ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី ៖ ដោះ​លែង កឹ​ម សុខា មិន​គ្រប់គ្រាន់​ទេ ត្រូវ​តែ​ទាមទារ​ឱ្យ CNRP កើតឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​តុលាការ​ដោះ​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន​យ៉ាងណា​ក្តី លោក សម រ​ង្ស៊ី ដែល​កំពុង​នៅ​ក្រៅប្រទេស​បាន​អះអាង​ថា…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​តុលាការ​ដោះ​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន​យ៉ាងណា​ក្តី លោក សម រ​ង្ស៊ី ដែល​កំពុង​នៅ​ក្រៅប្រទេស​បាន​អះអាង​ថា មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ ។

យ៉ាងណា​ង​ក្តី​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​អបអរសាទរ​ចំពោះ​លោក កឹ​ម សុខា ដែល​ត្រូវ​បាន​តុលាការ​ដោះ​លេង​ឲ្យ​មាន​សេរីភាព​បណ្តោះអាសន្ន​វិញ ។

លោក សម រ​ង្ស៊ី បាន​លើក​ឡើង​តាម​វី​ឌី​អូ​ដែល​បាន​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា នេះ​ថា​«​អបអរសាទ​លោក កឹ​ម សុខា ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ។ ឥឡូវ​គេ​ដោះ​លែង កឹ​ម សុខា វិញ​ហើយ ប៉ុន្តែ​ការ​ដោះ​លែង​នេះ​មិន​គ្រប់គ្រាន់​ទេ​» ។

លោក សម រ​ង្ស៊ី លើក​ឡើង​ថា ការ​ដោះ​លែង​លោក កឹ​ម សុខា គ្រាន់តែ​មួយ​ជំហាន​ប៉ុណ្ណោះ​គឺ​ត្រូវ​តែ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កើតឡើង​វិញ ។ លោក​បញ្ជាក់​ថា «​យើង​ត្រូវ​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​នាក់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។ យើង​ត្រូវ​ទាមទារ​សមាជិក​ក្រុមប្រឹក្សា​ទាំង​៥០០៧​រូប​ទទួល​ដំណែង​ឡើង​វិញ ហើយ​យើង​ត្រូវ​ទាមទារ​ឲ្យ​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វី​ញ ដោយ​មាន​អន្តរជាតិ​ទទួលស្គាល់​ផង​ដែរ​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ​តី​មេ​បក្ស​ប្រឆាំង​នេះ​បន្ទាប់​ពី​តុលាកា​រាជធានី​ភ្នំពេញ​ដោះ​លែង​លោក កឹ​ម សុខា បណ្តោះអាសន្ន​កាលពី​ម៉ោង​ប្រមាណ​៣​ភ្លឺ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០ ១៨ នេះ​បន្ទាប់​ពី​លោក​បាន​ជាប់​ពន្ធនាគារ​នៅ​ត្រពាំង​ផ្លុ​ង​អស់​រយៈពេល​ជាង​១​ឆ្នាំ​ក្រោម​បទល្មើស​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​កាលពី​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ