ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​មិន​ធ្វើ​ខ្លួនឯង​ទេ​… លក់​ទន្លេ​ឱ្យ​យួន​ចូល​មក​នេសាទ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ដាយ​ដាក់​ទទឹង​ទន្លេធំ​ៗ​ចំនួន​២​កន្លែង​ត្រូវ​បាន​អាជ្ញាធ​ស្រុក -​ឃុំ និង​ជំនាញ​ជលផល​បាន​ឃុបឃិត​គ្នា​ដាក់​ចាប់​ត្រី​នៅ​រដូវ​បិទ​នេសាទ​ដោយ​ប្រមូល​យក​ត្រី​បាន​រាប់​សិប​តោន​និង​ដឹក​យក​ទៅ​ស្រុក​យួន​បាន​យ៉ាង​រលូន​ដោយ​មិន​រំខាន​ដល់​ស្ថាប័ន​ណា​មួយ​​ឡើយ ។ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់​ក្រសាំង ស្រុក​បូ​រី​ជលសារ បាន​នាំ​គ្នា​និយាយ​ថា ដាយ​ដាក់​ទទឹង​ទន្លេ​ចំនួន​២​កន្លែង​ត្រូវ​អាជ្ញាធរ​ឃុំ​-​ស្រុក…

ខេត្តតាកែវ ៖ ដាយ​ដាក់​ទទឹង​ទន្លេធំ​ៗ​ចំនួន​២​កន្លែង​ត្រូវ​បាន​អាជ្ញាធ​ស្រុក -​ឃុំ និង​ជំនាញ​ជលផល​បាន​ឃុបឃិត​គ្នា​ដាក់​ចាប់​ត្រី​នៅ​រដូវ​បិទ​នេសាទ​ដោយ​ប្រមូល​យក​ត្រី​បាន​រាប់​សិប​តោន​និង​ដឹក​យក​ទៅ​ស្រុក​យួន​បាន​យ៉ាង​រលូន​ដោយ​មិន​រំខាន​ដល់​ស្ថាប័ន​ណា​មួយ​​ឡើយ ។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់​ក្រសាំង ស្រុក​បូ​រី​ជលសារ បាន​នាំ​គ្នា​និយាយ​ថា ដាយ​ដាក់​ទទឹង​ទន្លេ​ចំនួន​២​កន្លែង​ត្រូវ​អាជ្ញាធរ​ឃុំ​-​ស្រុក បានឱ្យ​យួន​ចូល​មក​ដាក់​ចាប់​ត្រី​តាំងពី​រដូវ​ទឹក​ឡើង និង​រដូវ​បិទ​នេសាទ​មករ​ហូត​ដល់​បច្ចុប្បន្ន​នេះ​បាន​យ៉ាង​រលូន​ដោយ​ជ្រក​នៅ​ក្រោម​ស្លាក​សហគមន៍​នេសាទ​របស់​ឃុំ​ទៅ​វិញ ។

ប្រជាពលរដ្ឋ​ដដែល​និយាយ​ទៀត​ថា ដាយ​ទាំង​២​ខ្សែ​ដែល​គេ​ដាក់​ប្រមូល​ត្រី​បាន​រាប់​តោន​​រាល់​ថ្ងៃនេះ គឺ​នៅ​ពី​ខាងជើង​ស្នាក់​ការ​ជលផល​ស្រុក​បូ​រី​ជលសារ​១​ខ្សែ និង​នៅ​ពី​ខាង​មុខ​ស្នាក់​ការ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រក​ទ្វារ​ទ្វេភាគី​កំពង់​ក្រ​សាំ ១​ខ្សែ​ទៀត ហើយ​ចំពោះ​ដាយ​ដាក់​ទទឹង​ទន្លេ​ទាំង​២​ខ្សែ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​-​ស្រុក​សហការ​គ្នា​បាន​យ៉ាង​ល្អជា​មួយ​ជំនាញ​ជលផល​បាន​លក់​ទៅ​ឱ្យ​ជនជាតិ​យួន​យក​សម្ភារៈ​មក​ដាក់​ចាប់​ត្រី​យក​ទៅ​ស្រុក​គេ​ជា​រៀងរាល់ថ្ងៃ ចំពោះ​ដាយ​ទាំង​២​ខ្សែ​នេះ​ប្រមូល​យក​ត្រី​មិន​ក្រោម​១០​តោន​ឡើយ​ក្នុង​១​ថ្ងៃ​ៗ​នោះ​ទេ ។

មន្ត្រី​ប៉ូលិស​ស្រុក​បូ​រី​ជលសារ បានឱ្យ​ដឹង​ថា ចំពោះ​នៅ​ក្នុង​លិខិតអនុញ្ញាត​របស់​នាយក​ដ្ឋាន​រដ្ឋបាល​ជលផល​បាន​អនុញាត្ត​ឱ្យ​សហគមន៍​ឃុំ​កំពង់​ក្រសាំង ដាក់​ដាយ​ទាំង​២​ខ្សែ​នេះ នៅ​ពេល​បើក​នេសាទ​វិញ គឺ​នៅ​ខែ​១០​ឯណោះ ហើយ​ក្នុង​ការ​ដាក់​ដាយ​នេះ​គឺ​ខាង​សហគមន៍​នេសាទ​ឃុំ​ធ្វើ​ដោយ​ខ្លួនឯង​ដោយ​គ្មាន​សិទ្ធិ​លក់​បន្ត​ទៅ​ឱ្យ​ជនបរទេស​ឡើយ តែ​សហគមន៍​ឃុំ​កំពង់​ក្រសាំង​នេះ​មិន​បាន​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​នាយកដ្ឋាន​រដ្ឋបាល​ជលផល​ឡើយ និង​បាន​ឃុ​ប​ឃឹ​ត្នា​ជាមួយ​ជំនាញ​ជលផល​លក់​ទៅ​ឱ្យ​យួន​ចូល​មក​ដាក់ និង​ប្រមូល​យក​ត្រី​ទៅ​ស្រុក​គេ​ទៅ​វិញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ