ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាមចាស់…ឈាមថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

មជ្ឈដ្ឋាន​ខ្លះ​សម្តែង​មតិ​ថា​…​សមាជិក​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​អត់​មាន​ប្តូរ​ឈាម​ទេ​…​នៅ​មាន​ឈាម​ចាស់​ដដែល ។ មតិ​បែប​នេះ​តាម​ការ​ពិនិត្យ​…​វា​ចេញ​មក​ពី​បុគ្គល​ចាញ់ឆ្នោត​…​ចេញ​មក​ពី​បុគ្គល​ដែល​មាន​ទុទិដ្ឋិនិយម​…​។ មាន​មជ្ឈដ្ឋាន​ខ្លះ​ទៀត​សំដែង​មតិ​ថា​…​គ្មាន​អ្វី​ត្រូវ​រិះគន់​ទេ​…​ព្រោះ​ឈាម​ចាស់​ជា​ឈាម​ទ្រទ្រង់​រាង​កាយ​បាន​រឹង​មាំ​ល្អ​ណាស់​…​ឈាម​ចាស់​ជា​ឈាមមាន​សុខភាព​ល្អ​…​ជា​ឈាម​គ្មាន​ជំងឺ​ប្រចាំ​កាយ​…​ជា​ឈាម​សន្តិភាព​និង​អភិវឌ្ឍ​…​ជា​ឈាម​បាន​ចូល​ម៉ាស៊ីន​ពិសោធន៍​រួច​ហើយ ។ ឈាម​ថ្មី​មិន​ច្បាស់​ជា​ឈាម​ទ្រទ្រង់​រាង​កាយ​បាន​មាំមួន​ទេ​…​ឈាម​ថ្មី​ដែល​មិន​ច្បាស់ ធ្វើ​ឱ្យ​រាង​កាយ​មិន​ប្រាកដ​មាន​សុខភាព​ល្អ​ទេ​…​ស្រួល​មិន​ស្រួល​ឈាម​ថ្មី​ដែល​មិន​បាន​ពិសោធន៍​…​ប៉ះ​ចំ​ឈាម​កើត​អេ​ដស៍​…​ច្បាស់​ជា​ត្រូវ​លេបថ្នាំ​ពន្យារ​ជីវិត​គ្មាន​ទី​បញ្ចប់ ។ មជ្ឈដ្ឋាន​ដែល​មាន​សុទិដ្ឋិនិយម​សំដែង​មតិ​ភ្លាម​ៗ​ថា​…​ឈាម​ចាស់​ធ្វើ​ឱ្យ​សង្គម​ជាតិ​ទុកចិត្ត​…​ជា​ឈាម​រក្សា​បាន​រាង​កាយ​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​គ្មាន​ទី​បញ្ចប់​…​គ្មាន​ជំងឺ​អាក្រក់​មក​បៀតបៀន​បាន​ឡើយ​…​។ ឯ​រឿង​ដូរ​មិន​ដូរ​…​ប្រាកដជា​ដូរ​មែន​…​ដូរ​ពី​អាណត្តិ​ទី​៥​មក​ទី​៦…​ដូរ​ពីតេ​ជោ​សែន​ប្រមុខ​ដឹកនាំ​ពី​អាណត្តិ​ចាស់​ទី​៥…​មក​អាណត្តិ​ថ្មី​ទី​៦…​ដូរ​ភ្លាម​ដោយ​គ្មាន​ល័​ក្ខ​ណ្ឌ​…​រឿង​អី​ថា​មិន​ដូរ…

មជ្ឈដ្ឋាន​ខ្លះ​សម្តែង​មតិ​ថា​…​សមាជិក​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​អត់​មាន​ប្តូរ​ឈាម​ទេ​…​នៅ​មាន​ឈាម​ចាស់​ដដែល ។

មតិ​បែប​នេះ​តាម​ការ​ពិនិត្យ​…​វា​ចេញ​មក​ពី​បុគ្គល​ចាញ់ឆ្នោត​…​ចេញ​មក​ពី​បុគ្គល​ដែល​មាន​ទុទិដ្ឋិនិយម​…​។

មាន​មជ្ឈដ្ឋាន​ខ្លះ​ទៀត​សំដែង​មតិ​ថា​…​គ្មាន​អ្វី​ត្រូវ​រិះគន់​ទេ​…​ព្រោះ​ឈាម​ចាស់​ជា​ឈាម​ទ្រទ្រង់​រាង​កាយ​បាន​រឹង​មាំ​ល្អ​ណាស់​…​ឈាម​ចាស់​ជា​ឈាមមាន​សុខភាព​ល្អ​…​ជា​ឈាម​គ្មាន​ជំងឺ​ប្រចាំ​កាយ​…​ជា​ឈាម​សន្តិភាព​និង​អភិវឌ្ឍ​…​ជា​ឈាម​បាន​ចូល​ម៉ាស៊ីន​ពិសោធន៍​រួច​ហើយ ។

ឈាម​ថ្មី​មិន​ច្បាស់​ជា​ឈាម​ទ្រទ្រង់​រាង​កាយ​បាន​មាំមួន​ទេ​…​ឈាម​ថ្មី​ដែល​មិន​ច្បាស់ ធ្វើ​ឱ្យ​រាង​កាយ​មិន​ប្រាកដ​មាន​សុខភាព​ល្អ​ទេ​…​ស្រួល​មិន​ស្រួល​ឈាម​ថ្មី​ដែល​មិន​បាន​ពិសោធន៍​…​ប៉ះ​ចំ​ឈាម​កើត​អេ​ដស៍​…​ច្បាស់​ជា​ត្រូវ​លេបថ្នាំ​ពន្យារ​ជីវិត​គ្មាន​ទី​បញ្ចប់ ។

មជ្ឈដ្ឋាន​ដែល​មាន​សុទិដ្ឋិនិយម​សំដែង​មតិ​ភ្លាម​ៗ​ថា​…​ឈាម​ចាស់​ធ្វើ​ឱ្យ​សង្គម​ជាតិ​ទុកចិត្ត​…​ជា​ឈាម​រក្សា​បាន​រាង​កាយ​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​គ្មាន​ទី​បញ្ចប់​…​គ្មាន​ជំងឺ​អាក្រក់​មក​បៀតបៀន​បាន​ឡើយ​…​។

ឯ​រឿង​ដូរ​មិន​ដូរ​…​ប្រាកដជា​ដូរ​មែន​…​ដូរ​ពី​អាណត្តិ​ទី​៥​មក​ទី​៦…​ដូរ​ពីតេ​ជោ​សែន​ប្រមុខ​ដឹកនាំ​ពី​អាណត្តិ​ចាស់​ទី​៥…​មក​អាណត្តិ​ថ្មី​ទី​៦…​ដូរ​ភ្លាម​ដោយ​គ្មាន​ល័​ក្ខ​ណ្ឌ​…​រឿង​អី​ថា​មិន​ដូរ ?​…

តេ​ជោ​សែន ប្រមុខ​ដឹកនាំ​អាណត្តិ​ទី​៥​កំពុង​មាន​សន្តិភាព និង​អភិវឌ្ឍ​…​ត្រូវ​តែ​ដឹកនាំ​នាវា​កម្ពុជា​បន្ត​មក​អាណត្តិ​ថ្មី​…​រឿង​អី​មិន​ពេញចិត្ត ?

ឈាម​ចាស់​ដែល​មាន​សុខភាព​ល្អ​…​កម្លាំង​ខ្លាំងក្លា​រឹង​មាំ​បែប​នេះ​…​ជា​ឈាម​ខ្មែរ​ដែល​គ្មាន​ជម្ងឺ​បៀតបៀន​…​រឿង​អី​មិន​ស្វាគមន៍ ?

អត្ថបទសរសេរ ដោយ