី លើក​ទី​៣-​ធ្វើ​សកម្មភាព​នៅ​ផ្លូវជាតិ​លេខ​៤​ខាងកើត​ផ្សារ​ថ្នល់ទទឹង និង​លើក​ទី​៤-​បាន​ធ្វើ​សកម្មភាព​នៅ​ថ្ងៃ​ទី​៩ កញ្ញា នេះ​តែ​ម្តង ។

ក្នុង​ការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​៣​គ្រឿង​ម៉ាក​ស្មាស់​និង​ទូ​រស​ព្វ័​ដៃ​មួយ​គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់កា​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ