ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​បងប្អូន​ជីដូនមួយ​ជួប​គ្រោះ​អកុសល​តាម​ផ្លូវ ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រះ​បង្គោល​ថ្មតឿដែល​គេ​​ដាក់​ដាំ​តាម​ជាយ​ផ្លូវ​ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ខ្លួនឯង​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២…

ខេត្តកំពង់ធំ ៖ ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រះ​បង្គោល​ថ្មតឿដែល​គេ​​ដាក់​ដាំ​តាម​ជាយ​ផ្លូវ​ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ។ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ខ្លួនឯង​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ចំណុច​គីឡូម៉ែត្រ​លេខ​២៦ ស្ថិត​នៅ​ព្រំប្រទល់​ភូមិ​ខ្វាន់​ទៀង និង​ភូមិ​គគីរ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​ប្រាប់​ថា​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា ដោយ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ឡាក់ ផ​ល្លី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ម្រាក់​(​ខ​) ឃុំ​ទួល​គ្រើល ស្រុក​ប្រា
សាទ​បល្ល័ង្ក បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ យ៉ុ​ម ចាន់ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ នៅ​ភូមិ ឃុំ​ជាមួយ​គ្នា បាន​រង​របួស​របួសធ្ងន់ ។ ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CK-៥៤១៨ ។

សមត្ថកិច្ច​បញ្ជាក់​ថា មុន​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ក្នុង​គោលបំណង​ទៅ​ទិញ​ស័ង្កសី ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះមក​ដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​រះ​បង្គោល​ថ្ម​តឿ​តាម​ជាយ​ផ្លូវ បណ្តាល​ឲ្យ​ស្ត្រី​ជា​អ្នកបើកបរ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​ដែល​ជា​អ្នក​រួម​ដំណើរ​បាន​រង​របួសធ្ងន់​តែ​ម្តង​។

ក្រោយ​កើតហេតុ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ ចំណែក​អ្នក​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ