ញាក់សាច់…១ឡាន​ផ្ទុក​សុទ្ធតែ​ចាហួយ ​និង​នំ​ស្រួយ​​ក្លែង​ក្លាយ


ខេត្តកណ្ដាល ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​នគរ បាល​ស្រុក​កោះធំ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​សំណាក់​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​បង្ក្រាប​ចាហួយ​និង​នំ​ស្រួយ​ក្លែងក្លាយ ​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ជីប ​ម៉ុង ​គ្រុប​ដែល​ទទួល​បាន​សិទ្ធិ​លក់​ផ្តាច់មុខ​ទូ​ទាំង​ប្រទេស ។

ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ និង​៣០នាទី ថ្ងៃ​ទី​៧ ខែកញ្ញា​កន្លង​ទៅ នៅ​ផ្លូវ​លេខ​២១A ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ និង​ទីតាំង​មួយទៀត​ នៅ​ភូមិ​ខ្ពបឃុំ​សំពៅ​ពូន ស្រុក​កោះធំ ។

លោក លី សុ​ជាតិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឲ្យ​ដឹង​ថា អនុវត្ត​តាម​បទ បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ចាប់​ឃាត់​រថយន្ត​២​គ្រឿង​ដែល​ផ្ទុកទំនិញ​ចាហួយ​ពេញ​នៅ​ផ្លូវ​លេខ​២១A ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ និង​បន្ត​ទៅ​ឆែកឆេរ​ឃ្លាំង​ស្តុក​ទំនិញ​នៅ​ភូមិ​ខ្ពប ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​ឃាត់​បាន​រថយន្ត​១​គ្រឿង បិទ​ឃ្លុប​ជិត ផ្ទុក​សុទ្ធតែ​ចាហួយ​និង​នំ​ស្រួយ​ក្លែងក្លាយ ។

លោកនាយ​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់​ទំនិញ​ឈ្មោះ ស្រ៊​ន ច​ន្ធី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្ពប ឃុំ​សំពៅ​ពូន និង​មានស្រុក​កំណើត​នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​សាកសួរ ។

ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​ចំនួន​៣​គ្រឿង នំ​ស្រួយ​ម៉ាក​RUAPUAN​ផលិត​នៅ​ប្រទេស​វៀតណាម​ចំនួន​១៦៨​កេស ស្មើនឹង​២០.១៦០​កញ្ចប់​តូច តំណាប់​ដូង​ម៉ាក​មិ​ញ ចូ​វ ផលិត​នៅ​ប្រ​ទស​វៀត​ណាម​៤៨​កេស ស្មើ​២០០​កញ្ចប់ ចាហួយ​ដូង​ម៉ាក​SONGLONG ចំនួន​៣​កេស​ស្មើ​៤៨​កំប៉ុង និង​នំ​ចម្រុះ​ជា​ច្រើន​ទៀត ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ចាហួយ​ដែល​ត្រូវ​បាន​បង្ក្រាប​គឺ​គ្មាន​ច្បាប់​អនុញ្ញាត​នាំ​ចូល ដែល​ជា​ការ​រំលោភ​លើ​សិទ្ធិ​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន​ជីប​ម៉ុង​គ្រុប ដែល​មាន​សិទ្ធិ​ចែកចាយ​ទួ​ទាំង​ប្រទេស ៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ