ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ភ័យ​ខ្លាច​ឡើង​ព្រលឹង​ចុង​សក់​ខ្លាច​ចិន​…

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​ជាប់ផុង នៅ​បាត​ស្ទឹង​កែវ ធ្វើ​ឲ្យ​ម្ចាស់​ព្រលឹង​ចុង​សក់​ខ្លាច​ចិន​បើកទឹក​ហូរ​លិច​រថយន្ត ដែល​រថយន្ត​មួយ​គ្រឿង​បាន​ដឹក​ប្រេង​បើក​ឆ្លងកាត់​ស្ទឹង​កែវ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ឆ្ពោះទៅ​កាន់​ឃុំ​ត្រពាំង​ភ្លាំង ខេត្តកំពត…

ខេត្តកំពត ៖ រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​ជាប់ផុង នៅ​បាត​ស្ទឹង​កែវ ធ្វើ​ឲ្យ​ម្ចាស់​ព្រលឹង​ចុង​សក់​ខ្លាច​ចិន​បើកទឹក​ហូរ​លិច​រថយន្ត ដែល​រថយន្ត​មួយ​គ្រឿង​បាន​ដឹក​ប្រេង​បើក​ឆ្លងកាត់​ស្ទឹង​កែវ ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ឆ្ពោះទៅ​កាន់​ឃុំ​ត្រពាំង​ភ្លាំង ខេត្តកំពត ។

រថយន្ត​មួយ​គ្រឿង​ដែល​គេ​ឃើញ​ដឹក​ពុ​យ​ប្រេងសាំង ហើយ ត្រូវ​បាន​ជាប់​ខ្សាច់ ក្នុង​បាត​ស្ទឹង កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៧ កញ្ញា​នេះ ។

តាម​ការ​អះអាង​ពី​អ្នក​បើករថយន្ត​និយាយ​ថា ខ្លួន​មានការ​ភ័យ​ព្រលឹង​ចុង​សក់​ផង​ដែរ បន្ទាប់​ពី​រថយន្ត​បាន​ជាប់​ក្នុង​បាត​ស្ទឹង​មួយ​នេះ​។

ម្ចាស់​រថយន្ត​និយាយ​ថា ក្នុង​ស្ទឹង​មួយ​នេះ​ទឹក​ពេញព្រៀប​ជា​ប្រចាំ​មនុស្ស​ម្នា​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្នុង​ស្ទឹង​នេះ​បាន​ទេ តែ​ខ្លួន​បានឃើញ​ចិន​បិត​ទ្វារ​ទឹក ទំនង​អាច​បើក​ឆ្លងកាត់​បាន​គាត់​ក៏​ប្រថុយ​បើក​ចុះ​ក្នុង​ស្ទឹង​ក៏​ជាប់​ខ្សាច់​ក្នុង​បាត​ស្ទឹង​នេះ​តែ​ម្ដង​ទៅ ។ អ្នក​បើករថយន្ត​បាន​និយាយ​ប្រាប់​បន្ត​ថា បើ​ជាប់​រថយន្ត​ក្នុង​បាត​ស្ទឹង​បែប​នេះ បើ​ចិន​បើកទ្វារ​ទឹក​មក​ពិតជា​លិច​រថយន្ត​របស់​ខ្លួន​មិន​ខាន ។ មិនយូរ​ប៉ុន្មាន​ទេ រថយន្ត​ដែលបាន​ជាប់​ក្នុង​ស្ទឹង​នោះ​ត្រូវ​បាន​ម្ចាស់ ហៅ​អេ​ស្កា​ទ័​រ​ធុន​តូច​អូស​ចេញពី​កន្លែង​ភ័យ​ខ្លាច ។

លោក ​អ៊ឹម ច​ន្ទ័​សាធន អភិបាលរង​ស្រុក​ទឹកឈូ​បាន​និយាយ​ប្រាប់ កាល​ថា ប្រជាពលរដ្ឋ​មិន​ត្រូវ​ប្រថុយ​គ្រោះថ្នាក់​បែប​នេះ​ទេ ។ លោក​អភិបាលរង​រូប​នេះ​និយាយ​ថា ស្ពាន​ឆ្លងកាត់​នៅ​ចំណុច​ដំរី​ផុង ត្រូវ​បាន​រុះរើ​ធ្វើ​ជា​ថ្មី ជា​អំណោយ​លោក​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ