ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​ខួរក្បាល​សុខភាព​ល្អ​គួរ​ធ្វើ​បែប​ណា?

5 ឆ្នាំ មុន

សម្រាប់​ខួរក្បាល​ដែល​មាន​សុខភាព​ល្អ ចូរ​ប្រាកដ​ថា អ្នក​បាន​ឲ្យ​ចំណី​វា​ញ៉ាំ​បាន​គ្រប់ គ្រាន់ និង​ត្រឹមត្រូវ​ដែរ ។ ចិត្តគំនិត​របស់​អ្នក​ត្រូវការ​ទាំង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ខាង​ផ្លូវចិត្ត និង​របប​អាហារ​មាន​ជីវជាតិ​ដើម្បី​វា​ធ្វើការ​បាន​ល្អ​ដដែល ។ ដូច្នេះ​ដើម្បី​ឲ្យ​ខួរក្បាល​កាន់…

សម្រាប់​ខួរក្បាល​ដែល​មាន​សុខភាព​ល្អ ចូរ​ប្រាកដ​ថា អ្នក​បាន​ឲ្យ​ចំណី​វា​ញ៉ាំ​បាន​គ្រប់ គ្រាន់ និង​ត្រឹមត្រូវ​ដែរ ។ ចិត្តគំនិត​របស់​អ្នក​ត្រូវការ​ទាំង​ការ​ធ្វើ​លំ​ហាត់ប្រាណ​ខាង​ផ្លូវចិត្ត និង​របប​អាហារ​មាន​ជីវជាតិ​ដើម្បី​វា​ធ្វើការ​បាន​ល្អ​ដដែល ។ ដូច្នេះ​ដើម្បី​ឲ្យ​ខួរក្បាល​កាន់ តែ​មាន​សុខភាព​ល្អ​ជាប់ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

1-​ធ្វើ​ទៅ​តាម​របប​អាហារ​ផ្តល់​ជីវជាតិ ។ ចូរ​ចៀស​របប​អាហារ​ដែល​មិន​ត្រឹមត្រូវ ជា​ពិសេស​អាហារ​ដែល​គ្រាន់តែ​អាច​ឲ្យ​អ្នក​ស្រក​ទម្ងន់​រយៈពេល​ខ្លី ។

2-​រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ និង​តាមដាន​ទៅ​លើ​សម្ពាធ​ឈាម កូ​ឡេ​ស្តេ​រ៉ូ​ល និង​ជាតិ​ស្ករ​ក្នុង​ឈាម​ផង ព្រោះ​វា​ជា​កត្តា​ដែល​ជាប់​ទាក់ទង​នឹង​ភាព​ភ្លេចភ្លាំង ។

3-​ចូរ​ញ៉ាំ​បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ​ដែល​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់​ឲ្យ​បាន​ច្រើន ។

4-​កាត់​បន្ថយ​ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ Saturated Fats តែ​ត្រូវ​ញ៉ាំ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ឲ្យ​បាន​ច្រើន​វិញ ។

5-​រស់នៅ​ឲ្យ​មាន​ភាព​សកម្ម​ទាំង​ក្នុង​សង្គម និង​ផ្លូវចិត្ត​ផង ។ ការ​សិក្សា អ្វី​ៗ​ដែល​ថ្មី និង​ព្យាយាម​ជំនះ​ខួរក្បាល​ជា​ញឹកញាប់ សុទ្ធតែ​ជា​វិធី​ជម្រុញ​ឲ្យ​ខួរក្បាល​មាន​សុខភាព​ល្អ​ហើយ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ